RFA | លោក សឺន សូប៊ែរ ធ្វើ​ពិធី​រំលឹក​ខួប​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​លើក​ទី​៤៥ | hot news

By , Comment
Share on Facebook Tweet on Twitter

ឧត្ដមក្រុមប្រឹក្សា​ព្រះមហាក្សត្រ លោក សឺន សូប៊ែរ កូនប្រុស​បង្កើត​របស់​សម្ដេច​បវរសេដ្ឋាធិបតី សឺន សាន បាន​ធ្វើ​ពិធី​រំលឹក​ខួប រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​លើក​ទី​៤៥ ដើម្បី​រំលឹក​ដល់​ពលិកម្ម​របស់​យោធិន និង​នាយទាហាន​ទាំងអស់ ដែល​បាន​បូជាជីវិត ដើម្បី​រំដោះ​ប្រទេស​ជាតិ។

សេចក្ដីប្រកាស​ព័ត៌មាន ដែល​វិទ្យុ​អាស៊ីសេរី​ទទួល​បាន​កាល​ពី​ថ្ងៃ​ទី​៧ តុលា ឱ្យ​ដឹង​ថា ការ​រំលឹក​ខួប​នេះ គឺ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី៥ តុលា ដែល​ចំ​ថ្ងៃកំណើត​(​ថ្ងៃទី​៥​តុលា ឆ្នាំ​១៩១១) របស់​សម្ដេច​សឺន សាន។ សម្ដេច សឺន សាន បាន​ទទួល​មរណភាព នៅ​ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០០០ នៅ​រាជធានី​ភ្នំពេញ ក្នុង​ព្រះជន្ម​៨៩​ឆ្នាំ​។​

សេចក្ដីប្រកាស​ព័ត៌មាន​បញ្ជាក់​ថា ការ​រំលឹក​ខួប ការបង្កើត​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​នេះ ក៏​ដើម្បី​រំលឹក​ដល់​ការ​តស៊ូ​ប្រឆាំង​នឹង​ការឈ្លានពាន​របស់​វៀតណាម​កាលពី​ឆ្នាំ​១៩៧៩ រហូត​ដល់​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១។

រណសិរ្ស​រំដោះជាតិ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​សម្ដេច សឺន សាន ជា​ប្រធាន ត្រូវ​បាន​បង្កើត​ឡើង​នៅ ថ្ងៃទី​៩ ខែ​តុលា​ឆ្នាំ​១៩៧៩ នៅក្នុង​ខែត្រ​ភាគ​ពាយព្យ​នៃ​ប្រទេស​កម្ពុជា ជាប់​ព្រំដែន​ថៃ។

រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ មាន​គោល​នយោបាយ​ចំនួន​៣​គឺ “​សង្គ្រោះ បម្រើ និង ការពារ​ប្រជាពលរដ្ឋ“។ រណសិរ្ស​នេះ បាន​កំណត់​គោលដៅ​របស់​ខ្លួន​ចំនួន​៣ នៅក្នុង​ឆ្នាំ​១៩៧៩​នោះ គឺ​ប្រឆាំង​នឹង​ការ​វិល​ត្រលប់​មក​កាន់​អំណាច​វិញ​របស់​ខ្មែរក្រហម ប្រឆាំង​នឹង​ការ​កាន់កាប់ របស់​វៀតណាម​នៅ​កម្ពុជា និង​ការ​កសាង​ប្រទេស​កម្ពុជា​ឡើងវិញ ដោយ​ឈរ​លើ​គោលការណ៍ “សេរីភាព​យុត្តិធម៌ សិទ្ធិមនុស្ស ដោយ​រំដោះខ្លួន​ចេញពី​ការ​កាន់កាប់ គាប​សង្កត់ និង​ត្រួតត្រា” ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments