RFA | មនុស្ស​សរុប​១០​នាក់​ស្លាប់​ដោយ​លង់ទឹក​នៅ​ខេត្ត​កណ្ដាល​នៅ​រដូវ​ទឹក​ឡើង​ឆ្នាំនេះ | hot news

By , Comment
Share on Facebook Tweet on Twitter

នៅក្នុង​រដូវ​ទឹក​ឡើង​ឆ្នាំនេះ នៅ​ខេត្ត​កណ្ដាល​មាន​មនុស្ស​ក្មេង​ចាស់​សរុប​ចំនួន ១០​នាក់​ហើយ​បាន​ស្លាប់​ដោយសារ​លង់ទឹក។

ក្នុង​នោះ​ក្នុង​រយៈពេល​៣​ថ្ងៃ កាលពី​ចុងខែ​កញ្ញា មាន​កុមារ​តូចៗ​បាន​លង់ទឹក​ស្លាប់​ចំនួន​៧​នាក់។

ដោយឡែក កាលពី​ថ្ងៃទី៣ ខែ​តុលា មាន​យុវជន​វ័យ​១៨​ឆ្នាំ ម្នាក់ បាន​ស្លាប់​នៅ​ពេល​ហាត់​សម​អុំទូក នៅ​ទន្លេ​បាសាក់​ក្នុង​ឃុំ​កោះខែល ស្រុក​ស្អាង នៅពេល​ដែល​ទូក​បាន​លិច​នៅក្នុង​ទន្លេ។

អភិបាលខេត្ត​កណ្ដាល​អំពាវនាវ​ដល់​អាណាព្យាបាល​នៅក្នុង​ខេត្ត​កណ្ដាល​បង្កើន​ការប្រុងប្រយ័ត្ន និង​ណែនាំ​កុមារ​តូចៗ​កុំឱ្យ​ទៅលេង​ទឹក ឬ​ទៅ​ក្បែរផ្លូវ​ទឹក​នៅ​រដូវ​ទឹក​ឡើង ជា​ពេល​ដែល​ទឹក​ហូរ​ខ្លាំង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments