គ្រូពេទ្យឯកទេសផ្នែកជំងឺភ្នែកនៃមន្ទីរពេទ្យជ័យជម្នះ ខេត្តកណ្ដាល ជូនដំណឹងថា ក្រុមគ្រូពេទ្យភ្នែកនៃមន្ទីរពេទ្យនេះ នឹងផ្ដល់ការពិនិត្យ និងវះកាត់ជំងឺភ្នែកដោយឥតបង់ថ្លៃរយៈពេល ៥ថ្ងៃ។
ប្រធានផ្នែកជំងឺភ្នែកនៅមន្ទីរពេទ្យជ័យជម្នះ វេជ្ជបណ្ឌិត លន់ ណារ៉ា មានប្រសាសន៍ថា ការពិនិត្យ និងព្យាបាលជំងឺភ្នែកឥតបង់ថ្លៃនេះ គឺជាកិច្ចសហការជាមួយអង្គការមនុស្សធម៌ពីប្រទេសអូស្ត្រាលី ដែលមានឈ្មោះថា មូលនិធិ ហ្វ្រេដ ហាលឡូ (Fred Hollows Foundation) ចាប់ពីថ្ងៃអាទិត្យ ទី២៧ វិច្ឆិកា ដល់ថ្ងៃព្រហស្បតិ៍ ទី១ ខែធ្នូ សម្រាប់អ្នកមានជំងឺភ្នែកទូទៅ៖ «ជំងឺដែលយើងត្រូវធ្វើការវះកាត់ហ្នឹង ដូចជាភ្នែកជំងឺភ្នែកឡើងបាយមនុស្សចាស់ ភ្នែកកន្ទុយថ្លែន ឬមួយក៏ឡើងសម្ពាធទឹកក្នុងភ្នែកធ្ងន់ធ្ងរ។ យើងធ្វើការវះកាត់ជូនដោយឥតគិតថ្លៃ។ ដំបូងឡើង គាត់អញ្ជើញមកដល់។ យើងចាប់ផ្ដើមមើល ហើយជំងឺដែលថាយើងត្រូវធ្វើការវះកាត់ថ្ងៃហ្នឹងបាន យើងរៀបចំគាត់ ហើយក្រោយប៉ុន្មានម៉ោងមក យើងធ្វើការវះកាត់ជូនរហូតទៅដល់យប់ជ្រៅអីក៏មានដែរពេលខ្លះ។ បន្ទាយមានជ័យ អី គាត់អញ្ជើញមក។ អ៊ីចឹងដាក់លេខទូរស័ព្ទខ្ញុំហ្នឹងតែម្ដង»។
វេជ្ជបណ្ឌិត លន់ ណារ៉ា បញ្ជាក់ថា កម្មវិធីពិនិត្យ និងវះកាត់ជំងឺភ្នែកឥតបង់ថ្លៃនេះ គឺធ្វើនៅមន្ទីរពេទ្យស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ប្រសិនបើលោកអ្នកពិបាករកទីតាំងមន្ទីរពេទ្យស្រុកខ្សាច់កណ្ដាល សម្រាប់ទៅព្យាបាលជំងឺភ្នែកឥតបង់ថ្លៃនេះ លោកអ្នកអាចទាក់ទងសួរព័ត៌មានបន្ថែមតាមរយៈទូរស័ព្ទលេខ ១១ ២១៣ ២៣២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments