សាលាឧទ្ធរណ៍រក្សា​ការ​ឃុំ​ខ្លួន​អតីតព្រះសង្ឃ ហន សុផាន្នី បន្ត​ទៀត

By , Comment
Share on Facebook Tweet on Twitter
លោក​មេធាវី ជូង ជូងី ថ្លែង​នៅ​មុខ​សាលាឧទ្ធរណ៍ ពេល​ការពារ​សំណុំ​រឿង​អតីត​ព្រះសង្ឃ ហន សុផាន្នី នៅ​ថ្ងៃ​ទី២១ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Yang Chandara

ដោយ យ៉ង ចាន់តារា RFA 2017-08-21

សាលាឧទ្ធរណ៍រក្សា​ការ​​ឃុំ​ខ្លួន​អតីត​ព្រះសង្ឃ ហន សុផាន្នី ជា​បន្ត​ទៅ​ទៀត ដោយ​បដិសេធ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​មេធាវី ជូង ជូងី។

ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​នេះ ធ្វើ​ឡើង​ក្នុង​សវនាការ​អសាធរណៈ​នៅ​ព្រឹក​ថ្ងៃទី ២១ សីហា។

អតីតព្រះសង្ឃ ហន សុផាន្នី ដែល​ជាសមាជិក​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ ត្រូវ​បានសមត្ថកិច្ច​ខេត្ត​បាត់​ដំបងចាប់​ផ្សឹក​ដោយ​ប្រញាប់​ប្រញាល់ កាល​ពី​អំឡុង​ខែ មិថុនា​ កន្លង​ទៅ​ ដោយ​ចោទ​ព្រះ​អង្គថា បាន​លាក់​ទុក​អាវុធ​ខុស​ច្បាប់។

អតីត​ព្រះសង្ឃ​អង្គនេះ ត្រូវ​បាន​តុលាការ​ខេត្ត​បាត់​ដំបង​​​បញ្ជូន​​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ ដោយ​ចោទ​ប្រកាន់​ពីរ​ករណី គឺ​ពី​បទ​​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋជា​អាទិ៍ តាម​មាត្រា ៤៩០ និង ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ។

ការ​ចាប់​ឃុំ​ខ្លួន​សមាជិក​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​​ដោយ​ក្រុម​អាជ្ញាធរ​នេះ គឺ​ដោយ​សារតែ​អតីតព្រះសង្ឃ ហន សុនផាន្នី បាន​​បង្ហោះ​រូប​កាន់​កាំ​ភ្លើងជ័រ និង​ដាវ ក្នុង​ហ្វេសប៊ុក​ រួម​នឹង​សំណេរ​ថា ហាត់​បាញ់​កាំ​ភ្លើង​ដើម្បី​រក្សា​លទ្ធផល​បោះឆ្នោត៕

From KI Media - Khmer Intelligence
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments