RFA | អ្នក​បឹងកក់​បន្ត​សុំ​អន្តរាគមន៍​ពី​អង្គទូត​ដើម្បី​ឲ្យ​មាន​ការ​ដោះលែង​អ្នកស្រី ទេព វន្នី | hot news

By , Comment
Share on Facebook Tweet on Twitter

អ្នក​មាន​ជម្លោះ​ដីធ្លី​ក្នុង​សហគមន៍​បឹងកក់​​ជាង​២០​នាក់ នាំ​គ្នា​ជួបជុំ​នៅ​មុខ​ស្ថានទូត​មួយ​ចំនួន​ប្រចាំ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី១៥ សីហា ដើម្បី​ដាក់​ញត្តិ​សុំ​អន្តរាគមន៍ ធ្វើ​យ៉ាងណា​ឲ្យ​មាន​ការ​ដោះលែង​តំណាង​របស់​ពួកគេ គឺ​អ្នកស្រី ទេព វន្នី ដែល​កំពុង​ជាប់​ពន្ធនាគារ។

អ្នកស្រី ទេព វន្នី ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ឃុំ​ខ្លួន​១​ឆ្នាំ​គត់ គិត​មក​ដល់​ថ្ងៃ​ទី១៥ សីហា។ ថ្ងៃ​ខួប​មួយ​ឆ្នាំ​នេះ នៅពេលព្រឹកក្រុម​ពលរដ្ឋ​នៃ​សហគមន៍​បឹងកក់ នាំ​គ្នា​ដាក់​ញត្តិ​​នៅដាក់​តាម​ស្ថានទូត​នៃ​ប្រទេស​មហា​អំណាច​មួយ​ចំនួន​ដូចជា សហរដ្ឋ​អាមេរិក អូស្ត្រាលី ជប៉ុន និង​សហភាព​អឺរ៉ុប ជាដើម ដើម្បី​ស្នើ​ប្រទេស​ទាំងនោះ​ជួយ​អន្តរាគមន៍​ឲ្យ​មាន​ការ​ដោះលែង​។ ចំណែក​​ពេល​ល្ងាច ពួកគេនឹង​មាន​កម្មវិធី​សម្ដែង​មតិ ធ្វើពិធីបួងសួង​សុំ​ឲ្យ​មាន​យុត្តិធម៌​សម្រាប់​អ្នកស្រី ទេព វន្នី។

អ្នកស្រី ទេព វន្នី ត្រូវបានសមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៦ ក្នុង​ពេល​អ្នកស្រី​ធ្វើ​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (ADHOC) និង​មន្ត្រី គ.ជ.ប ដែល​ជាប់​ឃុំ​កាល​ណោះ។

ក្រោយ​ចាប់​ខ្លួន តុលាការ​បាន​​ចោទ​ប្រកាន់​អ្នកស្រី លើ​សំណុំ​រឿង​ផ្សេងៗ​ទៀត ក្រោម​បទ​ចោទ​ ប្រើ​ហិង្សា​លើ​សន្តិសុខ​ សាលា​ខណ្ឌ​ដូនពេញ នៅ​ក្បែរ​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ខែ​មីនា ឆ្នាំ​២០១៣ ​ ដោយតុលាការសម្រេចដាក់​ពន្ធនាគារ​ចំនួន ២​ឆ្នាំ​កន្លះ និង​ពិន័យ​​ប្រាក់​បង់​ចូល​រដ្ឋ​ចំនួន​៥លានរៀល និង​សង​​ជំងឺ​ចិត្ត​សន្តិសុខ​ពីរ​នាក់​ជា​ដើម​បណ្ដឹង ចំនួន​៩​លាន​រៀល តាម​មាត្រា​ ២១៧ និង​២១៨ នៃ​ក្រម​ព្រហ្មទណ្ឌ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មា​ន​ពិស្ដារ...

ណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments