RFA | "រដ្ឋាភិបាល​កម្ពុជា​មិន​ទាន់​គោរព​បាន​ពេញលេញ​តាម​បទដ្ឋាន​ដើម្បី​លុបបំបាត់​ការ​ជួញ​ដូរ​មនុស្ស" | hot news

By , Comment
Share on Facebook Tweet on Twitter

របាយការណ៍​ស្តីពី​ការ​ជួញដូរ​មនុស្ស​ឆ្នាំ​២០១៧ របស់​ក្រសួង​ការបរទេស​អាមេរិក ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា រក​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា នៅ​មិន​ទាន់​គោរព​បាន​ពេញលេញ​តាម​បទដ្ឋាន​អប្បបរមា​ដើម្បី​លុបបំបាត់​អំពើ​ជួញដូរ​មនុស្ស​នៅ​ឡើយ​ទេ។ របាយការណ៍​នេះ​បន្ត​រក្សា​ដាក់​ចំណាត់​ថ្នាក់​ប្រទេស​កម្ពុជា ក្នុង​លេខ​២ ដដែល ពោល​គឺ​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៦ កន្លង​ទៅ។

​បញ្ហា​ចម្បងៗ​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​កម្ពុជា នៅ​មិន​ទាន់​បាន​បំពេញ​តាម​បទដ្ឋាន​អប្បបរមា​រួម​មាន ការណ៍​ដែល​រដ្ឋាភិបាល​ខកខាន​មិន​បាន​ស៊ើបអង្កេត ផ្តន្ទាទោស ឬ​កាត់​ទោស​មន្ត្រី​សមគំនិត​របស់​ខ្លួន​ដែល​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​រួម​ចំណែក​ឲ្យ​មាន​អំពើ​ជួញដូរ​មនុស្ស​ក្នុង​វិស័យ​ជាច្រើន ជាពិសេស​ក្នុង​ចំណោម​ក្រុម​ប្រជាសាស្ត្រ​ងាយ​រង​គ្រោះ។ បន្ថែម​លើ​នេះ​ទៀត តុលាការ​កម្ពុជា នៅ​តែ​បន្ត​បិទ​បញ្ចប់​សំណុំរឿង​នានា ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​ផ្លូវ​ភេទ ក្រោយ​ពី​មាន​ការ​ដោះស្រាយ​ជា​លុយ​កាក់ ជំនួស​ឲ្យ​ការ​កាត់​ទោស​ដាក់​ពន្ធនាគារ។

របាយការណ៍​ក៏​បាន​គូសបញ្ជាក់​ផង​ដែរ​ថា រដ្ឋាភិបាល​នៅ​មិន​ទាន់​បាន​ចេញ​គោលការណ៍​ណែនាំ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​បច្ចេកទេស​ស៊ើប​អង្កេត​សម្ងាត់​ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស​នៅ​ឡើយ​ទេ។

ក្រសួង​ការបរទេស​អាមេរិក បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ធ្វើការ​ស៊ើបអង្កេត​ឲ្យ​បាន​ហ្មត់ចត់ ផ្ដន្ទាទោស​អំពើ​ជួញដូរ​មនុស្ស និង​កាត់​ទោស​ឧក្រិដ្ឋជន​ជួញដូរ​ផ្លូវ​ភេទ និង​កម្លាំង​ពលកម្ម ឲ្យ​បាន​តឹងរ៉ឹង​ជា​ទី​បំផុត ដោយ​ត្រូវ​រាប់​បញ្ចូល​ទាំង​មន្ត្រី​សមគំនិត​នានា​របស់​ខ្លួន​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments