RFA | អ្នក​ធ្វើ​ការងារ​ផ្នែក​សិល្បៈ​បុរាណ​ត្អូញត្អែរ​ថា​សិល្បៈ​បុរាណ​មិន​សូវ​មាន​អ្នកគាំទ្រ | hot news

By , Comment
Share on Facebook Tweet on Twitter

អ្នក​ធ្វើ​ការងារ​ផ្នែក​សិល្ប​បុរាណ ត្អូញត្អែរ​ថា សព្វថ្ងៃ​នេះ​មិន​សូវ​មាន​អ្នកគាំទ្រ​ការ​សម្ដែង​សិល្ប​បុរាណ​ទេ។ ការ​បាត់បង់​ការ​គាំទ្រ​សិល្ប​បុរាណ​នេះ ធ្វើ​ឲ្យ​យុវជន យុវតី​ដែល​កំពុងតែ​សិក្សា​ផ្នែក​សិល្ប​បុរាណ និង​អ្នកធ្វើ​ការទាក់ទង​សិល្ប​បុរាណ​មានការ​ព្រួយបារម្ភ។

៚សំឡេង​ល្ខោន​និយាយ​៚

នេះ​ជា​ការ​សម្ដែង​ល្ខោននិយាយ​របស់​ក្រុម​យុវជន​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ វិចិត្រ​សិល្បៈ ដើម្បី​បង្ហាញ​សាធារណជន ទស្សនា​ដោយ​គ្មាន​ការ​លក់​សំបុត្រ​ឡើយ។ សាល​សម្ដែង​នៃ​មហោស្រព​ចតុមុខ​ដែល​មាន​កៅអី​សម្រាប់​ភ្ញៀវ​អង្គុយ​មើល​យ៉ាង​សមរម្យ ថែមទាំង​មាន​ម៉ាស៊ីន ត្រជាក់​ផង​នោះ បែរជា​មិនសូវ​ឃើញ​យុវជន ឬ​សាធារណជន​ចូលរួម​ច្រើន​កុះករ ដូច​ការ​សម្ដែង​សិល្ប​តន្ត្រី​សម័យ​នោះ​ទេ។

និស្សិត​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ល្ខោននិយាយ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ លោក នេត ភារិទ្ធ ជា​តួ​សម្ដែង​នៃ​ល្ខោននិយាយ ប្រាប់​ថា ល្ខោននិយាយ​មើល​ទៅ​ស្រួល​សម្ដែង ប៉ុន្តែ​ដើម្បី​សម្ដែង​ឲ្យ​បាន​ល្អ​មិនមែន​ជា​រឿង​ស្រួល​នោះ​ឡើយ។ លោក​ត្អូញត្អែរ​ថា ល្ខោន​និយាយ​សព្វថ្ងៃ​មិន​សូវ​មាន​ទីផ្សារ​ឡើយ។ «»

សិល្ប​បុរាណ​មាន​ច្រើន​ប្រភេទ​រួមមាន របាំ​បុរាណ តន្ត្រីបុរាណ ចម្រៀង​មហោរី ល្ខោន យីកេ អាយ៉ៃ និង​ល្ខោន​និយាយ​ជាដើម។

ក្នុង​ចំណោម​សិល្បៈ ដែល​បាន​រៀបរាប់​មក​នេះ ល្ខោន​និយាយ ជា​ទស្សនីយភាព​មួយ​ដែល​មាន​ប្រជាប្រិយភាព​បង្គួរ និង​ត្រូវ​បាន​គេ​យក​ទៅ​សម្ដែង​នៅ​ក្នុង​កម្មវិធី​វិទ្យុ។

ទោះបីជា​សិល្ប​បុរាណ​មាន​ច្រើន​ប្រភេទ​ក្ដី ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​ខ្លះ ជាពិសេស​នៅ​តាម​បណ្ដាញ​សង្គម​ភាគច្រើន​ចូលចិត្ត​ចែករំលែក​តែ​សិល្បៈ​សម័យ ឬ​ចម្រៀង​សម័យ​ច្រើនជាង​ចម្រៀង​បុរាណ។

ទន្ទឹម​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​និយម​គាំទ្រ​បទ​ចម្រៀង​បរទេស ផ្ទុយទៅវិញ​មាន​ជនបរទេស​ខ្លះ ច្រៀង​ចម្រៀង​ខ្មែរ ចង្វាក់​ប្រពៃ​ខ្មែរ និង​បង្ហាញ​ការ​ព្រួយបារម្ភ​ខ្លាច​មានការ​បាត់បង់​សិល្បៈ បុរាណ​ខ្មែរ ថែម​រិះគន់​ចង្វាក់​ថ្មី ឬ​ចង្វាក់​បែក​ស្លុយ​សព្វថ្ងៃ​នេះ​ទៀត​ផង។ «»

ក្រៅពី​ជនបរទេស​រិះគន់​បែបនេះ ក៏​មាន​ជនបរទេស​ខ្លះ​ទៀត​និយាយ​ភាសា​ខ្មែរ​ទាំង​សំឡេង រដឺនៗ​ប្រឹង​ច្រៀង​បទ​ចម្រៀង​ខ្មែរ​បង្ហោះ​ចែកចាយ​នៅ​លើ​បណ្ដាញ​សង្គម។

សំឡេង​ជនបរទេស​និយាយ​ពី​ចម្រៀង​ខ្មែរ​ពេល​ព្រលឹម​ស្រិចៗ

បទ​ចម្រៀង​នេះ​យក​លំនាំ​តាម​បទ​ពេល​ព្រលឹម​ស្រិចៗ។ អត្ថបទ​ន័យ​នៃ​បទ​ចង់​បង្ហាញ​ថា នារី​ម្នាក់​ទន្ទឹង​រង់ចាំ​បុរស​ដែល​ខ្លួន​ស្រលាញ់​ព្រោះ​មាន​បុរស​ផ្សេង​ចូល​មក​ចែចូវ​នាង។

អ្នកគាំទ្រ​សិល្បៈ​បុរាណ​រហស្សនាម លោក អាចារ្យធំ យល់ថា ការ​ដែល​ធ្វើ​ឲ្យ​សិល្បៈ​បុរាណ សព្វថ្ងៃ​បាត់បង់​អ្នកគាំទ្រ​ខ្លាំង​នោះ ព្រោះ​ផលិតករ​ភាគច្រើន​ផលិត​ចម្រៀង​ឡើង​មិនបាន​សូវ មាន​លក្ខណៈ​លើកស្ទួយ​សិល្បៈ​បុរាណ​ក្នុង​ការ​ផលិត​របស់​ខ្លួន។ លោក​យល់ថា សិល្បៈ​បុរាណ​សព្វថ្ងៃ​កំពុង​រងា និង​ឯកោ ដូច្នេះ​លោក​សំណូមពរ​ទៅ​ក្រសួង​ពាក់ព័ន្ធ​សហការ​គ្នា បន្ថែម​ទៀត​ដើម្បី​លើកស្ទួយ​វប្បធម៌​ខ្មែរ។ «»

ស្រដៀង​គ្នា​ទៅ​នឹង​ការ​លើកឡើង​ពី​សំណាក់​អ្នកគាំទ្រ​សិល្បៈ​បុរាណ​ខាងលើ អ្នកចម្រៀង​ជើង​ចាស់​លោកស្រី ខាត់ សុខឃីម បាន​ច្រៀង​ចម្រៀង​មួយ​បទ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ហ្វេសប៊ុក​ដែល​មាន​ចំណងជើង​ថា រងា «»

លើស​ពី​អ្វី​ដែល​លោកស្រី ខាត់ សុខឃីម បង្ហាញ​ការ​ព្រួយ​បារម្ភ​តាមរយៈ​បទ​ចម្រៀង​នេះ លោកស្រី​បាន​ប្រាប់​អាស៊ីសេរី​ថា អ្វី​ដែល​លោកស្រី​ធ្វើ គឺ​លោកស្រី​ចង់​ដាស់តឿន​ដល់​កូន​ខ្មែរ​មួយ​ចំនួន​ឲ្យ​ជួយ​គាំទ្រ​សិល្បៈ​បុរាណ​ឡើងវិញ។ លោកស្រី​ឲ្យ​ដឹង​ទៀត​ថា បទ​រងា​របស់​លោកស្រី ទទួល​បាន​ការ​គាំទ្រ​ពី​អ្នក​សិល្បៈ​បុរាណ និង​ពលរដ្ឋ​ធម្មតា​ដែល​មិនមែន​ជា​អ្នក​សិល្បៈ។

ទន្ទឹមគ្នា​នោះ​ដែរ លោកស្រី ខាត់ សុខឃីម ប្រាប់​ថា ក៏​មាន​មជ្ឈដ្ឋាន​រិះគន់​លោកស្រី​ទៅ​វិញ ដោយ​ចោទ​ប្រកាន់​ថា លោកស្រី​ធ្វើ​នេះ​គឺ​ចង់បាន​មុខមាត់។ «»

ទាក់ទិន​នឹង​វិស័យ​សិល្បៈ​បុរាណ​នេះ​ដែរ ប្រទេស​កម្ពុជា​តែងតែ​យក​ថ្ងៃ​ទី៣ ខែ​មីនា ដើម្បី​ប្រារព្ធ «ទិវា​វប្បធម៌​ជាតិ»

ទិវា​នេះ​ផ្ដល់​ឱកាស​ឲ្យ​អ្នក​សិល្បៈ​គ្រប់​ប្រភេទ បាន​ជួប​នឹង​អ្នកដឹកនាំ​ប្រទេស​ដើម្បី​ដឹង​សុខទុក្ខ​គ្នា​ទៅវិញ​ទៅ​មក។

លោក ហ៊ុន សែន បាន​និយាយ​កាល​ពី​ក្នុង​ទិវា​វប្បធម៌​ជាតិ ឆ្នាំ​២០១៨ កាល​ពី​ពេល​ថ្មីៗ​នេះ​ថា សង្គម​សព្វថ្ងៃ​គឺ​ជៀស​មិន​ផុត​ពី​ការ​ហូរ​ចូល​នៃ​សិល្បៈ​វប្បធម៌​បរទេស​ទេ។

លោក​ទាមទារ​ឲ្យ​ប្រជាជាតិ​ខ្មែរ​ទាំងមូល​ចូល​ថែរក្សា​ការពារ​ឲ្យ​គង់វង្ស។ លោក ហ៊ុន សែន យល់ថា យុវជន មាន​តួនាទី​សំខាន់ ក្នុង​ការ​អភិរក្ស និង​ផ្សព្វផ្សាយ​វប្បធម៌​ជាតិ ដូច្នេះ​ត្រូវ​បញ្ជ្រាប​ចំណេះដឹង​ទៅ​ដល់​យុវជន។ «»

របប​លោក ហ៊ុន សែន តែង​អំពាវនាវ​ទៅ​បណ្ដា​ក្រុមហ៊ុន​ទូរទស្សន៍​ទាំងអស់​ថា ត្រូវ​ខិតខំ​ផលិត​កម្មវិធី​សិល្បៈ​វប្បធម៌​ឲ្យ​បាន​ច្រើន។ ប៉ុន្តែ​មកដល់ពេលនេះ ទូរទស្សន៍​ក្នុងស្រុក​ភាគច្រើន​មិនសូវ​បាន​ចាក់​ផ្សាយ​កម្មវិធី​សិល្បៈ​បុរាណ​ឲ្យ​ទូលំទូលាយ​ដូច​ការ​អំពាវនាវ​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments