RFA | របប​ក្រុងភ្នំពេញ​ចាប់ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង​២​នាក់​ទៀត​នៅ​ខេត្ត​តាកែវ | hot news

By , Comment
Share on Facebook Tweet on Twitter

របប​ក្រុងភ្នំពេញ​នៅ​ថ្ងៃទី​៧ វិច្ឆិកា​នេះ បាន​ចាប់ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​នាក់​បន្ថែម​ទៀត​នៅ​ក្នុង​ខេត្ត​តាកែវ។ សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ​ដែល​របប​ក្រុងភ្នំពេញ​ចាប់ខ្លួន​រួមមាន​លោក កួយ ចន្តា អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​សោម ឃុំ​ត្រពាំងធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្តតាកែវ និង លោក ថាវ រិទ្ធិ អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​តាលាក់​ខាងជើង ឃុំ​គុស ស្រុក​ត្រាំកក់។

របប​ក្រុងភ្នំពេញ​បាន​ចោទប្រកាន់​ពី​បទ​សង្ស័យ​ថា ជាប់​ពាក់ព័ន្ធ​ពី​បទ​រួមគំនិត​ក្បត់​ផ្ដួល​រំលំ​របប​ក្រុង​ភ្នំពេញ។

អ្នកនាំពាក្យ​សមាគម​សិទ្ធិមនុស្ស​អាដហុក​លោក សឹង សែនករុណា ថា ការ​ចាប់ខ្លួន​នេះ​មាន​លក្ខណៈ​នយោបាយ​ដោយសារតែ​ការ​ចាប់​ខ្លួន និង​ឃាត់​ខ្លួន​ភាគច្រើន​អាជ្ញាធរ​ធ្វើឡើង​តាម​ទំនើងចិត្ត​។ លោក​បញ្ជាក់​ថា ស្រប​ពេល​ស្ថានភាព​លោក សម រង្ស៊ី វិល​ចូល​មាតុប្រទេស​វិញ​ការ​ចាប់ខ្លួន​សកម្មជន និង​ការចោទប្រកាន់​មក​លើ​សកម្មជន​បក្ស​ប្រឆាំង​កាន់​តែ​មាន​ចំនួន​ច្រើន​ឡើង ហើយ​លោក​ទទូច​អោយ​មេដឹកនាំ​គណបក្ស​ទាំងពីរ គួរ​តែ​វិល​ទៅ​រក​តុ​ចរចា​ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​ចុង​ក្រោយ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments