RFA | ព័ត៌មាន​សំខាន់ៗ​ចំនួន១០ដែល​លោក​អ្នកនាង​គួរអាន​នៅថ្ងៃសុក្រនេះ | hot news

By , Comment
Share on Facebook Tweet on Twitter

សង្ខេបព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃសុក្រ ទី២ ខែកញ្ញា ឆ្នាំ២០២២៖

.អ្នកវិភាគ​និង​មន្ត្រីបក្ស​ប្រឆាំង​ថា គ្រួសារ​លោក ហ៊ុន សែន កំពុង​មាន​ស្នាម​ប្រេះឆាររឿង​ប្រជែង​អំណាច

df44548e-c875-4bf3-b4d3-43cea31f82c7.jpeg
លោក ហ៊ុន ម៉ាណែត កូនប្រុសច្បង លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ានី កូនប្រុសពៅរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។


អ្នកវិភាគ និង​មន្ត្រីបក្ស​ប្រឆាំង​សង្ស័យ​ថា ត្រកូល​ហ៊ុន កំពុង​មាន​ស្នាម​ប្រេះឆា ព្រោះ​កូនៗ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន កំពុង​ប្រជែង​នយោបាយ​រៀងៗ​ខ្លួន​ក្នុង​មហិច្ឆតា​ធ្វើ​នាយករដ្ឋមន្ត្រី​ជំនួស​ឪពុក។ ការ​លើក​ឡើង​ដូច្នេះ ក្រោយ​ពេល​លោក ហ៊ុន សែន បាន​ចេញ​សារ​កម្រ​មួយ​អះអាង​ថា កូនៗ​របស់​លោក​មិន​បាន​ប្រជែង​គ្នា​ដណ្ដឹម​តំណែង​ធ្វើ​នាយករដ្ឋមន្ត្រីបន្ត​ពី​លោក​នោះ​ទេ។

អានព័ត៌មានពិស្តារ៖

.លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្រ្គោះជាតិ​ប្រាប់​តុលាការ​បារាំង​ថា ការ​តតាំង​ក្ដី​របស់ លោក នៅ​តុលាការនេះ​មិន​មែន ដើម្បី​តែ​ការពារ​តែ​ខ្លួន​លោក ដែល​ជា​ជនរងគ្រោះ​ពី​ការ​ធ្វើ​បាប​ពី លោក ហ៊ុន សែន និង​ថែម​ទាំង​ជា​ការ​តតាំង ដើម្បី​ពលរដ្ឋខ្មែរ​ជា​ជនរងគ្រោះ​ជាច្រើន​រូប​ផ្សេង​ទៀត។

លោក សម រង្ស៊ី បញ្ជាក់​បែប​នេះនៅ​ក្រោយ​លោក​បាន​ចូល​ទៅ​ឆ្លើយ​នៅ​តុលាការ​បារាំង​នៅ​ទីក្រុង​ប៉ារីស កាល​ពីថ្ងៃទី១ ខែកញ្ញា ម្សិលម៉ិញ ដែល​តុលាការ​បាន​បើក​សវនាការ​រយៈពេល​ជាង​៥​ម៉ោង ជំនុំ​ជម្រះ​ក្ដី​ដែល​លោក ហ៊ុន សែន និង​កូន​ប្រសារ​គឺ​លោក ឌី វិជ្ជា ប្ដឹង​លោក សមរង្ស៊ី ពី​បទបរិហាកេរ្ដិ៍តុលាការ​គ្រោង​នឹង​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី១០ ខែតុលាខាងមុខនេះ។

.អ្នក​វិភាគ​ថា កម្ពុជា​គួរ​ពង្រឹង​ផ្នែក​យោធា​ជាមួយ​ប្រទេស​លោកសេរីស្រប​គ្នា​ជា​មួយ​ចិន

ក្រុម​អ្នក​ជំនាញ​កិច្ចការ​នយោបាយ​លើកឡើង​ស្រប​គ្នា​ថា រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​ប្រឹង​ប្រែង​ស្ដារ និង​ពង្រឹង​ទំនាក់ទំនង​លើ​វិស័យ​យោធា​ជាមួយ​ប្រទេស​លោក​សេរី​បន្ថែម​ទៀត។ ក្រុម​អ្នក​ជំនាញ​ដដែល​បញ្ជាក់​ថា ការ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន​តែ​មួយ​នោះ នឹង​ធ្វើ​ឱ្យ​កម្ពុជា​បាត់​បង់​ភាព​អព្យាក្រឹត្យ។

.សាលាឧទ្ធរណ៍​សម្រេច​មិន​ដោះលែង​កញ្ញា សេង ធារី នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​តាម​សំណើ​របស់​មេធាវី

 សាលាឧទ្ធរណ៍​ភ្នំពេញ នៅព្រឹក​ថ្ងៃទី១ ខែកញ្ញាម្សិលមិញនេះ តម្កល់​សំណុំរឿង​កញ្ញា សេង ធារី ទុក​ជា​បាន​ការ​ដូច​តាម​ការ​សម្រេច​របស់​តុលាការ​ជាន់ទាប ដែលបាន​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​៦​ឆ្នាំ​ដដែលមេធាវីការពារក្ដី​ឱ្យ​កញ្ញា សេង ធារី បញ្ចេញ​ប្រតិកម្ម​ទៅ​នឹង​ការ​សម្រេច​នេះ​ថា ជា​រឿង​អយុត្តិធម៌​លើ​កូនក្ដី​មិន​អាច​ទទួលយក​បាន​ឡើយ

.ក្រុមស្ត្រីថ្ងៃសុក្រស្នើក្រសួង​មហាផ្ទៃជួយ​អន្តរាគមន៍​បញ្ជូន​ប្ដី​មក​ព្យាបាល​ខាង​ក្រៅ​ ក្រោយ​ទទួល​រង អំពើ​ហិង្សា​នៅ​ក្នុង​ពន្ធនាគារ

ក្រុមស្ត្រីថ្ងៃសុក្រ​ដាក់​ញត្តិ​ទៅ​ក្រសួង​មហាផ្ទៃ​ឱ្យ​ជួយ​អន្តរាគមន៍​បញ្ជូន​ប្ដី​មក​ព្យាបាល​ខាង​ក្រៅ​ បន្ទាប់​ពី​ទទួល​រង​អំពើ​ហិង្សា​មាន​របួសធ្ងន់ធ្ងរ​នៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង។ ពួកគាត់​បារម្ភ​ថា ប្រសិនបើ​មិន​មាន​ការ​ព្យាបាល​ណាមួយ​ឱ្យ​បាន​ត្រឹមត្រូវ​និង​ទាន់ពេល​វេលា​នោះ​ទេ នោះប្ដី​របស់​គាត់​នឹង​អាច​គ្រោះ​ថ្នាក់​ដល់​ជីវិត។ មន្ត្រីអង្គការ​សង្គមស៊ីវិល ជំរុញ​ឱ្យ​មន្ត្រី​ពន្ធនាគារ​បញ្ជូន​អ្នកទោស​ដែល​មាន​ជំងឺ​ធ្ងន់ធ្ងរ ឬរងការ​ធ្វើទារុណកម្ម​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខាង​ក្រៅ ត្បិត​ពេទ្យ​ខាង​ក្នុង​ពន្ធនាគារ​នៅ​មាន​កម្រិត​នៅ​ឡើយ។

.សមត្ថកិច្ចរំដោះជន​បរទេស​ចំនួន​២៣​នាក់ ចេញ​ពី​កន្លែង​អគារបង្ខាំង​ក្នុង​ខេត្តព្រះសីហនុ

មន្រ្តីប៉ូលិស​ក្នុង​ខេត្តព្រះសីហនុ អះអាងថា ក្រុមសមត្ថកិច្ច​បាន​ជួយ​សង្គ្រោះ​ជនបរទេស ចំនួន ២៣​នាក់​បន្ថែម​ទៀត ក្រោយពី​ពួកគេ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​អាជ្ញាធរ​តាម​ប្រព័ន្ធ​បណ្តាញ​សង្គម ដើម្បី​ស្នើ​ឱ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ចំពោះ​ករណី​បង្ខាំង​ពួកគេ​ដោយ​ខុស​ច្បាប់។  មន្រ្តីសង្គម​ស៊ីវិល ព្រួយ​បារម្ភ​ចំពោះការ​កើន​ឡើង​នៃ​ករណី​បង្ខាំង​មនុស្ស ដែល​ប៉ះពាល់​សន្តិសុខ​សង្គម និង កេរ្តិ៍​ឈ្មោះ​ប្រទេស

.កម្មកររោងចក្រ ​និង​សហជីព រក្សាជំហរទាមទារ​ប្រាក់​ឈ្នួល​២១៣​ដុល្លារ សម្រាប់​ឆ្នាំ២០២៣ 

សហជីព និង​កម្មករ​វិស័យ​កាត់ដេរ រក្សាជំហរ​ចង់​បាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​២១៣​ដុល្លារ​សម្រាប់​ឆ្នាំ២០២៣​ ដោយ​សារ ទំនិញ​សព្វសារពើ​នៅ​លើ​ទីផ្សារ​កំពុង​ហក់​ឡើង​ថ្លៃ។ កិច្ចប្រជុំ​ត្រីភាគី​រួមមាន​ក្រសួង​ការងារ ភាគីនិយោជក និង​ភាគីសហជីព ដើម្បី​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំ២០២៣ ដល់​កម្មករ​ផ្នែក​ឧស្សាហកម្មកាត់ដេរ ស្បែកជើង និងកាបូបធ្វើដំណើរ កាលពី​ថ្ងៃទី៣១ ខែសីហា នៅ​មិន​ទាន់​ឯកភាព​គ្នា​នៅ​ឡើយ ហើយ​ភាគី​ទាំង​៣ នឹង​បន្ត​ជជែក​គ្នា​នៅ​ថ្ងៃទី១៣ និងថ្ងៃទី២១ ខែកញ្ញា។

.វេជ្ជបណ្ឌិតខ្មែរ ទទួល​បាន​ពានរង្វាន់​ណូបែល​អាស៊ី ​ក្នុង​កិច្ចការងារព្យាបាល​ជម្ងឺផ្លូវ​ចិត្ត

វេជ្ជបណ្ឌិត​ខ្មែរ​ម្នាក់ ជំនាញ​ព្យាបាល​ជម្ងឺផ្លូវចិត្ត លោក ឈឹម សុធារ៉ា ដែលទើប​ទទួល​បាន​ពាន​រង្វាន់ រ៉ាម៉ុន ម៉ាក់សេសេ (Ramon Magsaysay) ដែលពានរង្វាន់នេះ ត្រូវ​បានគេចាត់​ទុក​ថា ជា​ពាន​រង្វាន់ ណូបែល សន្តិភាព ក្នុងតំបន់អាស៊ី (Asia's Noble Prize)នោះ។ លោក​វេជ្ជបណ្ឌិត ឈឹម សុធារ៉ា រំភើប និងរីករាយ ចំពោះការទទួល​បាន​ពានរង្វាន់​កម្រិត​អន្តរជាតិ​មួយ​នេះ ហើយ​លោក​ថា ពាន​រង្វាន់​នេះ គឺជាការ​ជំរុញ​ទឹក​ចិត្ត​លោក​ និង​ស្ថាប័ន​របស់​លោក​ធ្វើការ​ព្យាបាល​ជម្ងឺ​ផ្លូវ​ចិត្ត​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​បន្ថែម​ទៀត

.សង្គមស៊ីវិល រិះគន់រដ្ឋាភិបាល ​និង​ក្រសួងព័ត៍ ពន្យារពេលចេញ​ច្បាប់​ស្តីពី​សិទ្ធិទទួល​ព័ត៍មាន
សង្គមស៊ីវិល រិះគន់ រដ្ឋាភិបាល និង​ក្រសួងព័ត៌មាន ដែលបន្តពន្យា​ពេល​ចេញ​ច្បាប់​ស្តីពី​សិទ្ធិទទួល​ព័ត៌មានការរិះគន់​នេះ កើត​ឡើង​បន្ទាប់​ពី​ក្រសួង​ព័ត៌មាន​ធ្វើ​សន្និសិទ​សារព័ត៍មាន​ស្តីពី​សមិទ្ធផល​រយៈពេល​៥ឆ្នាំ នៅទីស្តីការ​គណៈរដ្ឋមន្ត្រី និង​អះអាង​ថា ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​ត្រូវ​ប្រើ​រយៈពេល​យូរ​បន្ថែម​ទៀត។

១០.ក្រុមយុវជន​ដាក់ញត្តិ​ទៅ​ក្រសួង​បរិស្ថាន​សុំ​រក្សា​ទុក​កោះកុង​ក្រៅ​ជាសម្បត្តិជាតិ

ក្រុមយុវជន​នៅតែបន្តសុំទៅ​រដ្ឋាភិបាល​ឬក្រសួង​បរិស្ថាន​លុបចោល​គម្រោង​ប្រគល់​កោះកុង​ក្រៅ​ទៅ​ក្រុម​ហ៊ុនវិនិយោគ ដោយ​រក្សាទុក​កោះនេះជា​សម្បត្តិជាតិជាងនេះ​ទៅ​ទៀត ក្រុមយុវជន​ដដែល​ក៏ទៅ​ស្នើរដ្ឋាភិបាល​អោយ​ដាក់​តំបន់​កោះកុង​ក្រៅ​នេះជា​ឧទ្យាន​ជាតិ​សមុទ្រ និង​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋរស់​នៅទី​នោះការព្យាយាមស្នើ​សុំ​បែបនេះ ដែលធ្វើឡើង​ម្តង​ហើយ​ម្តង​ទៀត​នេះ ព្រោះពួកគេ​មិន​ចង់​ឲ្យ​វាសនា​កោះនេះ​ជួប​វិនាសកម្មនៃការ​កាប់បំផ្លាញព្រៃឈើ និង​ធនធាន​ធម្មជាតិ​ដ៏​មាន​តំលៃ​ផ្សេង​ទៀត ដូច​ករណីនៅ​ភ្នំតាម៉ៅ ក្នុងខេត្តតាកែវ នោះទេ។

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments