RFA | សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​អនាគត បាន​ជ្រើស​យក​គណបក្ស​ឆន្ទៈ​ខ្មែរ ជា​តំណាង​ក្នុង​ការ​ចូលរួម​បោះ​ឆ្នោត​នា​ពេល​អនាគត | hot news

By , Comment
Share on Facebook Tweet on Twitter

សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​អនាគត​របស់​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​ចំនួន​៥ រួម​មាន​គណបក្ស​ភ្លើងទៀន គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​កែ​ទម្រង់​កម្ពុជា និង​គណបក្ស​កម្ពុជា​និយម បាន​សម្រេច​ជ្រើស​យក​គណបក្ស​ឆន្ទៈ​ខ្មែរ ជា​តំណាង​ដើម្បី​ចូលរួម​ក្នុង​ការ​បោះឆ្នោត​នា​ពេល​អនាគត។

ការ​ជ្រើស​រើស​តំណាង​សម្ព័ន្ធភាព​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​របស់​គណបក្ស​នយោបាយ​ទាំង​ប្រាំ នៅ​ថ្ងៃ​ទី​១៣ ខែ​តុលា ក្រោយ​ពី​គណបក្ស​កម្ពុជា​និយម​បាន​ប្រកាស​ចូលរួម​ក្នុង​សម្ព័ន្ធ​ភាព​ឆ្ពោះ​ទៅ​អនាគត កាល​ពី​សប្ដាហ៍​មុន។

នៅ​ថ្ងៃទី១៣ ខែ​តុលា​នេះ ក៏​ជា​ថ្ងៃ​គម្រប់​ខួប​១ឆ្នាំ នៃ​ការ​បង្កើត «សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​អនាគត» ហើយ​គណបក្ស​នយោបាយ​ទាំង​អស់​ក្នុង​សម្ព័ន្ធភាព បាន​ធ្វើ​សន្និសីទ​កាសែត​បង្ហាញ​ពី​សកម្មភាព​រយៈពេល ១ឆ្នាំ ដូច​ជា ការ​ជ្រើសរើស​គណបក្ស​ឆន្ទៈ​ខ្មែរ​ជា​យាន​ចម្លង​ក្រោយ​ពី​គណបក្ស​ភ្លើង​ទៀន ត្រូវ​បាន​ដក​សិទ្ធិ​មិន​ឲ្យ​ចូលរួម​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា និង​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជាដើម និង​ស្វាគមន៍​សមាជិក​ថ្មី គឺ​គណបក្ស​កម្ពុជា​និយម។

«សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​អនាគត» គឺ​ជា​ចំណង​នយោបាយ​ថ្មី​មួយ ដែល​បង្កើត​ឡើង​ដោយ​គណបក្ស​នយោបាយ​ចំនួន​៤ មាន​គណបក្ស​ភ្លៀង​ទៀន គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​គណបក្ស​កែ​ទម្រង់​កម្ពុជា ក្នុង​គោលដៅ​ប្រមូលផ្ដុំ​សំឡេង​អ្នក​និយម​ប្រជាធិបតេយ្យ ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​គោល​នយោបាយ​ដឹកនាំ​ប្រទេស ក្នុង​ការ​បោះឆ្នោត​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា និង​លើក​ស្ទួយ​ការ​គោរព​សិទ្ធិ​មនុស្ស និង​ដំណើរ​ការ​ប្រជាធិបតេយ្យ ។ លុះ​ដល់​ថ្ងៃទី៧ ខែ​តុលា​កន្លង​ទៅ ប្រធាន​គណបក្ស​កម្ពុជា​និយម របស់​លោក យ៉ែម បុញ្ញឫទ្ធិ ក៏​បាន​ប្រកាស​ចូលរួម​ក្នុង​សម្ព័ន្ធ​ភាព​ឆ្ពោះ​ទៅ​អនាគត​នេះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments