RFA | សិស្ស​ជាង​២ពាន់​នាក់​អវត្តមាន​នៅ​ថ្ងៃ​ទី​២ នៃ​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ | hot news

By , Comment
Share on Facebook Tweet on Twitter

សិស្ស​​ជាង​ ២ពាន់​នាក់​អវត្តមាន ​នៅ​ថ្ងៃ​ទី​២ ​​នៃ​ការ​​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ ដែល​មាន​រយៈ​ពេល​ពីរ​ថ្ងៃ ខណៈ​ សិស្ស​មួយ​ចំនួន​ទៀត​ ​មាន​បញ្ហា​សុខភាព និង​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ អំឡុង​ពេល​ធ្វើ​ដំណើរ​មក​មណ្ឌល​​ប្រឡង​​។​​ អ្នក​ឃ្លាំ​មើល​ថា​ អត្រា​សិស្ស​អវត្តមាន​ប្រឡង​ច្រើន​បែប​នេះ​​​​ អាច​បណ្ដាល​មក​ពី​ជីវភាព​ខ្វះខាត និង​បញ្ហា​សុខភាព។

ក្រសួង​អប់រំ យុវជន និង​កីឡា ​នៅ​ថ្ងៃទី៩ ខែ​តុលា បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) ថា ថ្ងៃ​ទី២ នៃ​​​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយ​ភូមិ​មាន​ ​បេក្ខជន​អវត្តមាន​ សរុប​ជាង​២ពាន់ ( .៣៦៤ )​នាក់​ ស្ត្រី​​៩០៧​នាក់ ហើយ​ក្នុង​ចំណោម​​បេក្ខជន​អវត្តមាន​នេះ​ មាន​សិស្ស​ ស្វៃរិន​ ជិត​២​ពាន់​ (.៩៥៥)​​នាក់​។ រីឯ​​ បេក្ខជន​មាន​បញ្ហា​សុខ​ភាព​ចំនួន​ ៤៤​នាក់ ក្នុង​នោះ​ ៤​នាក់​ បោះបង់​ការ​ប្រឡង ៧នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រឡង​ក្នុង​បន្ទប់​ដាច់​ដោយ​ឡែក និង​រង​គ្រោះ​ថ្នាក់​ចរាចរណ៍​ ៤នាក់។

ក្រៅ​ពី​នោះ ​ក្រសួង​ក៏​បាន​ជំរុញ​​ឱ្យ​បេក្ខជន​ប្រឡង​ទាំង​​អស់​ត្រូវ​ថែរក្សា​សុខភាព​ឱ្យ​បាន​ល្អ សម្រាក​ និង​បរិភោគ​អាហារ​ឱ្យ​បាន​គ្រប់គ្រាន់​ និង​មាន​អនាម័យ​ដើម្បី​ជៀសវាង​បញ្ហា​សុខភាព អំឡុង​ពេល​​ប្រឡង។ ចំណែក តាម​មណ្ឌល​ប្រឡង​នីមួយ​ៗ ក្រសួង​ឱ្យ​ដឹង​ថា ពុំ​មាន​បញ្ហា​​មិន​ ប្រក្រតី​ណា​មួយ​កើត​ឡើង​នោះ​ឡើយ គឺ​បាន​​ដំណើរការ​ល្អ និង​របៀប​មាន​រៀប​រយ។

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី៩ ខែ​តុលា ​ថា​ ជា​រឿង​ដែល​គួរ​ឱ្យ​​ព្រួយ​បារម្ភ ​ នៅ​ពេល​អត្រា បេក្ខជន​ប្រឡង​ សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅ​តែ​បន្ត​មាន​អវត្តមាន​ច្រើន​​បែប​នេះ។ អ្នកស្រី​បន្ត​​ថា​ បញ្ហា​អវត្តមាន​នេះ​ អាច​មាន​បញ្ហា​ច្រើន ដូច​ជា​ បញ្ហា​ជីវភាព​ខ្វះខាត​ ទឹក​ជំនន់ និង​បញ្ហា សុខភាព ព្រោះថា សិស្ស​ខ្លះ​ ពួក​គេ​ធ្វើ​ការ​ផង ​និង​រៀន​ផង ដែល​ធ្វើ​ឱ្យ​មាន​​សុខ​ភាព​ពុំ​សូវ​ល្អ។

បន្ថែម​ពី​នោះ​ អ្នកស្រី​ក៏​ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ជា​ពិសេស​ក្រសួង​អប់រំ​យុវជន និង​កីឡា ​គួរតែ​​ស្វែងយល់​ ឱ្យ​បាន​ច្រើន​ថា​ តើ​ហេតុ​អ្វី​បាន​ជា​អត្រា​សិស្ស​អវត្តមាន​ អំឡុង​ពេល​ប្រឡង​នៅ​តែ​ បន្ត​កើត​មាន ហើយ​ប្រសិន​បើ​ ពាក់ព័ន្ធ​នឹង​ជីវភាព​ខ្វះខាត រដ្ឋាភិបាល​គួរតែ​ជួយ​ឧបត្ថម្ភ​ការ​សិក្សា និង​ផ្ដល់​មធ្យោបាយ​ផ្សេងៗ ធ្វើ​យ៉ាង​ណា​ ឱ្យ​ពួកគេ​មាន​ឱកាស​សិក្សា​ចប់​ចុង​ចប់​ដើម។

អ្នកស្រី អ៊ុក ឆាយាវី៖ «ប្រសិន​បើ​មួយ​ឆ្នាំ​ជួប​បញ្ហា​​​សិស្ស​បោះបង់​ការ​សិក្សា​ជា​ដដែល​ៗ​ គួរតែ​រក​ឱកាស​ណា​មួយ​ដែល​ពួក​គាត់​មាន​ឱកាស​ច្រើន​ជាង​ ជា​ឱកាស​ដែល​ ពួក​គាត់​ មិន​ប៉ះពាល់​ធ្វើ​ការងារ ​។ ដូច​យើង​ឃើញ​ហើយ សិស្ស​ឥឡូវ​គាត់​រៀន​ផង គាត់​ធ្វើ​ការងារ​ផង​ នឹង​ចំពោះ​អ្នក​ក្រីក្រ ពេល​ខ្លះ​គាត់​ធ្វើ​ការ​យប់ ធ្វើ​ឱ្យ​គាត់​មាន​សុខ​ភាព​មិន​ល្អ»

វិទ្យុ​អាស៊ីសេរី​ពុំ​អាច​ទាក់ទង​ អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា អ្នកស្រី ឃួន វិច្ឆិកា ដើម្បី​ឆ្លើយ​តប​ជុំវិញ​ រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៩ ខែ​តុលា។

កាល​ពី​​ថ្ងៃ​ទី១ នៃ​ការ​ប្រឡង ដែល​ត្រូវ​នឹង​​​ថ្ងៃ​ទី​៨ ខែ​តុលា មាន​បេក្ខជន មាន​បញ្ហា​សុខភាព​២៧​នាក់ ក្នុង​នោះ​ មាន​២នាក់​ត្រូវ​បញ្ចប់​ការ​ប្រឡង។ រីឯ​ បេក្ខជន​អវត្តមាន​សរុប​ មាន​ជាង​២ពាន់ (.៣១៨)​ នាក់​ ក្នុង​នោះ​បេក្ខជន​ស្វៃរិន អវត្តមាន​ជិត២ពាន់​​ (.៩១២) នាក់។

អាណាព្យាបាល​ម្នាក់​រស់​នៅ​ ខេត្ត​កំពង់ចាម ដែល​បាន​មក​ឃ្លាំ​មើល​កូន​ប្រឡង​ លោកស្រី ស៊ន ហៀប​ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ នៅ​ថ្ងៃ​ទី៩ ខែ​តុលា​ លោកស្រី សប្បាយ​ចិត្ត ​ដែល​កូន​​ប្រឹងប្រែង​រៀន​រហូត​ដល់​ថ្ងៃ​ប្រឡង​​ ព្រោះ​ថា​ លោក​ស្រី​ និង​ប្ដី​ពុំ​ចេះ​អក្សរ​នោះ​ទេ​ ដូច្នេះ​បាន​ប្រឹងប្រែង​រក​ស៊ី​ ទាំង​យប់​ថ្ងៃ​ ដើម្បី​បាន​លុយ​ផ្គត់ផ្គង់​ ឱ្យ​កូន​រៀន ​ដោយ​លោក​ស្រី​រំពឹង​ថា នៅ​ពេល​កូន​​​រៀន​សូត្រ​​ច្រើន ​​អាច​មាន​ការងារ​ល្អ​ធ្វើ ចិញ្ចឹម​គ្រួសារ​នា​ពេល​អនាគត។

លោកស្រី ស៊ន ហៀប៖ «អត់​មាន​ចំណេះដឹង​ពិបាក​ណាស់ គឺ​ងងឹត​សូន្យ។ អត់​មាន​ចំណេះដឹង​ គឺ​ដើរ​ធ្វើ​ការ​ឱ្យ​គេ ប្រើ​កម្លាំង​១​ថ្ងៃ​៣​ម៉ឺន​រៀល។ ស៊ី​ឈ្នួល​មួយ​ថ្ងៃ​វិល​ល្ងាច ​១​ថ្ងៃ​បី​ម៉ឺន​រៀល​ ដល់​ម៉ោង៨​យប់​ បាន​មក​ដល់​ផ្ទះ។ ខ្ញុំ​​គិត​ឃើញ​អ៊ីចឹង​ បាន​ខ្ញុំ​ថា​ ខ្ញុំ​ពិបាក ​មិន​ចង់​ឱ្យ​កូន​ខ្ញុំ​ពិបាក​ដូច​ខ្ញុំ ចង់​ឱ្យ​កូន​ស្រួល បើ​ទោះ​បី​មិន​ច្រើន ក៏​បាន​ស្រួល​ជាង​ឪពុក​ម្ដាយ​​ ព្រោះ​ពុក​ម្ដាយ និង​ប្អូន​លំបាក​ហើយ​ ចង់​ឱ្យ​កូន​​មួយ​នឹង​ទៅ​ឱ្យ​ស្រួល។ កូន​ខ្ញុំ​ពីរ​នាក់​ទៀត​ ឈប់​រៀន​អស់​ហើយ​ នៅ​តែ​កូន​បង​ហ្នឹង​ ចង់​ឱ្យ​កូន​បង ​ទៅ​ឱ្យ​​រលូន​បាន​ក្ដី​សុខ​ជាង​ពួក​ខ្ញុំ»

ក្រោយ​ពី​ការ​ប្រឡង​មាន​សិស្ស​ ខ្លះ​បង្ហាញ​ទឹក​មុខ​ក្រៀមក្រំ ​ដោយ​សារ​តែ​ ធ្វើ​ពុំ​បាន​ល្អ និង​ខ្លះ​ទៀត​ បង្ហាញ​ទឹក​មុខ​សប្បាយ រត់​មក​អោប​អាណាព្យាបាល​នៅ​ពេល​ប្រឡង​ រួច។

ការ​ប្រឡង​បាក់ឌុប​ឆ្នាំ​នេះ​ មាន​រយៈ​ពេល ២ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​៨ ដល់ទី៩ ខែ​តុលា ខណៈ​ដំណើរការ​កំណែ​នឹង​ប្រព្រឹត្ត​ទៅ ចាប់​ពី​ថ្ងៃ​ទី​១១ ដល់ថ្ងៃទី១៧ ខែ​តុលា។ នៅ​ឆ្នាំ​២០២៤ ​នេះ ​មាន​បេក្ខជន​ចុះ​ឈ្មោះ​ ប្រឡង​សរុប​​ជាង ១សែន ៣ម៉ឺន នាក់(១៣៧.០៤០) ក្នុង​នោះ​មាន​សិស្ស​ស្រី​​ជាង​ ៧ម៉ឺន​នាក់ (៧៤.៨៨២)។ នៅ​ឆ្នាំ​នេះ​ មាន​បេក្ខជន​ ប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ច្រើន​ជាង​ឆ្នាំ​ មុន​ៗ ដោយ​មាន​ចំនួន​ជាង​ ៩ម៉ឺន ៧ពាន់នាក់ (៩៧.៦៨២) ខណៈ​ថ្នាក់​ វិទ្យាសាស្ត្រ មាន​ចំនួន​ជិត ៤ម៉ឺន​នាក់ (៣៩.៣៥៨)

ក្រសួង​អប់រំ​កំណត់​យក​​ថ្ងៃ​ទី​៣០ ខែ​តុលា ដើម្បី​ប្រកាស​លទ្ធផល​ប្រឡង​បាក់ឌុប​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល និងនៅថ្ងៃទី៣១ ខែ​តុលា សម្រាប់​ខេត្ត​ផ្សេង​ៗ​នៅ​ទូទាំង​​ប្រទេស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments