RFA | សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ស្នើ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស អ.ស.ប ឱ្យ​បង្កើត​យន្តការ នាំ​ជនជាតិ​ដើម​ចូល​រួម​ប្រជុំ​ដោយ​ផ្ទាល់ ជា​ជាង​តំណាង​របស់​ពួក​គេ | hot news

By , Comment
Share on Facebook Tweet on Twitter

តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ចូល​រួម​កិច្ចប្រជុំ​ស្ដីពី​ការ​បង្កើន​ការ​ចូល​រួម​របស់​ជនជាតិ​ដើម​នៅ​ក្នុង​កិច្ចប្រជុំ​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​ទី១៧ និង ១៨ តុលា។ កិច្ច​ប្រជុំ​នេះ មាន​គោល​បំណង​ពង្រឹង​សំឡេង​ជនជាតិ​ដើម ក្នុង​ការ​ពិភាក្សា​អំពី​សិទ្ធិ​មនុស្ស​ជា​សកល និង​ជា​ការ​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​សម្រាប់​ការ​ចូល​រួម​កាន់​តែ​ច្រើន និង​ប្រកប​ដោយ​អត្ថន័យ​ពី​សហគមន៍​ជនជាតិ​ដើម ក្នុង​ការ​បង្កើត​គោលនយោបាយ​សិទ្ធិ​មនុស្ស​អន្តរជាតិ។

តំណាង​សហព័ន្ធ​ដែល​បាន​ចូល​រួម​កិច្ចប្រជុំ​នេះ គឺ​អ្នកនាង គឹម ពុទ្ធានី ស្នើ​​ដល់​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ឱ្យ​បង្កើត​យន្តការ​មួយ ដើម្បី​នាំ​ជនជាតិ​ដើម​ចូល​រួម​កិច្ច​ប្រជុំ​ដោយ​ផ្ទាល់​ជា​ជាង​តំណាង​របស់​ពួក​គេ។

អ្នកនាង គឹម ពុទ្ធានី៖ «សំខាន់​ខ្ញុំ​ពន្យល់​ថា សំឡេង​ជនជាតិ​ដើម​អត់​មាន​ហ្មង។ មាន​តែ​អ្នក​ចេះ​និយាយ​ភាសា​អង់គ្លេស ដូច្នោះ​ខ្ញុំ​ពន្យល់​ថា ត្រូវ​រៀបចំ​ឲ្យ​មាន​ជន​ជាតិ​ដើម»

ទោះ​បី​ជា​យ៉ាង​ណា​ក្ដី អ្នកនាង​បញ្ជាក់​ថា ​សារៈ​សំខាន់​នៃ​វត្តមាន​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ក្នុង​កិច្ច​ប្រជុំ​ទាំង​នេះ គឺ​ការ​នាំ​សំឡេង​របស់​ជនជាតិ​ដើម​មក​ប្រាប់​ដល់​តំណាង​រដ្ឋាភិបាល​ប្រទេស​មួយ​ចំនួន​ដែល​បាន​ចូល​រួម​កិច្ច​ប្រជុំ​នេះ។

អ្នកនាង គឹម ពុទ្ធានី សង្ឃឹម​ថា កិច្ច​ប្រជុំ​នេះ នឹង​នាំ​ផល​វិជ្ជមាន​ជួយ​ដល់​ជនជាតិ​ដើម​ខ្មែរ​ក្រោម។

អ្នកនាង គឹម ពុទ្ធានី៖ «ខ្ញុំ​សង្ឃឹម​ថា ​ប្រទេស​ជា​សមាជិក ​មាន អូស្ត្រាលី ​និង​អាមេរិក។ ពួក​គាត់​លឺ​ថា ​ពួក​ខ្ញុំ​ចង់​បាន​អី​គេ។ ដូច្នោះ​គាត់​ឲ្យ​​តម្លៃ​ឲ្យ​យើង។

បច្ចុប្បន្ន​ វៀតណាម​បាន​ចាប់​ខ្លួន​ព្រះសង្ឃ​ខ្មែរ​ក្រោម ៥អង្គ និង​សកម្មជន ៨នាក់ ដាក់​ពន្ធនាគារ​ដោយ​សារ​តែ​ពួក​គេ​ទាមទារ​សិទ្ធិ​ជនជាតិ​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments