RFA | រដ្ឋាភិបាល​វៀតណាម​គ្រោង​បង្កើត​សាលា​បណ្ដែត​ទឹក​​អប់រំ​កុមារ​ខ្លួន​រស់នៅ​តាម​ដង​ទន្លេសាប | hot news

By , Comment
Share on Facebook Tweet on Twitter

រដ្ឋាភិបាល​វៀតណាម និង​សមាគម​ធុរកិច្ច​វៀតណាម​-​កម្ពុជា គាំទ្រ​ឱ្យ​បង្កើត​សាលា​បណ្តែត​ទឹក សម្រាប់​អប់រំ​ដល់​កុមារ​វៀតណាម ដែល​កំពុង​រស់នៅ​តាម​ដង​ទន្លេសាប​ក្នុង​ខេត្ត​ពោធិ៍សាត់​នៃ​ប្រទេស​កម្ពុជា។

សារព័ត៌មាន Vietnam News ចុះផ្សាយ​កាល​ពី​ថ្ងៃទី​២៣ ខែកញ្ញា ថា តំណាង​កុងស៊ុល​វៀតណាម​លោក ង្វៀន ថាញ់វ៉ាន់ និង​ប្រធាន​សមាគម​ធុរកិច្ច​វៀតណាម​-​កម្ពុជា​(VCBA) លោក​ឧកញ៉ា ឡេង ឫទ្ធី បាន​ចុះទៅ​សិក្សា​អំពី​លទ្ធភាព​បង្កើត និង​ជួសជុល សាលា​អប់រំ​ដល់​កុមារ​វៀតណាម ដែល​កំពុង​រស់នៅ​លើ​ទន្លេសាប នៅ​ស្រុក​កណ្តៀង និង​ស្រុក​ក្រគរ ក្នុង​ខេត្ត​ពោធិ៍សាត់ កាលពី​ថ្ងៃទី​១៩ ដល់​២១ ខែ​កញ្ញា។

តំណាង​កុងស៊ុល​វៀតណាម លើកឡើង​ថា ការ​គាំទ្រ​វិស័យ​អប់រំ​ដល់​កុមារ​វៀតណាម ដែល​រស់នៅ​ប្រទេស​កម្ពុជា គឺជា​ការងារ​អាទិភាព ក្នុង​ការ​ជួយ​ដល់​ពលរដ្ឋ​វៀតណាម​ឱ្យ​រស់នៅ​កាន់តែ​ប្រសើរ​ឡើង។

លោក​ស្នើ​ឱ្យ​ពលរដ្ឋ​វៀតណាម​បញ្ជូន​កូនៗ​ទៅ​រៀន​នៅ​សាលា​រដ្ឋ​របស់​ខ្មែរ ដើម្បី ឱ្យ​ពួកគេ​អាច​បញ្ចប់​កម្មវិធី​អប់រំ​ទូទៅ​នៅ​កម្ពុជា ហើយ​មានការ​ទទួលស្គាល់ និង អាច​បម្រើ​ការងារ​ដែល​ពួកគេ​ពេញចិត្ត​ផង​ដែរ។

តំណាង​កុងស៊ុល​វៀតណាម លោក ង្វៀន ថាញ់វ៉ាន់ ក៏បាន​ណែនាំ​ទៅ​ពលរដ្ឋ​របស់​ខ្លួន​ត្រូវ​ខំ​សម្រប​ខ្លួន​ចូលក្នុង​សង្គម​ខ្មែរ ដើម្បី​លើកកម្ពស់​គុណភាព​ជីវិត​ផង និង​ជួយ​ពង្រឹង​នូវ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​-​វៀតណាម​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ផង។

កន្លង​មក ប្រធាន​សមាគម​វៀតណាម លោក ស៊ឹម ជី ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ជនជាតិ​វៀតណាម​ទទួល​បាន​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ពី​ក្រសួងមហាផ្ទៃ​ជាង ១ សែន​នាក់​កំពុង​បំពេញ​បែបបទ និង​លក្ខខណ្ឌ ដើម្បី​ទទួល​បាន​សញ្ជាតិ​ខ្មែរ ស្រប​ច្បាប់​ជា​បន្តបន្ទាប់។

ទាក់ទង​នឹង​រឿង​នេះ អ្នកឃ្លាំមើល​បារម្ភ​ថា ការ​ផ្តល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រយ៍​ឱ្យ​ជនបរទេស គឺជា​ការ​បើក​ផ្លូវ​ឱ្យ​ជនជាតិ​វៀតណាម ដែល​ឆ្លងដែន​មក​កម្ពុជា​ខុសច្បាប់ ឱ្យ​រស់នៅ​ស្របច្បាប់​បង្ក​ហានិភ័យ​ខ្ពស់​ដល់​អធិបតេយ្យ​ជាតិ​ថ្ងៃ​ខាងមុខ ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​គិតគូរ​ឱ្យ​ល្អិតល្អន់​ពី​បញ្ហា​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments