RFA | កម្ពុជា​ស្នើសុំ​រុស្ស៊ី​ឲ្យ​ជួយ​បណ្ដុះបណ្ដាល​ក្រុម​ដោះ​មីន​កម្ពុជា​ដែល​ចូលរួម​បម្រើ​បេសកកម្ម​អង្គការ​សហប្រជាជាតិ | hot news

By , Comment
Share on Facebook Tweet on Twitter

អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កង​កម្លាំង​រក្សា​សន្តិភាព បោស​សម្អាត​មីន និង​កាក​សំណល់​សង្គ្រាម នាយ​ឧត្ដមសេនីយ៍ សែម សុវណ្ណនី បាន​ដឹក​នាំ​គណៈប្រតិភូ​កម្ពុជា​មួយ​ក្រុម​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​រុស្ស៊ី​នា​ពេល​ថ្មីៗ នេះ និង​បាន​ជួប​ប្រជុំ​ជាមួយ​ប្រធាន​អង្គភាព​នៃ​កង​វិស្វកម្ម​កងទ័ព​ជើង​គោក​រុស្សី លោក​ឧត្ដមសេនីយ៍ឯក យូរី ស្តាវីតស្គី (Yuri Stavitsky)ក្នុង​កិច្ចប្រជុំ​នោះ លោក សែម សុវណ្ណនី បាន​ស្នើសុំ​ ប្រទេស​រុស្សី​ឲ្យ​ជួយ​បណ្ដុះបណ្ដាល​កង​កម្លាំង​ថែរក្សា​សន្តិភាព​របស់​កម្ពុជា ក្នុង​ការ​បោះ​សំអាត​មីន និង​សំណល់​សង្គ្រាម ដើម្បី​បង្កើន​សមត្ថភាព​ពួក​គេ​នៅ​ក្នុង​ប្រតិបត្តិការ​ថែ​រក្សា​សន្តិភាព ក្រោម​កម្មវិធី​របស់​អង្គការ​សហប្រជាជាតិ។

ចាប់ពីឆ្នាំ២០០៦មក ប្រទេស​កម្ពុជា​បាន​បញ្ជូន​កង​កម្លាំង​ថែ​រក្សា​សន្តិភាព​ជាង​ប្រាំ​ពាន់​នាក់ (៥០០០នាក់) ក្រោម​កម្មវិធី​របស់​អង្គការ​សហប្រជាជាតិ ទៅ​កាន់​ប្រទេស​ចំនួន៨ ដែល​ក្នុង​នោះ​មាន​ប្រទេស​សូដង់ (Sudan) សូដង់​ខាង​ត្បូង (South Sudan) ប្រទេស​ឆាត (Chad) សាធារណរដ្ឋ​អាហ្រ្វិក​កណ្ដាល (Central African Republic) ប្រទេស​ស៊ីរី (Syria) លីបង់ (Lebanon) ស៊ីប្រ៊ុស (Cyprus) និង​ប្រទេស​ម៉ាលី (Mali) ។ កងកំលាំងថែរក្សាសន្តិភាពកម្ពុជាប្រមាណ២០នាក់បានស្លាប់និងត្រូវរបួសក្នុងបេសកកម្មរបស់គេក្នុងពេលកន្លងមក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments