គណបក្សយុវជនកម្ពុជារបស់លោក ពេជ្រ ស្រស់ បានដាក់លិខិតជាផ្លូវការហើយទៅក្រសួងមហាផ្ទៃ ដោយស្នើសុំឲ្យអន្តរាគមន៍ទៅតុលាការកំពូលរំលាយគណបក្សប្រឆាំង ចេញពីឆាកនយោបាយ។
លិខិតចុះថ្ងៃទី ៤ ខែតុលា នេះ លោក ពេជ្រ ស្រស់ បានអះអាងថា ដោយយោងមាត្រាមួយចំនួន នៃច្បាប់ស្ដីពីគណបក្សនយោបាយ គឺអាចល្មមគ្រប់គ្រាន់ ក្នុងការបើកផ្លូវឲ្យរំលាយបក្សប្រឆាំងនេះ ចេញពីឆាកនយោបាយបានហើយ។ លោក ពេជ្រ ស្រស់ ដែលរង់ការរិះគន់នៅលើបណ្ដាញសង្គម ជាហូរហែថាជាអ្នកនយោបាយ មិនចេះធ្វើអ្វីក្រៅពីដើរប្ដឹងនោះ ពេលនេះបានដាក់លិខិតចូលដល់ក្រសួងមហាផ្ទៃហើយ ដើម្បីឲ្យក្រសួងមហាផ្ទៃ ពិនិត្យ និងអន្តរាគមន៍ទៅតុលាការកំពូលបន្ត។
ស្របពេលបក្សយុវជនកម្ពុជា ព្យាយាមបញ្ចប់ជីវិតនយោបាយបក្សប្រឆាំង គណបក្សហ៊្វុនស៊ិនប៉ិច ដែលដឹកនាំដោយសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ឯណេះវិញ ក៏បានប្រកាសជំហរថា នឹងរៀបចំបណ្ដឹងទៅតុលាការ ដើម្បីឲ្យរំលាយបក្សសង្គ្រោះជាតិនេះដែរ។
ជុំវិញគម្រោងស្នើឲ្យរំលាយបក្សប្រឆាំង ស្របនឹងគំនិតរបស់បក្សកាន់អំណាចនេះដែរ ទាំងអតីតឧបនាយករដ្ឋមន្ត្រី និងជាមនុស្សដែលស្និទ្ធនិងសម្ដេចក្រុម គឺលោក លឺ ឡាយស្រេង ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ចក្រានុពល សែរាជវង្ស និងអ្នកស្រី មូរ សុខហួរ អនុប្រធានបក្សប្រឆាំង បានចាត់ទុកការធ្វើនយោបាយ របស់លោក ពេជ្រ ស្រស់ និងសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ថា ជាអ្នកនយោបាយដែលចូលរួមបំផ្លាញប្រជាធិបតេយ្យ និងជីបកប់ខ្លួនឯងទៅវិញទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments