អតីតអ្នករៀបចំការបោះឆ្នោតនៅកម្ពុជា ក្នុងសម័យអ៊ុនតាក់ (UNTAC) និងបច្ចុប្បន្នជាទីប្រឹក្សាបច្ចេកទេសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានសុទិដ្ឋិនិយមថា ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧ នឹងមានលទ្ធផលវិជ្ជមានដូចការបោះឆ្នោតឆ្នាំ១៩៩៣។
ជនជាតិជប៉ុន លោក កាហ្សូយ៉ូហ្ស៊ិ គូរ៉ាដា (Kazuyoshi Kurada) ថ្លែងដូច្នេះក្នុងសិក្ខាសាលារៀបចំដោយគ.ជ.ប ស្ដីអំពីការផ្សព្វផ្សាយព័ត៌មានក្នុងដំណាក់កាលឃោសនាបោះឆ្នោត និងថ្ងៃបោះឆ្នោត ដល់ក្រុមអ្នកកាសែត នៅថ្ងៃទី១៨ ខែឧសភា នារាជធានីភ្នំពេញ។ លោកអះអាងថា ប្រព័ន្ធរៀបចំបោះឆ្នោតរបស់ គ.ជ.ប បច្ចុប្បន្ន ធានាបានការជឿជាក់ និងទុកចិត្ត ដូចការរៀបចំបោះឆ្នោតកាលពីឆ្នាំ១៩៩៣ ដូច្នោះដែរ។
ក្នុងពេលជាមួយគ្នានេះដែរ អគ្គលេខាធិការរង គ.ជ.ប លោក ម៉ៅ សុភារិទ្ធ អះអាងថា ដើម្បីបញ្ចៀសភាពស្មុគស្មាញ និងបង្ហាញអំពីតម្លាភាពចំពោះលទ្ធផលបោះឆ្នោត គ.ជ.ប បានប្ដូរទម្រង់នៃការស្រង់លទ្ធផលឆ្នោត ពីទម្រង់ ១១០៤ មកជាទម្រង់ ១១០២ វិញ។
សូមរង់ចាំស្ដាប់សេចក្ដីរាយការណ៍ផ្ទាល់របស់លោក ម៉ម មុនីរតន៍ អំពីរឿងនេះនៅក្នុងកម្មវិធីផ្សាយរបស់អាស៊ីសេរី...
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments