RFA | ទី​វត្តអារាម​ក្នុង​ខេត្ត​ក្រុង​មួយ​ចំនួន​​រៀបចំ​ពិធី​បុណ្យ​មាឃបូជា | hot news

By , Comment
Share on Facebook Tweet on Twitter

ទី​វត្តអារាម​ក្នុង​ខេត្ត​ក្រុង​មួយ​ចំនួន បាន​រៀបចំ​ពិធី​បុណ្យ​មាឃបូជា ដែល​ប្រព្រឹត្ត​ទៅ​ចំ​ថ្ងៃ​សៅរ៍ ទី​១១ ខែ​កុម្ភៈ ត្រូវ​ជា​ថ្ងៃ ១៥​កើត​ពេញ​បូណ៌មី។ ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ខេត្ត​ក្រុង​បាន​ប្រារព្ធ​ពិធី​បុណ្យ​នេះ​យ៉ាង​អធិកអធម មាន​ជា​អាទិ នៅ​ភ្នំ​អដ្ឋរស្ស ឬ​ហៅ​ថា ភ្នំ​ឧត្ដុង្គ មាន​នៅ​ខេត្ត​សៀមរាប និង​ខេត្ត​បន្ទាយមានជ័យ ជា​ដើម ដើម្បី​រំឭក​ដល់​ព្រះសម្មាសម្ពុទ្ធ​ដែល​ជា​ព្រះ​បរម​គ្រូ។

ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​រាប់​ពាន់​នាក់ បាន​ចូលរួម​ដង្ហែ​ក្បួន​មាឃបូជា​ដ៏​អធិកអធម​មួយ​នៅ​ភ្នំ​អដ្ឋរស្ស ឬ​ភ្នំ​ឧត្ដុង្គ ខេត្ត​កំពង់ស្ពឺ នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​១១ ខែ​កុម្ភៈ។

អ្នក​នាំ​ពាក្យ​ក្រសួង​ធម្មការ និង​សាសនា លោក សេង សុមុនី មាន​ប្រសាសន៍​ថា ពិធី​បុណ្យ​មាឃបូជា​ដែល​ជា​ពិធី​ថ្នាក់​ជាតិ​នា​ឆ្នាំ​២០១៧ នេះ​ក្រសួង​បាន​រៀបចំ​ឲ្យ​មាន​ព្រឹត្តិការណ៍​នេះ​ឡើង​នៅ​ភ្នំ​អដ្ឋរស្ស ឬ​ភ្នំ​ឧត្ដុង្គ ខេត្ត​កំពង់ស្ពឺ ដែល​មាន​មនុស្ស​ម្នា​ចូលរួម​រាប់​ពាន់​នាក់ ដោយ​មាន​មន្ត្រី​នៅ​តាម​ក្រសួង​ស្ថាប័ន​រដ្ឋ និង​ពុទ្ធ​បរិស័ទ​មក​ពី​គ្រប់​ទិសទី​ចូលរួម៖ «»។

ទាក់ទង​នឹង​ព្រឹត្តិការណ៍​នេះ​ដែរ នៅ​ឯ​វត្ត​ដំណាក់ ខេត្ត​សៀមរាប ព្រះសង្ឃ ព្រម​ទាំង​ពុទ្ធបរិស័ទ​មក​ពី​ច្រើន​ខេត្ត រួម​ទាំង​ទីក្រុង​ភ្នំពេញ​ផង បាន​នាំ​គ្នា​រាប់​បាត្រ​ព្រះសង្ឃ​ចំនួន ៥០០​អង្គ។

ភិក្ខុ​ខេមាន្ទោ ឈន់ ឈឿន គ្រូ​សូត្រ​ស្ដាំ​វត្ត​ដំណាក់ ខេត្ត​សៀមរាប មាន​ថេរដីកា​ថា ការ​ប្រារព្ធ​ពិធី​បុណ្យ​មាឃបូជា​នៅ​ឆ្នាំ​នេះ ប្រហាក់ប្រហែល​ឆ្នាំ​មុនៗ​ដែរ។ ព្រះតេជព្រះគុណ​មាន​ថេរដីកា​ថា ក្បួន​ដង្ហែ​ដែល​មាន​រថយន្ត​តុបតែង​លំអ​ដោយ​ក្រណាត់ និង​ផ្កាភ្ញី ហើយ​ដឹក​រូប​ព្រះពុទ្ធ​បដិមា​ដែល​តុបតែង​ដោយ​ផ្កា​ស្រស់ បាន​ចាប់​ផ្ដើម​ចេញ​ដំណើរ​ពី​វត្ត​ដំណាក់ ឆ្ពោះ​ទៅ​កាន់​ដង​ផ្លូវ​សំខាន់ៗ ដោយ​មាន​ភ្លេង​ប្រគំ​លាយឡំ​ជាមួយ​សំឡេង​ធម៌ បន្ទាប់​មក​មាន​បាញ់​កាំជ្រួច​បន្លឺ​សញ្ញា​ចំនួន ៣​ដង។

ព្រះ​ភិក្ខុ ឈន់ ឈឿន បញ្ជាក់​ថា ព្យុហយាត្រា​មាន​ក្បូន​ដង្ហែ​ចែក​ចេញ​ជា ៦​ផែន។ ផែន​ទី​១ គឺ​មាន​រថយន្ត​ភ្លេងពិណពាទ្យ អ្នក​កាន់​បដា​អបអរសាទរ​បុណ្យ​មាឃបូជា សិស្សានុសិស្ស​អ្នក​កាន់​ទង់​ពុទ្ធសាសនា ផែន​ទី​២ រថយន្ត​ព្រះអង្គ​ត្រាស់​ដឹង​ដែល​តុបតែង​ដោយ​ផ្កា​ស្រស់ ព្រះ​សង្ឃ​កាន់​ទង់​សាសនា អ្នក​កាន់​បដា​មាឃបូជា ផែន​ទី​៣ គឺ​រថយន្ត​ព្រះ​អគ្គសាវ័ក ឆ្វេង​ស្ដាំ មាន​អ្នក​កាន់​បដា មាន​គរុសិស្ស​ចំនួន ២០០​នាក់ ផែន​ទី​៤ រថយន្ត​តម្កល់​ព្រះចង្កូមកែវ​សិប្បនិមិត្ត អ្នក​ស្លៀកពាក់​ក្បិន​បែប​ប្រពៃណី ផែន​ទី​៥ មាន​រថយន្ត​តម្កល់​ព្រះ​ពោធិ៍​ព្រឹក្ស និង​ព្រះ​ត្រៃបិដក និង​ផែនទី​៦ រថយន្ត​តម្កល់​ព្រះ​សារីរិកធាតុ៖ «»។

រី​ឯ​នៅ​ខេត្ត​បន្ទាយមានជ័យ​វិញ ចៅ​អធិការ​វត្ត​ប្រាសាទស្រះកណ្ដាលចាស់ ព្រះ​មហា​ធម្មាលង្ការោ ព្រះតេជព្រះគុណ ចាន់ សុជន មាន​ថេរដីកា​ថា ដើម្បី​អបអរសាទរ​ពិធី​បុណ្យ​នេះ​គឺ​មាន​រាប់បាត្រ​ព្រះសង្ឃ ១០២​អង្គ និង​ពិធី​ហែ​ក្បួន​រថយន្ត និង​គោយន្ត ពី​វត្ត​ទៅ​ស្រុក​ព្រះនេត្រព្រះ ឆ្ពោះ​ទៅ​ស្រុក​មង្គលបុរី រួច​ទៅ​ទី​រួម​ខេត្ត​បន្ទាយមានជ័យ ដែល​មាន​ចម្ងាយ​ប្រមាណ ១០០​គីឡូម៉ែត្រ និង​មាន​សម្ដែង​ធម៌​ទេសនា​នៅ​ពេល​យប់។ ព្រះតេជព្រះគុណ​ក៏​បាន​ដាក់​ផ្ទាំង​ប៉ាណូ​ធំៗ​កាត់​ថ្នល់​ជាតិ ផ្សព្វផ្សាយ​ពី​អត្ថន័យ​មាឃបូជា៖ «»។

ក្រសួង​ធម្មការ និង​សាសនា ក៏​បាន​ចេញ​សេចក្ដី​ប្រកាស​ថា នៅ​តាម​ទី​វត្ត​អារាម​នានា ក៏​មាន​ការ​រៀបចំ​ពិធី​បុណ្យ​មាឃ​បូជា​នេះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments