RFA | ជនជាតិ​វៀតណាម​ពី​កម្ពុជា​ទី​បួន មាន​ផ្ទុក​ជំងឺ​កូវីដ-១៩ ពេល​ទៅ​ដល់​វៀតណាម | hot news

By , Comment
Share on Facebook Tweet on Twitter

យ៉ាងហោចណាស់ មាន​ជន​ជាតិ​វៀតណាម​បួន​នាក់​ហើយ ដែល​សារ​ព័ត៌មាន​វៀតណាម បាន​រាយ​ការណ៍​ថា មាន​ផ្ទុក​ជំងឺ​កូវីដ-១៩ ពេល​ធ្វើ​ដំណើរ​ចេញ​ពី​កម្ពុជា ទៅ​ដល់​វៀតណាម។

អ្នកផ្ទុកជំងឺកូវីដ-១៩ ទីបួន​នោះ គឺ​ជា​យុវជន​ជនជាតិ​វៀតណាម អាយុ ១៨ឆ្នាំ ជា​អ្នក​ស្រុក ហុងងូ (Hong Ngu) ខេត្ត​ដុងថាប់ (Dong Thap) ជាប់​ព្រំដែន​ជ្រៃ​ធំ។

សារព័ត៌មាន​វៀតណាម​ជា​ភាសា​អង់គ្លេស វីអិន-អិចស៍ប្រ៉េស (VNEXPRESS) រាយ​ការណ៍​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា យុវជន​នោះ ចេញ​ពី​កម្ពុជា ទៅ​ដល់​វៀតណាម​កាលពី​ថ្ងៃ​ទី២៥ ខែឧសភា។ ប្រភព​ដដែល​មិនបាន​បញ្ជាក់​ថា យុវជន​នោះ ចេញ​ពី​ខេត្ត​ណា​នៃ​ប្រទេស​កម្ពុជា​ទេ។ ប៉ុន្តែ ថា ករណី​នេះ ត្រូវ​បាន​ក្រសួង​សុខាភិបាល​វៀតណាម​បញ្ជាក់​ថា ពិត។

នេះជាករណី​ទី៤ ហើយ​ ដែល​ជនជាតិ​វៀតណាម ត្រូវ​បាន​រក​ឃើញ​ថា ​មាន​ផ្ទុក​ជំងឺ​កូវីដ-១៩ ក្រោយ​ចាក​ចេញ​ពី​កម្ពុជា។ ពីរ​ករណី​ដំបូង កើត​ឡើង​ក្នុង ខែមីនា ដោយ​ក្នុង​ចំណោម​អ្នក​ទាំង​ពីរ​នោះ មាន​ម្នាក់​ជា​ស្រ្តី វ័យ ២៣ឆ្នាំ ធ្វើ​ការ​នៅ​កាស៊ីណូ ហ្គាឡាក់ស៊ី នៅ​ព្រំដែន​បាវិត ខេត្ត​ស្វាយរៀង។ ករណី​ទីបី កើតឡើង​កាល​ពី​ខែ ឧសភា លើ​បុរស​វៀតណាម​អាយុ ៣៥ឆ្នាំ នៅ​ខេត្ត​សៀមរាប ដែល​ជិះ​ម៉ូតូ​ឌុប​ឆ្លង​ដែន​ទៅ​វៀតណាម តាម​ច្រក​របៀង។

អាស៊ី​សេរី​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​ក្រសួង​សុខាភិបាល​កម្ពុជា​ក្នុង​រឿង​នេះ​ទេ។ ប៉ុន្តែ​ កន្លងមក​ក្រសួង​ធ្លាប់​បដិសេធ​ថា គ្មាន​ករណី​ជន​ជាតិ​វៀតណាម​ផ្ទុក​ជំងឺ​នេះ ក្រោយ​ចាក​ចេញ​ពី​កម្ពុជា​នោះ​ទេ។

នេះ​ជា​ករណី​ទី១៧ ហើយ ដែល​អ្នក​ចេញ​ពី​កម្ពុជា ត្រូវ​បាន​រក​ឃើញ​ថា មាន​ផ្ទុក​ជំងឺ​កូវីដ-១៩ នេះ។ ក្នុង​នោះ​មាន​ជន​ជាតិ​ចិន ១២ នាក់ វៀតណាម ៤ នាក់ និង​ជន​ជាតិ​ជប៉ុន ១ នាក់។

ប្រទេស​វៀតណាម ជប៉ុន និង​ថៃ បាន​ដាក់​ប្រទេស​កម្ពុជា​ក្នុង​បញ្ជី​ខ្មៅ នៃ​ប្រទេស​ដែល​មាន​ហានិភ័យ​ខ្ពស់ ក្នុង​ការ​ចម្លង​ជំងឺ​កូវីដ-១៩៕



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments