RFA | GDPដាក់​លក្ខខណ្ឌ ៩​ចំណុច មុន​ចូលរួម​ក្នុង​ស្ថាប័ន​ដែល​របប​លោក ហ៊ុន សែន បង្កើត​ឡើង | hot news

By , Comment
Share on Facebook Tweet on Twitter

ប្រធាន​គណៈកម្មាធិការ​នាយក គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ ដាក់​លក្ខខណ្ឌ ៩​ចំណុច មុន​នឹង​សម្រេច​ពិចារណា ចូលរួម​ក្នុង​ឧត្ដមក្រុមប្រឹក្សា ពិគ្រោះ និង​ផ្តល់​យោបល់​របស់​លោក ហ៊ុន សែន។

បណ្ឌិត យ៉ង សាំងកុមារ បាន​បញ្ជាក់​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃទី២៨ សីហា ថា លក្ខខណ្ឌ​សំខាន់ៗ​មួយ​ចំនួន​ដែល​លោក​បាន​ដាក់​ចេញ រួមមាន សមាជិក​របស់​ឧត្ដមក្រុមប្រឹក្សា​នេះ មិន​ចាំ​បាច់​មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ឬ​មន្ត្រី​ជាន់ខ្ពស់​ក្នុង​រដ្ឋាភិបាល​នោះ​ទេ។ គណបក្ស​នយោបាយ គួរ​ទទួល​បាន​ការឧបត្ថម្ភ​ពី​ថវិកាជាតិ ដែល​បរិមាណ​ថវិកា​នេះ គឺ​អាស្រ័យ​លើ​ចំនួន​សន្លឹកឆ្នោត ដែល​គណបក្ស​នីមួយៗ​ទទួល​បាន​ពី​ការបោះឆ្នោត។ ក្រៅពីនោះ លោក​ក៏​ស្នើ​ឲ្យ​មានការ​អនុញ្ញាត​លើ​ការ​ស្ទង់មតិ​ទៀងទាត់​ក្នុង​ចំណោម​ប្រជាពលរដ្ឋ លើ​កម្រិត​នៃ​ការ​ពេញ​ចិត្ត ឬ​មិន​ពេញចិត្ត​លើ​ការដឹកនាំ​របស់​រដ្ឋាភិបាល ការ​ស្ទង់មតិ​លើ​សេចក្ដីព្រាងច្បាប់​នានា ការរៀបចំ​ឲ្យ​មានការ​បោះឆ្នោត​ជ្រើសរើស​អភិបាល​រាជធានី ខេត្ត ក្រុង ជាដើម​។ ជាមួយគ្នា​នេះ លោក​ក៏​ស្នើ​ឲ្យ​មាន​ការ​លើកស្ទួយ​តួនាទី និង​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អង្គការ​សង្គម​ស៊ីវិល ព្រមទាំង​មានការ​ដោះលែង​អ្នកទោស​មនសិការ​ទាំង​អស់។

គិត​មក​ទល់​ពេល​នេះ ក្នុង​ចំណោម​គណបក្ស​នយោបាយ​ចំនួន​១៩ ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​បោះឆ្នោត​ដ៏​ចម្រូងចម្រាស​ថ្ងៃ​ទី២៩ កក្កដា មាន​គណបក្ស​ចំនួន ២ ប៉ុណ្ណោះ ដែល​រក្សា​ជំហរ​ច្បាស់លាស់​មិន​ចូលរួម​ក្នុង​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​របស់​លោក ហ៊ុន សែន នេះ ក្នុង​នោះ​មាន គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ( LDP ) និង​គណបក្ស​ខ្មែរ​ឈប់​ក្រ ខណៈ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ( GDP ) និង​គណបក្ស​មាតុភូមិ​យើង ហាក់​បង្ហាញ​ជំហរ​មិន​ច្បាស់​លាស់ ដោយ​នៅ​បើក​ចំហ​ពី​លទ្ធភាព​នៃ​ការចូលរួម​ក្នុង​យន្តការ​នេះ។

ក្រុម​អ្នកវិភាគ​រិះគន់​ថា ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​នេះ នឹង​ក្លាយ​ជា​ការ​ខ្ជះខ្ជាយ​ថវិកាជាតិ បង្កើត​ឡើង​ដើម្បី​គ្រាន់តែ​ជា​រូបភាព​ល្អមើល​ប៉ុណ្ណោះ ដោយសារតែ​លោក ហ៊ុន សែន ត្រូវការ​ភាព​ស្របច្បាប់ និង​មិន​ចង់​ឲ្យ​មើល​ឃើញ​ពី​សភា​ឯកបក្ស​របស់​លោក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments