RFA | មេបក្ស​ប្រឆាំង លោក សម រង្ស៊ី ប្រកាសមិន​គាំទ្រ​គម្រោង​ព្រែក​ជីក​ហ្វូណន និង​ថា គម្រោង ដែល​គាំទ្រ​ដោយ​ចិន | hot news

By , Comment
Share on Facebook Tweet on Twitter

ក្រុម​អ្នក​ធ្លាប់​គាំទ្រ​គណបក្ស​ប្រឆាំង​នាំ​គ្នា​ចេញ​ប្រតិកម្ម​តប​នឹង​ប្រធាន​ស្ដី​​​​​​ទី​បណ្ដាញ​សង្គម​ហ្វេសប៊ុក ថា មិន​គាំទ្រ​គម្រោង​ព្រែក​ជីក​ហ្វូណន​ដ៏​ចម្រូងចម្រាស។

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ប្រកាស​ថា លោក​មិន​គាំទ្រ​គម្រោង​ព្រែកជីក​ហ្វូណន និង​ថា គម្រោង ដែល​គាំទ្រ​ដោយ​ចិន​កុម្មុយនិស្ត​នេះ​គួរតែ​ត្រូវ​ផ្អាក។

លោក សម រង្ស៊ី បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក កាល​ពី​យប់​ថ្ងៃ​ទី២៤ ខែមេសា​ថា ជំនួស​មុខ​ឱ្យ​ពលរដ្ឋ​ខ្មែរ ដែល​កំពុង​នៅ​ស្ងៀមស្ងាត់ ប៉ុន្តែ​ធ្លាប់​ជា​អ្នក​ដែល​បោះឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ឆ្នាំ២០១៣ និងឆ្នាំ២០១៧ លោក​ទាមទារ​ឱ្យ​ផ្អាក​គម្រោង​ព្រែកជីក ដែល​ត​ភ្ជាប់​ពី​ភ្នំពេញ​ទៅ​ឈូង​សមុទ្រ​ថៃ ដោយ​រដ្ឋាភិបាល​ត្រូវ​គិតគូរ​រឿង​នេះ​ឡើង​វិញ ដោយ​យក​ចិត្ត​ទុក​ដាក់។ លោក សម រង្សី សរសេរ​បន្ត​ថា គម្រោង​ព្រែក​ជីក​ខ្នាត​យក្ស​នេះ រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​បាន​សម្រេច​ចិត្ត​តក់​ក្រហល់ និង​ពុំ​មាន​ការ​ទទួល​ខុសត្រូវ ដោយ​ធ្វើ​តាម​សំណើ​ចិន​កុម្មុយនិស្ត និង​ពុំ​បាន​សិក្សា​គ្រប់​ជ្រុងជ្រោយ​នៅ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឡើយ។ លោក សម រង្ស៊ី គូស​បញ្ជាក់​ទៀត​ថា គម្រោង​ជីក​ព្រែក​នេះ​អាច​នាំ​មក​នូវ​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ ដល់​បរិស្ថាន និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ហើយ​បំណង​ធំ​នៃ​ព្រែក​នេះ មិនមែន​បម្រើ​ផល​ប្រយោជន៍​សេដ្ឋកិច្ច​កម្ពុជា​ទេ តែ​បម្រើ​ផល​ប្រយោជន៍​យុទ្ធសាស្ត្រ និង​ការ​ពង្រឹង​ឥទ្ធិពល​របស់​ចិន​កុម្មុយនិស្ត។ លើស​ពី​នេះ លោក​ថា មូលដ្ឋាន​សឹក​របស់​ចិន​នៅ​រាម ក៏​ជា​ឈ្នាន់ ដើម្បី​បម្រើ​នយោបាយ​វាតទី​និយម​របស់​ចិន។ លោក សម រង្ស៊ី ថែម​ទាំង​ចោទ​ប្រកាន់​ថា របប​ដឹកនាំ​ដោយ​លោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត អាច​នាំ​គ្រោះថ្នាក់​ឱ្យ​កម្ពុជា ដូច​កាល​ពី​សម័យ ប៉ុល ពត ដែល​បាន​ទៅ​អែប​ប្រទេស​ចិន ដើម្បី​ឱ្យ​ចិន​ជួយ​ការពារ​អំណាច​ផ្ដាច់ការ​របស់​ខ្លួន។

ភ្លាមៗ នៅ​ក្រោយ លោក សម រង្ស៊ី បង្ហោះ​សារ​នេះ សារព័ត៌មាន​ស្និទ្ធ​នឹង​ត្រកូល ហ៊ុន គឺ Fresh News បាន​បញ្ចេញ​ព័ត៌មាន​បន្ត​បន្ទាប់​ដូច​បាន​រៀបចំ​ទុក​ជា​មុន ពី​ក្រុម​មនុស្ស ដែល​ធ្លាប់​ជា​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង និង​ក្រុម​យុវជន​មួយ​ចំនួន ដែល​បាន​ទៅ​ចុះចូល​ជាមួយ​គណបក្ស​កាន់​អំណាច​នាំ​គ្នា​ចេញ​ប្រតិកម្ម​តប​វិញ​ព្រោងព្រាត។

តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី ករណី​នេះ​នៅ​មិន​ទាន់​មាន​ប្រតិកម្ម​យ៉ាង​ណា​ពី​មន្ត្រី​រដ្ឋាភិបាល​នៅ​ឡើយ​ទេ។ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល លោក តាន់ ហ្សង់ហ្រ្វង់ស័រ បាន​ចែក​រំលែក ឬ Share សារ​របស់​លោក សម រង្ស៊ី និង​សរសេរ​ឃ្លា​ជា​ចម្ងល់​ថា តើ​គាត់​ប្រកាស​ប្រឆាំង​នឹង​គម្រោង «ព្រែកជីក​ហ្វូណន​តេជោ»?

វិទ្យុ​អាស៊ី​សេរី​នៅ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ ពី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា បាន​នៅ​ឡើយ​ទេ នៅ​យប់​ថ្ងៃ​ទី២៥ ខែមេសា។ ចំណែក​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន នៅ​មិន​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

បើ​ទោះ​ជា​យ៉ាង​ណា​ក្ដី ឪពុក និង​កូន​នាយក​រដ្ឋមន្ត្រី គឺ​លោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត បាន​ចេញ​មុខ​អះអាង​ថា ព្រែកជីក​ហ្វូណន​តេជោ​ជា​គម្រោង​សម្រាប់​បង្កើន​សេដ្ឋកិច្ច​ជាតិ និង​ធ្វើ​ឱ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរ​ឡើង តាម​រយៈ​ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវ​ទឹក និង​ថា កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​ប្រទេស​ណា​មួយ​យក​កម្លាំង​ទ័ព​មក​ដាក់ ដើម្បី​ប្រឆាំង​នឹង​ប្រទេស​មួយ​ទៀត​ឡើយ។

ទាក់ទង​នឹង​គម្រោង​ព្រែក​ជីក​ដ៏​ចម្រូងចម្រាស​នេះ កន្លង​ទៅ​វៀត​​​​​​​​​​​​​​​ណា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​និ​​​​​​ង​សហរដ្ឋអាមេរិក បាន​លើក​ឡើង​ពី​កង្វល់​ដែល​ថា ព្រែកជីក​នេះ​អាច​ជួយ​សម្រួល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឱ្​​​​​​យ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មាន​វត្តមាន​យោធា​ចិន​ចូល​ក្នុង​ទឹក​ដី​កម្ពុជា​កាន់​តែ​ជ្រៅ​តាម​ឈូង​សមុទ្រ​ថៃ។ មេ​ដឹក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នាំរដ្ឋាភិបាល​វៀត​ណាម​ធ្លាប់​ប្រាប់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កម្ពុជា ដោយ​ចំៗ អំពី​ក្ដី​បារម្ភ ចំពោះ​គម្រោង​ព្រែក​ជីក​ហ្វូណនថា នឹង​ជះ​ឥទ្ធិពល​អវិជ្ជមានដល់បរិស្ថាន និង​ប្រព័ន្ធ​ទឹក​នៃ​ទន្លេ​មេគង្គ ជាពិសេស ទឹក​ទន្លេ​ខាង​ក្រោម ដែលហូរពីកម្ពុជា ទៅវៀតណាម។ ទាំង​វៀតណាម និង​ទាំង​សហរដ្ឋ​អា​មេរិក​ជំរុញ​ឱ្យ​កម្ពុជា​បង្ហាញ​តម្លាភាព និង​ធ្វើ​ការ​ឱ្យ​បាន​ដិតដល់​ជាមួយ​គណៈកម្មការ​ទន្លេ​មេគង្គ​ជុំ​​​​​​​​​​​​​​​​​វិញ​រឿងរ៉ាវ​សាងសង់​ព្រែក​ជីក​ហ្វូណន​តេជ​នេះ។

កម្ពុជា​គ្រោង​នឹង​ដំណើរ​ការ​សាងសង់​ព្រែក​ជីក​ហ្វូណន​តេជោ​ប្រវែង ១៨០គីឡូម៉ែត្រ នៅចុងឆ្នាំ២០២៤ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៨ ដោយ​គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ ១ពាន់ ៧រយ​លាន​ដុល្លារ។ រដ្ឋាភិបាល​ក៏​គ្រោង​ថា នឹង​ប្រគល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋអំណាច​ចិន​ឈ្មោះ China Road and Bridge Corporation (CRBC) សាងសង់​គម្រោង​ព្រែក​ជីក​ហ្វូណន​នេះ ក្រោម​កិច្ច​ព្រមព្រៀង សាងសង់ ប្រតិបត្តិ និងផ្ទេរ ដែល​មាន​រយៈ​ពេល ៥០ឆ្នាំ ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments