មន្ត្រី​បក្ស​ប្រឆាំង​ខេត្ត​កំពង់ចាម​អះអាង​ថា​សកម្មជន​បក្ស​កាន់អំណាច​ខ្លះ​បារម្ភ​​ខ្លាច​អត់​តំណែង

By , Comment
Share on Facebook Tweet on Twitter
ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​គណបក្ស​ជួប​ប្រជុំ​គ្នា ពង្រឹង​គណបក្ស​នៅ​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម នៅ​ថ្ងៃទី១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ Photo Provided

ដោយ ហេង សាកល RFA 2017-11-25

មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ថ្នាក់​មូលដ្ឋាន​នៅ​ខេត្ត​កំពង់ចាម មួយ​ចំនួន​មិន​សប្បាយ​ចិត្ត អំពី​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ មក​ពី​គណបក្ស​សង្គ្រោះជាតិ​ចុះចូល​គណបក្ស​របស់​ខ្លួន​នោះ​ទេ ព្រោះ​ការ​ចុះ​ចូល​នេះ ធ្វើ​ឲ្យ​ពួកគាត់​ប្រឈម​នឹង​ការ​មិន​បាន​ទទួល​​​តំណែង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ពេល​ខាង​មុខ។

មន្ត្រី​គណបក្ស​សង្គ្រោះជាតិ នៅ​ខេត្ត​កំពង់ចាម ដែល​តុលាការ​កំពូល​ទើប​រំលាយ​ថ្មីថ្មោង លើក​ឡើង​ថា សព្វ​ថ្ងៃ​មន្ត្រី​ថ្នាក់​ក្រោម​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ខេត្ត​មួយ​នេះ កំពុង​ជ្រួលច្របល់ រឿង​តំណែង​ការងារ​របស់​ពួកគាត់ ប៉ុន្តែ​មិន​ដឹង​ធ្វើ​យ៉ាង​ណា​ដើម្បី​ការពារ​មុខ​តំណែង​របស់​ខ្លួន​បាន​ទេ។

លោក ថាន សុរិទ្ធ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ វិច្ឆិកា ថា ថ្មីៗនេះ​សមាជិក​គណបក្ស​កាន់​អំណាច​​នៅ​តាម​មូលដ្ឋាន បាន​ខ្សឹប​ប្រាប់​លោក​ថា អាជ្ញាធរ​ភូមិ និង​បេក្ខជន​ឈរ​ឈ្មោះ​សមាជិក​ក្រុម​ប្រឹក្សា​នៅ​តាម​ឃុំ ក្នុង​ស្រុក​បាធាយ បាន​នាំ​គ្នា​ផ្ដិត​ស្នាម​មេដៃ មិន​គាំទ្រ​ចំពោះ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​គណបក្ស​ប្រឆាំង ដែល​មក​រួម​រស់​ជា​មួយ​គណបក្ស​ខ្លួន​នោះ​ទេ ព្រោះ​លោក​អះអាង​ថា ការ​ចុះ​ចូល​នេះ នឹង​ធ្វើ​ឲ្យ​មន្ត្រី​គណបក្ស​កាន់​អំណាច​នៅ​តាម​មូលដ្ឋាន​ប្រឈម​នឹង​ការ​បាត់បង់​តំណែង ធ្វើ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​នៅ​ពេល​ខាង​មុខ៖ «គាត់​មក​ខ្សឹប​ប្រាប់​ពួក​យើង​របៀប​ខ្សឹប​ប្រាប់ លួចលាក់​ហើយ​គ្នា​ខ្ញុំ​ចេះ​តែ​ប្រាប់​បន្ត​ៗ​មក ថា ពួកគាត់​មិន​សប្បាយ​ចិត្ត​ទេ ពីព្រោះ​យើង​គិត​មើល​កៅអី​នឹង វា​ត្រូវ​បាន​ទៅ​លើ​គាត់​ ហើយ​បែរ​ជា​មិន​បាន​ទៅ​លើ​គាត់ នៅ​តែ​យក​អ្នក​បម្រុង​មក​ដាក់​ជំនួស​ពួកគាត់​ធ្វើ​ពួកគាត់​លែង​បាន​កៅអី​។ គាត់​ខំ​ប្រឹង​តស៊ូ​ស្មោះត្រង់​ជា​មួយ​គណបក្ស​កាន់​អំណាច​ដែរ​ហេតុ​អី​បាន​មិន​គិត​ដល់​ពួកគាត់​ផង»។

លោក​បន្ថែម​ទៀត​ថា អ្នក​ដែល​ខ្សឹប​ប្រាប់​លោក​នោះ ពួកគេ​មិន​ហ៊ាន​យក​ស្នាមមេដៃ​បញ្ជូន​ទៅ​ថ្នាក់​លើ​ទេ ព្រោះ​ខ្លាច​អំណាច​អាជ្ញាធរ​ស្រុក​និង​អាជ្ញាធរ​ខេត្ត។

ទាក់​ទង​នឹង​បញ្ហា​នេះ​អភិបាល​ស្រុក​បាធាយ​លោក កៅ ប៊ុនណាត អះអាង​យ៉ាង​ខ្លី​ថា​ គ្មាន​សកម្មជន​គណបក្ស​របស់​លោក​នៅ​ថ្នាក់​មូលដ្ឋាន​ណា​ម្នាក់​ព្រួយបារម្ភ​រឿង​បាត់បង់​តំណែង​នោះ​ទេ ក៏​ប៉ុន្តែ​​ប្រសិន​បើ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​គណបក្ស​សង្គ្រោះជាតិ​ចុះ​ចូល​ច្រើន មាន​ពិតប្រាកដ​មែន។​​​​​​​

៖«វា​សំខាន់​មើល​ព័ត៌មាន​ហ្វ្រេសញូវ (Fresh News) ឥឡូវ​មក​ដល់​ថ្ងៃ​នេះ​មាន​អ្នក​ចុះចូល​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ស្រុក​បាធាយ​បាន ១៥​នាក់​ហើយ​ ក្នុង​នោះ​មាន​មេឃុំ​មួយ​ ហើយ​ខាង​ខ្ញុំ​ក៏​មិន​ដែល​ព្រួយបារម្ភ​អី​ដែរ»។

ទោះជា​យ៉ាង​ណា​អ្នក​វិភាគ​នយោបាយ​ជើងចាស់​ លោក​បណ្ឌិត ឡៅ ម៉ុងហៃ លើក​ឡើង​ថា​ហេតុផល​ដែល​សកម្មជន​គណបក្ស​កាន់​អំណាច ព្រួយបារម្ភ​អំពី​មិន​បាន​ចូល​កាន់​​តំណែង គឺជា​រឿង​​សមហេតុសមផល​​ដែរ​ ព្រោះ​សមាជិក​គណបក្ស​ប្រឆាំង​ដែល​ចុះ​ចូល​គណបក្ស​កាន់​អំណាច នឹង​ទទួល​បាន​តំណែង​ណា​មួយ​នៅ​តាម​ឃុំ​សង្កាត់​នៅ​ពេល​ខាង​មុខ​ជា​ពុំខាន៖ «ព្រោះ​គេ​ក៏​ចង់​បាន​តំណែង​ខ្ពស់ៗ​ដែរ​ ហើយ​អ្នក​ក្រៅ​មក​ចុះចូល​ភ្លាមៗ​មក​កាន់​មុខ​តំណែង​ធំ​ជាង​ខ្លួន​ទៅ​ គេ​ខឹង​វា​ជា​រឿង​ធម្មតា​ទេ។ ម្យ៉ាង​ទៀត​នៅ​កំពង់ចាម​ធ្លាប់​មាន​ប្រវត្តិ​ការ​ធ្វើ​បដិវត្តន៍​ពីមុខ​មក​ក៏​ជា​រឿង​គួរ​ឲ្យ​ព្រួយបារម្ភ​ដែរ​ ព្រោះ​មិន​ដឹង​ជា​ចូល​មក​កាន់​មុខ​តំណែង​ហើយ​ធ្វើ​អី​ទៀត​នៅ​ខាង​មុខ​នោះ»។

​​​​​​​​សមាជិក​ក្រុម​ប្រឹក្សា រួម​ទាំង​សកម្មជន​ថ្នាក់​មូលដ្ឋាន​របស់​គណបក្ស​សង្គ្រោះជាតិ នៅ​ខេត្ត​កំពង់ចាម​ដែល​ចុះ​ចូល​គណបក្ស​កាន់​អំណាច រហូត​មក​ទល់​ពេល​នេះ ទើប​តែ​មាន​ជាង​៣០​នាក់​ទេ។ លោក ថាន សុរិទ្ធ លើក​ឡើង​ថា មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បារម្ភ​មិន​បាន​ចូល​កាន់​តំណែង​ជា​មេឃុំ​ចៅសង្កាត់ នៅ​ពេល​ខាង​មុខ​នោះ​ អាច​នឹង​នៅ​ទូទាំង​ប្រទេស ព្រោះ​សកម្មជន​គណបក្ស​ប្រឆាំង​ដែល​ចុះ​ចូល​នោះ មួយ​ចំនួន​ជា​សកម្មជន​គណបក្ស ពុំ​មាន​តួនាទី​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នោះ​ទេ៕

From KI Media - Khmer Intelligence
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments