RFA | លោក ហ៊ុន ម៉ាណែត យក​វេទិកា​ជួប​ជុំ​អ្នក​សារព័ត៌មាន​ដើម្បី​អួតអាង និង​វាយ​ប្រហារ​សារ​ព័ត៌មាន​ដែល​រិះគន់​ការ​ដឹកនាំ​របស់​ខ្លួន​ឯង | hot news

By , Comment
Share on Facebook Tweet on Twitter

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​យក​វេទិកា​ជួបជុំ​អ្នក​សារព័ត៌មាន ដើម្បី​ប្រៀន​ប្រដៅ និង​អួតអាង​ថា ខ្លួន​បាន​ឱ្យ​តម្លៃ​ដល់​ស្ថាប័ន​ព័ត៌មាន ដែល​ប្រកាន់​គោល​ការណ៍​វិជ្ជាជីវៈ និង​អព្យាក្រឹត្យ។ ទោះ​ជា​យ៉ាង​ណា​ក្ដី អ្នក​សារព័ត៌មាន​ឯករាជ្យ​យល់​ថា ជំនួប​រវាង​អ្នក​កាសែត និង​នាយក​រដ្ឋមន្ត្រី​នេះ​ គ្រាន់​តែ​ជា​ជំនួប​ធម្មតា ដែល​នឹង​មិន​អាច​ធ្វើ​ឲ្យ​សេរីភាព​សារព័ត៌មាន វិល​ទៅ​រក​ភាព​ល្អ​ប្រសើរ​ឡើយ។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត នៅ​ល្ងាច​ថ្ងៃ​ទី៣ ខែឧសភា បាន​បើក​វេទិកា​ជំនួប​អ្នក​សារ​ព័ត៌មាន ៥ពាន់​នាក់ ដែល​ភាគ​ច្រើន អ្នក​សារ​ព័ត៌មាន​ទាំង​នោះ ជា​អ្នក​ផ្សាយ​ឃោសនា​គាំទ្រ​រដ្ឋាភិបាល។

នៅ​ក្នុង​វេទិកា​នោះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​រៀប ឬ​ធ្វើ​ជា​គ្រូ​បណ្ដុះបណ្ដាល​អ្នក​សារ​ព័ត៌មាន និង​ណែនាំ ស្ថាប័ន​ព័ត៌មាន​ទាំង​អស់​ឱ្យ​ប្រកាន់​គោល​ការណ៍​វិជ្ជាជីវៈ ដើម្បី​ផ្ដល់​មាន​ពិត និង​អព្យាក្រឹត្យ ដើម្បី​រក​ដំណោះស្រាយ​ទាន់​ពេល​វេលា។

លោក ហ៊ុន ម៉ាណែត៖ «រាជរដ្ឋាភិបាល ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ ក្នុង​ការ​ធ្វើ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង នៅ​ក្នុង​ការ​គោរព​សិទ្ធិ​សេរីភាព​សារ​ព័ត៌មាន និង​ការ​បោះពុម្ព​ផ្សាយ និង​ការ​បញ្ចេញ​មតិ ដូច​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​ កម្ពុជា»

មិន​ខុស​ពី​ឪពុក​ របស់​លោក​នោះ​ទេ លោក ហ៊ុន ម៉ាណែត បាន​វាយ​ប្រហារ​អ្នក​សារ​ព័ត៌មាន​ឯករាជ្យ និង​មិន​បើក​ឱកាស​ឲ្យ​អ្នក​សារព័ត៌មាន បាន​លើក​ឡើង​អំពី​បញ្ហា ឬ​ចោទ​ជា​សំណួរ​ទៅ​តាម​វិជ្ជាជីវៈ​របស់​ពួក​គេ​ឡើយ ពោល​គឺ លោក​តែង​តែ​កាន់​ក្បាល​មីក្រូ​និយាយ​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ។ បន្ទាប់​មក មេ​ដឹកនាំ​រូប​នេះ បាន​ប៉ាវ​អាហារ និង​ស្រា ឲ្យ​អ្នក​សារ​ព័ត៌មាន​ទាំង​នោះ​ទទួលទាន​តាម​សប្បាយ។

HMN_Meets_Journalists_050324_HMN_FB_3a.jpg
អ្នកកាសែតថតស៊ែលហ៊្វី (Selfie) ជាមួយលោក ហ៊ុន ម៉ាណែត ក្នុង​កម្មវិធី​នាយក​រដ្ឋមន្ត្រី​ជួប​អ្នកសារព័ត៌មាន ៥ពាន់​អ្នក​កាល​ពី​ថ្ងៃ​ទី៣ ខែឧសភា ឆ្នាំ២០២៤។ រូបពីហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

និពន្ធ​នាយក និង​ជា​អ្នក​រាយការណ៍​ព័ត៌មាន ឱ្យ​សំឡេង​សហរដ្ឋ​អាមេរិក ហៅ​កាត់ វីអូអេ (VOA) លោក ស៊ុន ណារិន ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៣ ខែឧសភា ថា ជំនួប​រវាង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​អ្នកសារព័ត៌មាន​នេះ ជា​ជំនួប​ធម្មតា។ លោក​បន្ត​ថា អ្វី​ដែល​សំខាន់​នោះ​គឺ រដ្ឋាភិបាល​គួរតែ​គិត​គូរ​អំពី​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន ដែល​អ្នក​សារព័ត៌មាន​ឯករាជ្យ និង​អង្គការ​សង្គម​ស៊ីវិល​ដាក់​ឱ្យ​ថា តើ​នឹង​ជំរុញ​ឱ្យ​បាន​ឆាប់ៗ ក៏​យ៉ាង​ណា។

លោក ស៊ុន ណារិន៖ «ជំនួប​នឹង​វា​គ្រាន់​តែ​ជា​ការ​ធម្មតា ក្នុង​ការ​ជួប​ជុំ​ទេ។ សំខាន់​បំផុត​ថា តើ​ការ​សំណូមពរ​របស់​អ្នក​សារព័ត៌មាន​ឯករាជ្យ ក៏​ដូច​ជា សមាគម​អ្នក​សារ​ព័ត៌មាន ដែល​ធ្លាប់​បាន​ដាក់​ សំណូមពរ​អំពី​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ទៅ​តាម​រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន​នោះ ថា​តើ មាន​ការ​ពិចារណា ឬ​អត់

សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា នៅ​តែ​ រង​ការ​រិះគន់​ថា អាក្រក់​ខ្លាំង​ដោយ​សារ​តែ​គណបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន ព្យាយាម​កម្ចាត់​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​រិះគន់​លោក។ សន្ទស្សន៍​ សេរីភាព​សារព័ត៌មាន​ពិភពលោក ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ​អ្នក​រាយការណ៍​គ្មាន​ព្រំដែន (Reporters Without Border) បង្ហាញ​ថា កម្ពុជា​នៅ​តែ​ស្ថិត ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ស្ថានភាព​លំបាក​ផ្នែក​សេរីភាព​សារព័ត៌មាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments