RFA | ចៅក្រម​សម្រេច​ពន្យារពេល​សវនាការ​លោក កឹម សុខា ដោយសារ​ដាច់​ភ្លើង | hot news

By , Comment
Share on Facebook Tweet on Twitter

ចៅក្រម​សាលាឧទ្ធរណ៍​ភ្នំពេញ​សម្រេច​ពន្យារពេល​សវនាការ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ទៅ​ខែក្រោយ​ដោយសារ​ដាច់​ភ្លើង​នៅ​ព្រឹក​ថ្ងៃទី​២៥ មេសា នេះ ខណៈ​សវនាការ​បាន​អូស​បន្លាយ​ពេល​ចំនួន ៧​លើក​មក​ហើយ។

សហ​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា គឺ​អ្នកស្រី ម៉េង សុភារី ថ្លែង​នៅមុខ​សាលាឧទ្ធរណ៍​ថា ថ្ងៃនេះ​គឺជា​វេន​ដែល​សហ​មេធាវី​របស់​លោក កឹម សុខា សួរនាំ​កូនក្ដី​របស់​ខ្លួន ជុំវិញ​ការ​ចោទប្រកាន់​របស់​ចៅក្រម​។ ស្រាប់តែ​ការសាកសួរ​ទើប​ចាប់ផ្ដើម​បានតែ ៤​សំណួរ ហើយ​លោក កឹម សុខា ឆ្លើយ​បាន ៣​សំណួរ អគ្គិសនី​ក៏​បាន​ដាច់ ជាហេតុ​ធ្វើ​ឱ្យ​ចៅក្រម​សម្រេច​លើក​ពេល​សវនាការ ទៅ​ថ្ងៃទី​៩ ខែ​ឧសភា វិញ។

អ្នកស្រី ម៉េង សុភារី បន្ត​ថា លោក កឹម សុខា បន្ត​បដិសេធ​ការចោទប្រកាន់​របស់​ចៅក្រម​ដែល​ចោទ​ថា លោក​បាន​គប់គិត​ជាមួយ​បរទេស​ផ្ដួលរំលំ​រដ្ឋាភិបាល។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​នា​រាត្រី​នេះ​...

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments