RFA | វិធានការ​របស់​អាមេរិក​ដាក់​ទណ្ឌកម្ម ពិតជា​ល្អ ព្រោះ​អាច​បក​មុខមន្ត្រី​ពុករលួយ​បូម​លុយ​ជាតិ | hot news

By , Comment
Share on Facebook Tweet on Twitter

អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មួយចំនួន​បញ្ចេញមតិ​គាំទ្រ ចំពោះ​ចំណាត់ការ​របស់​ប្រទេស​មហាអំណាច និង​ជា​បិតា​ប្រជាធិបតេយ្យ គឺ សហរដ្ឋអាមេរិក ដែល​ដាក់​ទណ្ឌកម្ម​លើ លោក លី យ៉ុងផាត់ និង​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​មួយ​ចំនួនផ្សេង​ទៀត​។

ទណ្ឌកម្ម​ទាំងនោះ រួមមាន​មិន​ឲ្យ​ពួកគេ​មាន​សិទ្ធិ​ជាន់ទឹក​សហរដ្ឋអាមេរិក និង​បង្កក​ទ្រព្យសម្បត្តិ​របស់​ពួកគេ​ជាដើម។

មតិយោបល់​របស់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ខ្លះ អះអាងថា ការដាក់ ទណ្ឌ​កម្មនេះ ពិតជា​ត្រឹមត្រូវ ព្រោះថា អ្នកមាន ឬ​សេដ្ឋី​ស្រុក​ខ្មែរ ភាគ ច្រើន កើតមាន បាន ដោយ​មិន​ស្របច្បាប់ ព្រោះ​ទ្រព្យសម្បត្តិ ទាំងនោះ​សុទ្ធតែ ជាការ​កេងប្រវ័ញ្ច​ពី​ញើស ឈាម របស់​រាស្ត្រ ទៅធ្វើជា​សេដ្ឋី ដើម្បី​តែ អំណាច​មុខមាត់​សម្រាប់​ក្រុមគ្រួសារ និង​បក្ខ​របស់​ខ្លួន

អ្នកប្រើប្រាស់​បណ្តាញ​សង្គម​យូ​ធូប​(You tube)​ដែល​ដាក់ឈ្មោះ ថា​៖ ហ្វាមាលីស្មល​(familysmall) បាន​បញ្ចេញ​ទស្សនៈ ជុំវិញ​រឿងនេះ​ថា​៖ «វិធានការ​មួយ​នេះ ពិតជា​ល្អ ព្រោះ​អាច​បក​មុខ​ពិតប្រាកដ​នៃ​មន្ត្រី​មួយ​ចំនួន...»

នៅលើ​បណ្តាញ​សង្គម​យូធូប​នេះដែរ ម្ចាស់​គណនី​ម្នាក់​ទៀត ដាក់​ឈ្មោះ​ថា ថាច ចាន់រី គាត់​សរសេរ​បញ្ចេញ​ទស្សនៈ​ដែរ​ថា «សម​នឹង​ការ​ដាក់​ទណ្ឌកម្ម​ហើយ បើ​រំលោភ​សិទ្ធិមនុស្ស​អ៊ីចឹង​នោះ...»

ចំណែក ក្រសួង​ការបរទេស​កម្ពុជា និង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​បក្ស​កាន់​អំណាច ចាត់ទុកថា នេះ​ជា​រឿង​អយុត្តិធម៌ និង​អះអាងថា ជាការ សម្រេច មួយ ធ្វើឡើង​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ និង​ជា​ចេតនា​នយោបាយ។

ជាមួយ​គ្នា​នេះ​ដែរ សមាគម​ឧកញ៉ា​កម្ពុជា ក៏​ប្រតិកម្ម​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​នេះដែរ ដោយ​ចេញមុខ​ការពារ​ភាព​ស្អាតស្អំ ឲ្យ​លោក យី យ៉ុងផាត់ ដូច​គ្នា​ដែរ។

សមាគម​ឧកញ៉ា​កម្ពុជា បាន​សេចក្តីប្រកាស​ព័ត៌មាន​មួយ កាលពី​ថ្ងៃទី​១៣ កញ្ញា ដោយ​សំដែង​ការ​សោកស្តាយ​យ៉ាងខ្លាំង ព្រមទាំង​ទទូច​ឱ្យ​រតនាគារ​សហរដ្ឋ​អាម៉េរិក ពិចារណា​ឡើងវិញ ដោយ​ចង់​ឲ្យ​អាមេរិក​លុប​ចោលការ​ដាក់ទណ្ឌកម្ម​នេះ

ទោះយ៉ាងណា​ក្តី អ្នកប្រើប្រាស់​បណ្តាញ​សង្គម​យូធូប​មួយ​ចំនួន បាន​បញ្ចេញ​មតិ​ហាក់​ប្រតិកម្ម​តប​ទៅ​សមាគម​ឧកញ៉ា​កម្ពុជា ក្រសួង​ការបរទេស​កម្ពុជា និង​គណបក្ស​ប្រជាជន​កម្ពុជា​ជាដើម។

អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួនយល់​ឃើញ​ជុំវិញ​រឿង​នេះ​ប្រហាក់ប្រហែលគ្នា​ដែរ​ថា​៖ ឲ្យ​តែ​គេ​ដាក់​ទណ្ឌកម្ម​ដឹង​តែ​ច្រានចោល​ហើយ មិនដែល​ឃើញ​រដ្ឋាភិបាល​ស្រាវជ្រាវ​ឡើយ

អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​យូធូប​ដាក់​ឈ្មោះ​ថា រដ្ឋា រដ្ឋា គាត់​សរសេរថា៖ «មិន​គិត​សិក្សា​ស្រាវជ្រាវ​រក​ការពិត ថា ពិត​ឬ​មិន​ពិត​ទេ គិតតែ ពី​ប្រតិកម្ម​ដាក់ ថា​គេ​ខុស​ទៅវិញ​...»

ដោយឡែក អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​យូធូប​ម្នាក់​ផ្សេងទៀត មាន​ឈ្មោះថា ង៉ុយ យៀប ក៏បាន​បញ្ចេញ​មតិ រិះគន់​ដែរ ថា​៖«​ប្រទេស​កុម្មុយនីស្ត​និង​ផ្ដាច់ការ មិន​ដែល​ចេះ​ទទួលស្គាល់​ការពិត​ទេ និង អួត​ជាទីបំផុត​ត្រូវ​ចាំ​...»

ដោយឡែក​នៅលើ​បណ្តាញ​សង្គម ហ្វេសប៊ុក​វិញ ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ ផានណា ( Pan Na) គាត់​បាន​បញ្ចេញ មតិ​បែប​ចំអក​ឲ្យ​អ្នក​ដែល​គេ​ដាក់ទណ្ឌកម្ម​នោះ​យ៉ាងខ្លី​ថា​៖ «សម​មុខ​...​ពួក​សប្បាយ​លើ​គំនរ​ទុក្ខ​អ្នក​ដទៃ​...»

រីឯ​ម្ចាស់​គណនី​ហ្វេសប៊ុក​មួយផ្សេង​ទៀត ដែល​ដាក់​ឈ្មោះថា ធារ៉ា ខ្មែរ​លក់​ចង្រិត​ពិសេស បាន​ក៏​បាន​បញ្ចេញ​ទស្សនៈ​ជុំវិញ​រឿង​នេះ​ដែរ​ថា «អ្នកមាន​ស្រុក​ខ្មែរ គ្មាន​អ្នក​ណាមួយ មាន​ដោយ​ស្រប​ច្បាប់ និង​យុត្តិធម៌​ទេ គឺ​សុទ្ធតែ​យក​ញើស​និង​ឈាម​របស់​រាស្ត្រ​ទៅធ្វើជា​សេដ្ឋី។ នេះ​ហើយ របប​សន្តិភាព​...»

ដោយឡែក​ម្ចាស់​គណនី​ហ្វេសប៊ុក​មួយទៀត ដែលមាន​ឈ្មោះថា ឈិត ជេភី (Chhith JP) វិញ គាត់​អត់​និយាយ​អី​ច្រើន​ទេ ដោយ​គាត់ គ្រាន់តែ​សរសេរ​ពាក្យ​ថា៖ «អរគុណ សន្តិភាព ដាក់​លើ​រូបថត គោ ពាក់​សា​រ៉ុង គ្រប​ក្បាល ដើរ​លើ ដងផ្លូវ។ រូបភាព​នេះ ទំនងជា​គាត់​ចង់​ឲ្យ​ពលរដ្ឋ ពិចារណា​ដោយ​រៀងៗ​ខ្លួន​ទៅ​ចុះ​ជុំវិញ​ស្ថានភាព​សង្គម​បច្ចុប្បន្ន»។

ដោយឡែក​ម្ចាស់​គណនី​សង្គម ដាក់ឈ្មោះថា រ៉ា រ៉ា បញ្ចេញ​ទស្សនៈ​ជុំវិញ​ការ​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​នេះដែរ​ថា​៖ «រឿង​ទាំងអស់​ពិតជា​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​មែន ដូចដែល​បាន​ចុះផ្សាយ ប៉ុន្តែ អ្នក​នៅ​ពីក្រោយ​រឿង​ទាំងនេះ នៅ​មិនដឹង​នៅឡើយ ហាក់ដូចជា​មិនមាន​ការស៊ើបអង្កេតរ​ក​មេក្លោង​ទាល់តែសោះ​....»

រីឯ​ម្ចាស់​គណនី​សង្គម ដាក់ឈ្មោះថា សុខ រតនា «ទំរាំ​ធ្លាក់​ទណ្ឌកម្ម ម្មាក់ៗ​ចាស់​ងាប់់​អស់​ហើយ វា​ឆ្អែតឆ្អន់​អស់​ហើយ...»

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments