RFA | គណបក្ស​ភ្លើង​ទៀន​ធ្វើ​ពិធី​សាសនា​រំលឹក​ខួប​២២​ឆ្នាំ​នៃ​ការ​គប់​គ្រាប់​បែក​ក្បែរ​រដ្ឋសភា​ចាស់ | hot news

By , Comment
Share on Facebook Tweet on Twitter

ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន ជា​អតីត​គណបក្ស​ សម រង្ស៊ី និង​សាច់​ញត្តិ​ជន​រងគ្រោះ ក្នុង​​ព្រឹត្តិការណ៍​គប់​គ្រាប់​បែក​ដៃ លើ​ក្រុម​បាតុករ​ កាល​ពី​ឆ្នាំ​១៩៩៧ ប្រមាណ ១០០​នាក់ នាំ​គ្នា​រៀប​ចំ​ពិធី​បែប​សាសនា នៅ​ព្រឹក​ថ្ងៃ​ទី​៣០ មីនា​នេះ នៅ​ទីតាំង​​ចេតិយ​ជន​រងគ្រោះ ទល់​មុខ​អតីត​មន្ទីរ​រដ្ឋសភា ដើម្បី​​ឧទ្ទិស​កុសល​ជូន​ជន​រងគ្រោះ ដែល​បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​ពេល​នោះ។

អគ្គលេខាធិការ​គណបក្ស​ភ្លើង​ទៀន លោក យូ ស៊ាងហេង ប្រាប់​អាស៊ីសេរី​តាម​ទូរស័ព្ទ ​​ក្រោយ​​បញ្ចប់​កម្មវិធី​បុណ្យ​ថា ​អាជ្ញាធរ​មិន​ហាម​រារាំង ឬ​ធ្វើទុក្ខ​បុក​ម្នេញ ក្នុង​កម្មវិធី​សាសនា​ទេ ដោយសារ​សាលា​រាជធានី​ភ្នំពេញ បាន​យល់​ព្រម​ឲ្យ​គណបក្ស​ភ្លើង​ទៀន ប្រារព្ធ​ពិធី​តាម​បែប​សាសនា។ តែ​អាជ្ញាធរ​បាន​រៀបចំ​សណ្ដាប់​ធ្នាប់​នៅ​ខាង​ក្រៅ​ពិធី។

លោក យូ ស៊ាងហេង បន្ត​ថា ក្នុង​កម្មវិធី​បុណ្យ​នៅ​ព្រឹក​មិញ គឺ​ ជា​កម្មវិធី​បែប​សាសនា​សុទ្ធសាធ ឯ​សាច់ញាតិ​ជន​រងគ្រោះ ដែល​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​នោះ មាន​តែ​ម្ដាយ​របស់​ជនរងគ្រោះ ឈ្មោះ ដួង តារាវុធ គឺ​អ្នកស្រី លី នារី ម្នាក់​គត់ បាន​ថ្លែង​សារ​ទទូច​សុំ​រក​យុត្តិធម៌ សម្រាប់​កូន​ប្រុស

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments