RFA | ពលរដ្ឋ​ខ្មែរ​៤​នាក់​របួស​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់​បែក​ធ្វើ​អត្តឃាត​នៅ​​ប្រទេស​ម៉ាលី | hot news

By , Comment
Share on Facebook Tweet on Twitter

ពលរដ្ឋ​ខ្មែរ​៤​នាក់ រង​របួស​ស្រាល និង​ធ្ងន់ ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​អត្តឃាតក្នុង​រថយន្ត​មួយ នៅ​មូលដ្ឋាន​ប្រតិបត្តិការ​របស់​អង្គការ​សហប្រជាជាតិ កាលពី​យប់​ថ្ងៃ ទី​១២

ខែ​វិច្ឆិកា នៅ​ទីក្រុង​ហ្គាវ (Gao) ក្នុង​ប្រទេស​ម៉ាលី។

សេចក្ដីថ្លែងការណ៍​របស់​ក្រសួងការពារជាតិ នៅ​ថ្ងៃទី១៤ ខែ​វិច្ឆិកា​នេះ ឲ្យ​ដឹង​ថា ពលរដ្ឋ​ខ្មែរ​ដែល​រង​របួស​ទាំង​៤​នាក់​នោះ គឺជា​អ្នកស៊ីឈ្នួល​បំរើ​ការងារ​ឲ្យ​អង្គការសហប្រជាជាតិ ក្នុង​នោះ​ក៏​មាន​អ្នកបកប្រែ​ផង​ដែរ។ អ្នកនាំពាក្យ​ក្រសួងការពារជាតិ លោក ឈុំ សុជាតិ បញ្ជាក់​ថា

កងកម្លាំង​រក្សា​សន្តិភាព​របស់​កម្ពុជា (​ឬ​ហៅថា​ទាហាន​មួក​ខៀវ) ដែល​បំពេញបេសកកម្ម​នៅ​តំបន់​នោះ មិន​មាន​គ្រោះថ្នាក់​ដោយសារ​ហេតុការណ៍​នោះ​ទេ។ លោក​បន្ត​ថា ជនរងគ្រោះ​ខ្មែរ​ម្នាក់​ដែល​របួសធ្ងន់ បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​របស់​ចិន ក្នុង​ប្រទេស​ម៉ាលី ចំណែក​អ្នក​រងរបួស​ស្រាល​៣​នាក់​វិញ ក៏បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្បែរ​តំបន់​នោះ។

ក្រសួងការពារជាតិ​អះអាង​ថា ក្នុង​ហេតុការណ៍​នេះ ភេរវជន​ម្នាក់​ដែល​ធ្វើ​សកម្មភាព​បំផ្ទុះ​គ្រាប់បែក បាន​ស្លាប់​នៅ​នឹង​កន្លែង និង​ជនជាតិ​ម៉ាលី​២​នាក់ បាន​ស្លាប់ ព្រមទាំង​មាន​អ្នក​រងរបួស​១៤​នាក់ ក្នុង​នោះ​ពលរដ្ឋ​ខ្មែរ​៤​នាក់។

កាលពី​ខែ​ឧសភា ឆ្នាំ​២០១៧ ទាហាន​រក្សា​សន្តិភាព​មួក​ខៀវ​កម្ពុជា ចំនួន ៤​នាក់ ត្រូវ​បាន​ក្រុម​ឧទ្ទាម​បាញ់សម្លាប់​នៅ​ប្រទេស​អាហ្វ្រិក​កណ្តាល និង​ក្រោយ​មក​ទៀត ក៏​មាន​កងទ័ព​ខ្មែរ​រង​របួស​មួយ​ចំនួនទៀត​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments