ភ្លៀង​បន្ត​ធ្លាក់​ឡើង​វិញ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ពី​ថ្ងៃ​ទី​១៨-​២៣ ខែ​វិច្ឆិកា

By , Comment
Share on Facebook Tweet on Twitter
ផ្ទៃ​មេឃ​ពណ៌​ខ្មៅ​ដែល​រក​កល​នឹង​ភ្លៀង កាល​ពី​ថ្ងៃ​ទី​១២ ឧសភា ឆ្នាំ​២០១៦ នា​រាជធានី​ភ្នំពេញ។ RFA/San Sel

ដោយ​ សុ ជីវី RFA 2016-11-18

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ជូន​ដំណឹង​ថា ភ្លៀង​នឹង​បន្ត​ធ្លាក់​ឡើង​វិញ​នៅ​ក្នុង​បណ្ដា​ខេត្ត​មួយ​ចំនួន ចាប់​ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា។

សេចក្ដី​ជូន​ដំណឹង​ពី​ការ​ព្យាករ​អាកាសធាតុ​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា នេះ អោយ​ដឹង​ថា រាជធានី​ភ្នំពេញ ខេត្ត​នៅ​ទំនាប​កណ្ដាល​ចំនួន​៥ និង​ខេត្ត​ជាប់​មាត់​សមុទ្រ នឹង​មាន​ភ្លៀង​ធ្លាក់​ឡើង​វិញ។ ខេត្ត​ក្នុង​ទំនាប​កណ្ដាល​ទាំង​នោះ​រួម​មាន ខេត្ត ព្រៃវែង តាកែវ កណ្ដាល និង​កំពង់ស្ពឺ។

សេចក្ដី​ជូន​ដំណឹង​ដដែល​អោយ​ដឹង​ថា ភ្លៀង​ធ្លាក់​នេះ​បណ្ដាល​មក​ពី​ខ្យល់​មូសុង​ឦសាន​កំពុង​គ្រប​ដណ្ដប់​លើ​ភាគ​ខាង​ជើង និង​ភាគ​កណ្ដាល ស្រប​ពេល​ដែល​ឥទ្ធិពល​សម្ពាធ​ទាប​គ្រប​ដណ្ដប់​លើ​ប៉ែក​ខាង​ត្បូង​ប្រទេស៕

From KI Media - Khmer Intelligence
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments