RFA | សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​​នៅ​អាមេរិក​គ្រោង​តវ៉ា​មុខ​ស្ថានទូត​វៀតណាម​ទាមទារ​ដោះលែង​សកម្មជន​៤​នាក់ | hot news

By , Comment
Share on Facebook Tweet on Twitter

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​សាខា​ទីក្រុង​សាន ហូស្សេ (San Jose) រដ្ឋ California នឹង​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​ នៅ​មុខ​ស្ថាន​កុងស៊ុល​វៀតណាម​នៅ​ថ្ងៃ​ចន្ទ ១៨មីនា ​ខាង​មុខ។ បាតុកម្ម​នេះ​ធ្វើ​ឡើង​ដើម្បី​សម្ដែង​មតិ​ទាមទារ​ឲ្យ​អាជ្ញាធរ​វៀតណាម ​ដោះលែង​សកម្ម​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម ​៤នាក់​ដោយ​ឥត​ល័ក្ខខ័ណ្ឌ។

បាតុកម្ម​នេះ​ធ្វើ​ឡើង​នៅ​មុន​ពេល​តុលាការ​វៀតណាម​នៅ​ខេត្ត​ព្រះត្រពាំង នឹង​បើក​សវនាការ​សំណុំរឿង​សកម្មជន​ខ្មែរ​ក្រោម​ លោក​ តោ ហ្វាងចឿង និង ថាច់ កឿង នៅ​ថ្ងៃ​ទី​២០ មីនា ខាង​មុខ។ សកម្មជន​ទាំង​ពីរ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ឃាត់​ខ្លួន​ដោយសារ​តែ​ពួក​គេ​បាន​ចេញ​មុខ​ផ្សព្វផ្សាយ​សិទ្ធិ​ជនជាតិ​ដើម និង​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រោម។ កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ តុលាការ​វៀតណាម​ក៏​បាន​កាត់ទោស​សកម្មជន​ខ្មែរ​ក្រោម​ពីរ​នាក់​ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២ ទៅ ៣ឆ្នាំ ៦ខែ ​ដោយ​ចោទ​ប្រកាន់​ពី​បទ​កេង​ចំណេញ​លើ​សិទ្ធិ​សេរីភាព​លទ្ធិប្រជាធិបតេយ្យ និង​បំពាន​លើ​ផល​ប្រយោជន៍​រដ្ឋ។ ប៉ុន្តែ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។ សហព័ន្ធ​ថា វៀតណាម​ចាប់​ខ្មែរ​ក្រោម​ដាក់​ពន្ធនាគារ​ដោយសារ​តែ​ការ​តស៊ូ​មតិ​អហិង្សា​ទាមទារ​សិទ្ធិ​ជនជាតិ​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments