RFA | សមត្ថកិច្ច​ចាប់​ខ្លួន​ជនជាតិ​ចិន​ម្នាក់​បន្ទាប់​ពី​ចាក់​ជនជាតិ​ចិន​គ្នា​ឯង​​ស្លាប់​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ | hot news

By , Comment
Share on Facebook Tweet on Twitter

មន្រ្តី​ប៉ូលិស​ឲ្យដឹង​ថា​ សមត្ថកិច្ច​ ចាប់​ខ្លួន​ជនជាតិ​ចិន​ម្នាក់​ក្រោយ​ពី​បាន​ចាក់​ សម្លាប់​ជនជាតិ​ចិន​ដូច​គ្នា​ម្នាក់​ទៀត​ដែល​ស្នាក់​នៅ​បន្ទប់​ជាមួយ​គ្នា​។​

​​លោក​ ឆាយ គឹមឃឿន​ ​​អ្នក​នាំ​ពាក្យ​អគ្គស្នង​ការ​នគរ​បាល​ជាតិ​​ បញ្ជាក់​ថា​ សមត្ថកិច្ច​ថ្ងៃ​ទី​៩ មករា​ នេះ​នឹង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ដើម្បី​រង់ចាំ​ជំនុំ​ជម្រះ​ទោស​ពី​បទ​ហិង្សា​ដោយ​ចេត​នា​មាន​ស្ថាន​ទម្ងន់​ទោស​។

លោក​ ​ថា​ សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ជនជាតិ​ចិន​ម្នាក់​កាល​ពី​ថ្ងៃ​ទី​៧​ មករា​ កន្លង​ទៅ​នេះ​នៅ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង​នៅ​តំបន់​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ ខេត្ត​បន្ទាយ​មានជ័យ​ បន្ទាប់​ពី​ជនសង្ស័យ​បាន​យក​កាំ​បិត​ចុង​ស្រួច​មក​ចាក់​ចំ​បំពង់​ក​ ជនរងគ្រោះ​ បណ្ដាល​ឱ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ។​

លោក​បន្តថា​ ដើម​ហេតុ​ដែល​នាំ​ឱ្យ​មាន​ជម្លោះ​នេះ​កើត​ឡើង​គឺ​ដោយ​សារ​រឿង​ជម្លោះ​ឈ្លោះ​ទាស់​ទែង​ពាក្យ​សំដី​គ្នា​រវាង​ជនរងគ្រោះ​ និង​ជន​ដៃដល់​៖« វា​ទំនាស់​ហ្នឹង​ដោយ​សារ​ភាព​គី​រង​គ្រោះ​ហ្នឹង​វា​ស្រវឹង​ ឡូឡា​អត់​ព្រម​ដេក​ ហើយ​ភាគី​ជន​ដៃដល់​នេះ​ វា​ខឹង​វា​ ទៅ​ឃាត់​ឱ្យ​ដេក​ ហើយ​ឈ្លោះ​ប្រកែក​គ្នា​ ក៏​ចាក់​សម្លាប់​តែ​ម្ដង​ទៅ។​ ឥឡូវ​នេះ​កំពុង​កសាង​សំណុំ​រឿង​តាម​នីតិវិធី​ទៅ​តុលាការ​ ប្រហែល​ជា​ស្អែក​អី​បញ្ជូន​ចេញ​ហើយ។»

​​អ្នក​សម្រប​សម្រួល​អង្គការ​សិទ្ធិមនុស្ស​អាដហុក​​ប្រចាំ​ខេត្ត​បន្ទាយ​មាន​ជ័យ​លោក​ ស៊ុំ ច័ន្ទគា​ មាន​ប្រសាសន៍​ថា ជនជាតិ​ចិន​នៅ​តំបន់​ប៉ោយប៉ែត​ បាន​បង្ក​អំពើ​អសន្តិសុខ​ដែល​មើល​ទៅ​ហាក់​បី​ដូច​ជា​ក្រុម​ទំនើង​ និង​មិន​គោរព​ច្បាប់​របស់​កម្ពុជា​ទេ។​លោក​ថា​ ជនជាតិ​ចិន​ពេល​ខ្លះ​ដេញ​វ៉ៃ​ជនជាតិ​ចិន​គ្នា​ឯង​ សេព​គ្រឿង​​ស្រវឹង​ ស្រែក​ឡូឡា​ និង​ជក់​បារី។​​

លោក​បន្តថា​ សកម្មភាព​របស់​ជនជាតិ​ចិន​នេះ​ បាន​បង្ក​ការ​ភ័យ​ខ្លាច​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​ប៉ោយ​ប៉ែត​ ដែល​ទាម​ទារ​ឱ្យ​សមត្ថកិច្ច​ត្រូវ​តែ​ពង្រឹង​សណ្ដាប់​ធ្នាប់​ឡើង​វិញ​៖​«​គឺ​កម្ពុជា​មាន​ការ​ព្រួយ​បារម្ភ​ ពី​ព្រោះ​នៅ​ក្នុង​កម្ពុជា​យើង​ឃើញ​ថា​ ពុំ​សូវ​មាន​អ្នក​ច្រឡោង​ខាង​ដូច​ជា​ពួក​ជនពាល​ មក​ចឹង​ទេ​ គឺ​សុំ​ឱ្យ​ពួក​គាត់​នៅ​ប្រទេស​គាត់​ធ្វើ​យ៉ាង​ណា​ជា​រឿង​របស់​គាត់​។ ប៉ុន្តែ​នៅ​កម្ពុជា​ត្រូវ​ចូល​ស្ទឹង​តាម​បទ​របស់​កម្ពុជា។»

សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ ​សមត្ថកិច្ច​បាន​ចាប់​ជនជាតិ​ចិន​ជិត​៤០០​នាក់​ កាល​ពី​ឆ្នាំ​ ២០២០​ កន្លង​ទៅ​នេះ​ នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ ទី​ក្រុង​ភ្នំពេញ​ និង​ខេត្ត​បន្ទាយមានជ័យ​ ក្នុង​សំណុំ​រឿង​ផ្សេងៗ​គ្នា​ ពាក់​ព័ន្ធ​នឹង​ការ​រត់​ពន្ធ​ថ្នាំ​ញៀន​ខុស​ច្បាប់​ ចាប់​ជំរិត​ ចោរកម្ម​ និង​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា ទៅ​លើ​ជនជាតិ​ចិន​ដូ​ច​គ្នា​ និង​ឃាតកម្ម​៕ ​​​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments