RFA | គ.ជ.ប បដិសេធ​ការ​ចោទ​ប្រកាន់​របស់​មេ​ដឹកនាំ​បក្ស​ភ្លើង​ទៀន ដែល​អះអាង​ថា មិន​ឯករាជ្យ | hot news

By , Comment
Share on Facebook Tweet on Twitter

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ឬ​ហៅ​កាត់​ថា គ..ប បដិសេធ​ការ​ចោទ​ប្រកាន់​របស់​លោក សុន ឆ័យ អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន ដែល​ចោទ​ថា គ..ប ជា​ស្ថាប័ន​មិន​ឯករាជ្យ។

លិខិត​របស់​ក្រុម​ប្រតិកម្ម​ព័ត៌មាន គ..ប កាល​ពី​ថ្ងៃ​ទី១ មិថុនា បាន​បដិសេធ​ថា ការ​ចោទ​ប្រកាន់​របស់​លោក សុន ឆ័យ មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ទេ ហើយ​ផ្ទុយ​ពី​ជំហរ​របស់ គ..ប ដែល​ប្រកាន់​ភ្ជាប់​គោលការណ៍​ស្មើភាព និង​ឥត​លម្អៀង​ជាមួយ​គ្រប់​គណបក្ស​នយោបាយ ទោះ​បី​ជា​គណបក្ស​តូច ឬ​ធំ​ក្ដី។

ការ​ចេញ​លិខិត​បដិសេធ​របស់ គ..ប នេះ ធ្វើ​ឡើង​នៅ​ក្រោយ​ពី​លោក សុន ឆ័យ បាន​ឆ្លើយ​តប​ទៅ​នឹង​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន នៅ​ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី កាលពីរាត្រីថ្ងៃទី៣១ឧសភា​ថា គ..ប តែងតែ​លម្អៀង​ទៅ​គណបក្ស​កាន់​អំណាច ដូចជា​ការ​ដោះ​ស្រាយ​បណ្ដឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ប្ដឹង​គណបក្ស​ភ្លើង​ទៀន​ជា​ដើម៖ «ឱ្យ​តែ​គណបក្ស​ភ្លើង​ទៀន​និយាយ​អី មាន​ចំណុច​អី​ហ្នឹង គឺ​គាត់​សហការ​គ្នា​ល្អ​ណាស់​រវាង​គណបក្ស​គាត់​ហើយ និង គ..ប ដូច​ជា ត្រូវ​គ្នា​ចិត្ត​មួយ​ថ្លើម​មួយ​តែ​ហ្មង ប្ដឹង​នេះ​មិន​ចេះ​ឈប់​មិន​ចេះ​ហើយ​ហ្មង»

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​របស់​លោក សុន ឆ័យ នេះ លិខិត​របស់ គ..ប ដដែល​អះអាង​ថា គ..ប មាន​យន្តការ​ដោះ​ស្រាយ​បណ្ដឹង​បី​ថ្នាក់ គឺ​នៅ​ថ្នាក់​គណៈកម្មការ​ឃុំ សង្កាត់ រៀបចំ​ការ​បោះ​ឆ្នោត គណៈកម្មការ​រាជធានី ខែត្រ រៀបចំ​ការ​បោះ​ឆ្នោត និង គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត គ..ប។ គ..ប បញ្ជាក់​ថា គិត​មក​ត្រឹម​ថ្ងៃ​ទី១ មិថុនា គ..ប បាន​ទទួល​ពាក្យ​បណ្ដឹង​ចំនួន ៥០បណ្ដឹង ពី​តំណាង​គណបក្ស​នយោបាយ និង​ប្រជាពលរដ្ឋ។ លោក សុខ ឥសាន ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី កាល​ពី​រាត្រី​ថ្ងៃ​អង្គារ ទី៣១ ឧសភា គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្ដឹង​គណបក្ស​ភ្លើង​ទៀន​ចំនួន ៤៥បណ្ដឹង។

ទោះ​បី​ជា គ..ប ចេញ​លិខិត​ប្រកាស​នៅ​មុន​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់​នៅ​ថ្ងៃ​ទី៥ មិថុនា​ខាង​មុខ​នេះ​មក​ដល់ ដោយ​អះអាង​ថា ជា​ស្ថាប័ន​នេះ ជា​ស្ថាប័ន​ឯករាជ្យ​បែប​នេះ​ក្ដី ក៏​ស្ថាប័ន គ..ប រង​ការ​ចោទ​ប្រកាន់​ពី​សហគមន៍​ជាតិ​អន្តរជាតិ​កន្លង​មក​ថា ជា​ស្ថាប័ន​មិន​ឯករាជ្យ ហើយ​លម្អៀង​ទៅ​គណបក្ស​កាន់​អំណាច ដោយសារ​តែ​ថ្នាក់​ដឹក​នាំ គ..ប ចាប់​ថ្នាក់​ជាតិ ដល់​នាក់​ឃុំ សង្កាត់ ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា។

កាល​ពី​ពេល​ថ្មីៗ នេះ អង្គការសង្គមស៊ីវិលជាង ៦០ស្ថាប័ន បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ធានា​ឱ្យ​បាន​នូវ​លក្ខខណ្ឌ​អប្បបរមា ៦ចំណុច ដើម្បី​ឱ្យ​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌។ ក្នុង​ក្រុម​អង្គការ​សង្គម​ស៊ីវិល ស្នើ​ឲ្យ គ..ប ត្រូវ​ធានា​ថា ជា​ស្ថាប័ន ដែល​អាច​ជឿ​ទុក​ចិត្ត​បាន ដោយ​រក្សា​សមាសភាព​មក​ពី​ភាគី​ពាក់ព័ន្ធ ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ គឺ ៤រូប មក​ពី​បក្ស​កាន់​អំណាច ៤រូបទៀតមកពីបក្សគ្មាន​អាសនៈក្នុងសភា និង ១រូប ពី​ខាង​សង្គម​ស៊ីវិល​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments