អាល្លឺម៉ង់៖ ​មេដឹកនាំក្រុមជំទាស់រុស្ស៊ី​បំពុល​ដោយ​សារធាតុពុល​ Novichok ដែលប្រើក្នុង​សម័យ​សហភាព​សូវៀត

By , Comment
Share on Facebook Tweet on Twitter
ប្រទេស​អាល្លឺម៉ង់​និយាយ​កាលពី​ថ្ងៃពុធ​ថា​ការ​ធ្វើ​តេស្ត​លើ​សំណាក​គំរូ​ចេញ​ពីខ្លួនមេដឹកនាំ​ក្រុម​ជំទាស់​នៅ​រុស្ស៊ី​លោក​ Alexei Navalny​ បង្ហាញថា​មាន​សារ​ធាតុពុល ​Novichok​ សម័យ​សហភាព​សូវៀត។​ អ្នកនាំពាក្យ​របស់​លោកស្រី​អធិការបតី​អាល្លឺម៉ង់​ Angela Merkel​ គឺ​ Steffen Seibert ​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​ការ​ធ្វើ​ពិសោធន៍​របស់​យោធា​អាល្លឺម៉ង់​ជាពិសេស​មួយ​បាន​បង្ហាញ​ភស្តុតាង​ថា​មាន​សារធាតុពុល​គីមី​ Novichok។​ លោក ​Navalny ​បាន​ធ្លាក់​ខ្លួន​ឈឺ​នៅលើ​យន្តហោះ​ចេញ​ពី​ស៊ីបេរី​ទៅ​កាន់​ទីក្រុង​មូស្គូ​កាលពី​ថ្ងៃ​ទី​២០​ខែ​សីហា​បន្ទាប់​ពីមាន​ការ​ចុះចត​ជា​បន្ទាន់ហើយ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ជា​លើក​ដំបូង​នៅ​ទីក្រុង​ស៊ីបេរី​នៃ​តំបន់​Omsk​មុនពេល​ត្រូវ​បញ្ជូន​តាម​យន្តហោះ​ទៅ​ព្យាបាល​និង​ធ្វើតេស្ត​នៅ​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​បែរឡាំង​ប្រទេស​អាល្លឺម៉ង់។​ លោក​ Alexei Navalny ​អាយុ​៤៤​ឆ្នាំ​គឺជាអ្នក​រិះគន់​ចំៗម្នាក់​ចំពោះ​លោក​ប្រធានាធិបតី​រុស្ស៊ី​Vladimir Putin ​ហើយ​ជា​សកម្មជន​ប្រឆាំង​នឹង​អំពើពុក​រលួយ៕ http://ifttt.com/images/no_image_card.png

From អន្តរជាតិ - Voice of America
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments