ប្រទេសរុស្ស៊ីបានចូលរួមជាមួយប្រទេសនានាក្នុងការចាត់វិធានការតឹងរ៉ឹងដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតមេរោគកូរ៉ូណាដ៏ប្រល័យពីប្រទេសចិននៅក្នុងអ្វីដែលជាតេស្តដំបូងមួយសម្រាប់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី Mikhail Mishustin។ កាលពីថ្ងៃព្រហស្បតិ៍ លោក Mishustin ដែលបានកាន់តំណែងពីរអាទិត្យនៅក្រោយប្រធានាធិបតី Vladimir Putin បានតែងតាំងលោកឱ្យធ្វើជានាយករដ្ឋមន្ត្រីនៅក្នុងការរុះរើគណៈរដ្ឋមន្ត្រីមួយ បានលាតត្រដាងសកម្មភាពមួយចំនួនដើម្បីបញ្ចៀសកុំឱ្យមានការរាលដាលជំងឺនេះ។ លោក Mishustin បានប្រកាសថាលោកបានបញ្ជាឱ្យបិទព្រំដែនចុងបូព៌ារបស់ប្រទេសរុស្ស៊ីជាមួយប្រទេសចិន។ លោកនាយករដ្ឋមន្ត្រីរុស្ស៊ីរូបនេះបាននិយាយនៅក្នុងសុន្ទរកថាមួយផ្សាយតាមទូរទស្សន៍រដ្ឋថា«យើងត្រូវធ្វើអ្វីទាំងអស់ដើម្បីការពារប្រជារាស្ត្រយើង»។ បើតាមលោកស្រីឧបនាយករដ្ឋមន្ត្រី Tatiana Golikova ថាក្នុងពេលឆាប់ៗនេះចរាចរណ៍ឡាននិងថ្មើរជើងរវាងប្រទេសរុស្ស៊ីនិងប្រទេសចិននឹងត្រូវបញ្ឈប់ទាំងស្រុងនៅក្នុងតំបន់ព្រំដែនដែលត្រូវបញ្ជាឱ្យបិទ។ នៅពេលនេះ ប្រទេសរុស្ស៊ីគ្រោងបិទច្រកព្រំដែន១៦ក្នុងបណ្តាច្រកព្រំដែន២៥ដោយចូលជាធរមានចាប់តាំងពីពាក់កណ្តាលអធ្រាត្រថ្ងៃព្រហស្បតិ៍។ ក្រសួងការបរទេសរុស្ស៊ីក៏បានផ្អាកការចេញទិដ្ឋាការអេឡិចត្រូនិក ឱ្យជនជាតិចិនដែលជាប្រភពទេសចរច្រើនជាងគេដែលទៅលេងក្នុងប្រទេសរុស្ស៊ីហើយក្រសួងនេះក៏មិនបានលើកទឹកចិត្តពលរដ្ឋរុស្ស៊ីឱ្យធ្វើដំណើរទៅកាន់ប្រទេសចិនទេនៅពេលនេះ។ នៅមានសេវារទេះភ្លើង យ៉ាងហោចណាស់ក្នុងការធ្វើដំណើរមិនឈប់ដោយត្រង់តាមផ្លូវដែលកាត់តំបន់ស៊ីបេរីរវាងក្រុងម៉ូស្គូនិងក្រុងប៉េកាំងរហូតដល់ថ្ងៃទី១ខែមីនា។ ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី Aeroflot បាននិយាយថាខ្លួនបន្តសេវានៅពេលនេះក៏ប៉ុន្តែបានផ្តល់ការកំណត់ពេលវេលាឱ្យពួកអ្នកដំណើរដូរសំបុត្រយកប្រាក់វិញ៕ http://ifttt.com/images/no_image_card.png
From អន្តរជាតិ - Voice of America
via_IFTTT
Home
អន្តរជាតិ - Voice of America
ដើម្បីប្រយុទ្ធនឹងការរាលដាលវីរុសកូរ៉ូណា ប្រទេសរុស្ស៊ីបិទផ្នែកខ្លះនៃព្រំដែនខ្លួនជាមួយប្រទេសចិន
Author

Sotheavy royalsRealase at
ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.
Subscribe to:Post Comments (Atom)
0 Comments