RFA | កម្មករ​រោងចក្រ​នៅ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ​ប្រមាណ​៥០​នាក់​ដួល​សន្លប់ | hot news

By , Comment
Share on Facebook Tweet on Twitter

កម្មករ​ប្រមាណ​៥០​នាក់ បាន​ដួល​សន្លប់​នៅ​រោងចក្រ​ផលិត​ស្បែកជើង ឈ្មោះ ប៉ុនតឹស ហ្វូតវែរ (Pontus Footwear) ស្ថិតនៅ​ផ្លូវជាតិ​លេខ​៣ ភូមិ​ខ្លាគ្រហឹម ឃុំ​តាភេម ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ។ ហេតុការណ៍​នេះ បាន​កើត​ឡើង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៩ កក្កដា​នេះ វេលា​ម៉ោង ប្រមាណ​ជិត ៨​ព្រឹក។

ទំព័រ​ហ្វេសប៊ុក​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (បសស) ឲ្យ​ដឹង​ថា ករណី​ដួល សន្លប់​នេះ ផ្ដើម ចេញពី​កម្មករ​ម្នាក់ រងរបួស​បែក​ចុង​ម្រាមដៃ ហើយ​បាន​ស្រែក​ខ្លាំងៗ ធ្វើ​ឲ្យ​កម្មការិនី​ធ្វើការ នៅ​ក្បែរ នោះ ភ័យ​ស្លន់ស្លោ និង​ទន់​ដៃជើង ដួល​សន្លប់​តៗ​គ្នា។

ភ្លាមៗ ក្រោយពេល​កើតហេតុ កម្មករ​-​កម្មការិនី​រងគ្រោះ​ទាំងនោះ ត្រូវ​បាន​សាខា​បសស ខេត្ត​តាកែវ បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់ និង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ បង្អែក និង​មូលដ្ឋាន​សុខាភិបាល នៅ ស្រុក​ត្រាំកក់។ ភាគី​រោងចក្រ បាន​អនុញ្ញាត ឲ្យ​កម្មករ​-កម្មការិនី​ទាំងនោះ ឈប់សម្រាក ពី​ការងារ​រយៈពេល ១​ថ្ងៃ។

កាសែត​ក្នុងស្រុក​ជា​ភាសា​អង់គ្លេស ខ្មែរ​ថាមស៍ (Khmer Times) ឲ្យ​ដឹង​ថា រោងចក្រ​ឈ្មោះ Pontus Footwear នេះ មាន​ថៅកែ​ជា​ជនជាតិ​ចិន​តៃវ៉ាន់ និង​មាន​កម្មករ​និយោជិត ជាង​៣ ពាន់ ៥​រយ​នាក់​។ ក្នុង​ឆ្នាំ​២០១៧ មាន​កម្មករ​និយោជិក យ៉ាងហោចណាស់​ជាង ១​ពាន់ ៦​រយ​នាក់ បាន​ដួល​សន្លប់ នៅ​តាម​រោងចក្រ ចំនួន ២២​រោងចក្រ នៅ​ទូទាំង​ប្រទេស​កម្ពុជា។

បញ្ហា​កម្មករ​និយោជិក​រោងចក្រ​ដួល​សន្លប់​នៅតែ​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ នៃ​គ្រោះ​ថ្នាក់​ការងារ​នៅ កម្ពុជា ស្រប​ពេល​ដែល​អាជ្ញាធរ​និង​ច្បាប់​កម្ពុជា​មាន​ភាព​ធូររលុង និង​មិន​ទាន់​មាន​វិធានការ​ជាក់ លាក់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ។

របាយការណ៍​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​បង្ហាញ​ថា គិត​ចាប់ពី​ឆ្នាំ ២០១១ ដល់​ឆ្នាំ ២០១៧ មាន​កម្មករ​និយោជិក​ចំនួន​ជាង​១​ម៉ឺន​នាក់ (១០,៨៥៧) បាន​ដួល​សន្លប់​នៅ​តាម​រោងចក្រ​មួយ​ចំនួន។

មូលហេតុ​នៃ​ការ​សន្លប់​នេះ ដោយសារ​មកពី​បញ្ហា​ក្លិន​គីមី​នៅ​ក្នុង​រោងចក្រ ទីតាំង​រោងចក្រ​មិន​មាន​បរិយាកាស​ល្អ ចង្អៀត ផ្នែក​ចិត្តសាស្ត្រ​សង្គម ករណី​កម្មករ​ស្លុត​ដួល​តាម​គ្នា បញ្ហា​មេកានិច ស្រប​ពេល​សុខភាព​កម្មករ​មាន​សភាព​ទន់ខ្សោយ​ដោយសារ​ការ​សម្រាក​មិន​គ្រប់គ្រាន់ ការ​ហូប​អាហារ​មិន​ទៀងទាត់ និង​គ្មាន​សារធាតុចិញ្ចឹម​គ្រប់គ្រាន់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments