RFA | "បក្ស​កាន់​អំណាច​ធ្វើ​នយោបាយ​ប្រជាភិថុតិ​ករណី​យក​សមិទ្ធផល​ជាតិ​មក​អួត​ដល់​ពលរដ្ឋ" | hot news

By , Comment
Share on Facebook Tweet on Twitter

អ្នកវិភាគ និង​ប្រជាពលរដ្ឋ លើកឡើង​ថា ការដែល​គណបក្ស​កាន់​អំណាច ព្យាយាម​យក​សមិទ្ធផល​ជាតិ​មក​អួតអាង​អោយ​ប្រជាពលរដ្ឋ​បោះឆ្នោត​គាំទ្រ​នោះ គឺជា​នយោបាយ​ប្រជាភិថុតិ។ ការ​លើក​ឡើង​បែបនេះ ព្រោះ​ពួកគេ​មើល​ឃើញ​ថា ការដឹកនាំ​ប្រទេស​ជាង​៣០​ឆ្នាំ​កន្លង​មក​នេះ របស់​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន មិនសូវ​បាន​កសាង​សមិទ្ធផល និង​អភិវឌ្ឍ​ប្រទេស​ឲ្យ​បាន​រីកចម្រើន​ធំធាត់ និង​ត្រឹមត្រូវ ដែល​ប្រជាជាតិ​កម្ពុជា​គប្បី​ទទួល​បាន​នោះ​ទេ។

អ្នកវិភាគ និង​ប្រជាពលរដ្ឋ​មួយ​ចំនួន ហាក់​ធុញទ្រាន់​នឹង​ការ​អួតអាង​ហួស​ពី​ការពិត ជុំវិញ​រឿង​អភិឌ្ឍ​ប្រទេស​របស់​លោក ហ៊ុន សែន និង ក្រុម​មន្ត្រី​ជាន់ខ្ពស់​របស់​របប​លោក ហ៊ុន សែន នៅ​ពេល​ពួកគេ ចុះ​ឃោសនា​រក​សំឡេង​ឆ្នោត​ពី​ប្រជាពលរដ្ឋ​ម្ដងៗ។

ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ទីក្រុង​ភ្នំពេញ លោក ឈុំ ឈឿន រៀបរាប់​ថា ការ​កសាង​និង​អភិវឌ្ឍ​ប្រទេស គឺជា​តួនាទី​របស់​រដ្ឋាភិបាល ប៉ុន្តែ​ថវិកា​ដែល​យក​ទៅ​អភិវឌ្ឍ​ប្រទេស​គឺជា​លុយ​កម្ចី និង​លុយ​ជំនួយ​ពី​បរទេស​រួម​ទាំង​យកពន្ធ​ដា​ពី​ប្រជាពលរដ្ឋ មិនមែន​ជា​លុយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ។​លោក​បន្ថែម​ថា ការ​អួតអាង​របស់​របប​លោក ហ៊ុន សែន នេះ គឺជា​នយោបាយ​ប្រជាភិថុតិ ប៉ុណ្ណោះ ព្រោះ​មក​ដល់​ពេល​នេះ ប្រទេស​កម្ពុជា ក៏​មិន​សូវ​មាន​ការ​អភិវឌ្ឍ និង​រីកចម្រើន​ប៉ុន្មាន​ឡើយ។

ការ​លើកឡើង​នេះ បន្ទាប់ពី​ក្រុម​មន្ត្រី​នៃ​របប​លោក ហ៊ុន សែន និង​លោក ហ៊ុន សែន ផ្ទាល់ តែងតែ​លើកឡើង​ថា ប្រទេស​កម្ពុជា​មាន​សន្តិភាព ​និង​ការ​អភិវឌ្ឍ​ស្ទើរ​គ្រប់​វិស័យ​ដោយ​លោក ហ៊ុន សែន ជា​អ្នក​ដឹកនាំ។ ជាក់ស្ដែង​កាល​ពី​ពេល​ថ្មីៗ​នេះ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ ថុល បាន​ប្រាប់​ប្រជាពលរដ្ឋ​ថា មុននឹង​គូស​សន្លឹកឆ្នោត​ត្រូវ​ចោទសួរ​ខ្លួនឯង​ថា តើ​គណបក្ស​នយោបាយ​ណា​ដែល​បាន​កសាង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ថ្នល់ ជាពិសេស​បាន​នាំមក​នូវ​សុខ សន្តិភាព និង​ស្ថិរភាព​សម្រាប់​សង្គម​កម្ពុជា? បន្ទាប់ពី​សួរ​រួច លោក​បាន​ឆ្លើយ​ប្រាប់​ប្រជាពលរដ្ឋ​វិញ ថា គឺ​មានតែ​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក ហ៊ុន សែន ប៉ុណ្ណោះ។

ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង​លោក ហង្ស វិទូ លើកឡើង​ថា គោលនយោបាយ និង​ការ​ធ្វើ​នយោបាយ​របស់​គណបក្ស​កាន់អំណាច ហាក់ដូចជា​ហួស​សម័យ។ លោក​បន្ថែម​ថា ផ្លូវ​ស្ពាន ថ្នល់ សាលា រៀន និង​មន្ទីរពេទ្យ​ជាដើម គឺ​មិនទាន់​កសាង​បាន​គ្រប់គ្រាន់​នៅឡើយ​ទេ ដោយសារ​ការ​ដឹកនាំ​របស់ លោក ហ៊ុន សែន មាន​អំពើពុករលួយ​ដល់​ឆ្អឹង។ ចំណែក សមិទ្ធផល​ដែល​កសាង​ឡើង​បន្តិចបន្តួច​នេះ គឺជា​ញើស​ឈាម​របស់​ប្រជាពលរដ្ឋ​ខំ​បង់ពន្ធ និង​មាន​ជំនួយ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ពី​បរទេស ពោល​គឺ​មិនមែន​ពឹង​ផ្អែកលើ​ដឹកនាំ​រីកចម្រើន​របស់​លោក ហ៊ុន សែន ទាំងស្រុង​នោះ​ឡើយ។ «»

ប្រជាពលរដ្ឋ និង​អ្នកវិភាគ រៀបរាប់​បន្ថែម​ថា ទោះបីជា​គណបក្ស​កាន់អំណាច ខំ​អួត​ពី​ស្នាដៃ​យ៉ាង ណា​ក៏​ដោយ​ចុះ ប៉ុន្តែ​ប្រជាពលរដ្ឋ​ម្នាក់ៗ លែង​សូវ​ចាប់​អារម្មណ៍​ហើយ ព្រោះ​ពួកគាត់​រវល់​នឹង​ជីវភាព​របស់​ពួកគាត់​ដែរ។ ម្យ៉ាង​ប្រជាពលរដ្ឋ​មើល​ឃើញ​ច្បាស់​នឹង​ភ្នែក​ថា អត្រា​អត់​ការងារ​ធ្វើ នៅ​តែ​កើន​ឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ អំពើពុករលួយ​ដល់​ឆ្អឹង ដឹកនាំ​ប្រទេស​បែប​បក្ខពួក​និយម។ ចំណូល ប្រជាជន​ទាប បើ​ធៀប​ជាមួយ​ប្រទេសជិតខាង​និង​ក្នុង​តំបន់ ។ ផលិតផល​កសិកម្ម​របស់​ពលរដ្ឋ​មួយ​ចំនួន​ធំ​គ្មាន​ទីផ្សារ ប្រជាពលរដ្ឋ​ក៏​ធ្វើ​ចំណាកស្រុក​កើន​ឡើង​ឥត​ឈប់ ទោះបី​ប្រថុយប្រថាន​គ្រោះថ្នាក់​ការងារ និង​ការ​ចាញ់បោក។ ប្រជា​ពលរដ្ឋ​រស់នៅ​ក្នុង​ភាព​ភ័យខ្លាច​ដោយសារ​អសន្តិសុខ​សង្គម។ ការ​អភិវឌ្ឍ​នានា​ក៏​មិន​ឃើញ​រីកចម្រើន​ធំដុំ​នោះ​ដែរ ទោះបីជា​របប​លោក ហ៊ុន សែន បាន​ជំនួយ និង​កម្ចី​ពី​បទេស​សន្ធឹកសន្ធាប់​ក្ដី ជាក់ស្ដែង ផ្លូវ​នៅតែ​ខូច សាលារៀន​នៅ​ខ្វះ មន្ទីរពេទ្យ​ក៏​មិន​សូវ​មាន​គុណភាព។ ចំណែក​ព្រៃឈើ និង​ធនធានធម្មជាតិ កំពុង​ត្រូវ​បាត់បង់។ ដីធ្លី​ប្រជាពលរដ្ឋ​ជាច្រើន​កន្លែង​ត្រូវ​បាន​ក្រុមហ៊ុន និង​អ្នក​មាន​អំណាច​រំលោភ​យក​តាម​អំពើ​ចិត្ត។ ការ​តវ៉ា​ដោយ​សន្តិវិធី ត្រូវ​បាន​អាជ្ញាធរ​វាយ​បំបែក​ស្ទើរ​គ្រប់​ទីកន្លែង​ជាដើម។

ប្រជាពលរដ្ឋ និង​អ្នកវិភាគ យល់​ថា ប្រសិនបើ​ការបោះឆ្នោត​ខាងមុខ នៅតែ​គ្មាន​វត្តមាន​គណបក្ស សង្គ្រោះជាតិ ហើយ​គណបក្ស​តូចៗ មិន​អាច​មាន​ជំនួស​គណបក្ស​សង្គ្រោះជាតិ​បានទេ គឺ​ប្រជា​ពល រដ្ឋ​អាច​នឹង​ធ្វើ​ពហិការ​ទៅ​បោះឆ្នោត​ច្រើន ព្រោះ​ទៅ​បោះឆ្នោត ក៏​មិន​អាច​ផ្លាស់ប្ដូរ​ជីវភាព​ពួកគាត់ ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments