RFA | សិស្ស​ជាង​១​សែន​នាក់​បាន​ប្រឡង​​ជាប់​សញ្ញាបត្រ​​មធ្យម​សិក្សា​ទុតិយភូមិ ឬ​បាក់ឌុប | hot news

By , Comment
Share on Facebook Tweet on Twitter

សិស្ស​ជាង ១​សែន​នាក់​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ក្នុង​ឆ្នាំ២០២៤នេះ។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃ​ទី៣០ ខែ​តុលា នេះ ឱ្យ​ដឹង​ថា​សិស្ស​ជាង ១​សែន (១០៦.៣៥១) នាក់​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ​ដែល​ស្មើ​នឹង ៧៩​ភាគរយ នៃ​បេក្ខជន​ដែល​មក​ប្រឡង។

ក្នុង​ចំណោម​សិស្ស​ជាង ១សែន​នាក់​នោះ មាន​បេក្ខជន​ជាប់​និទ្ទេស អា (A) មាន​ចំនួន​ជាង​២ពាន់​ (.២១៦នាក់ និទ្ទេស​បេ (B) ចំនួន​ជិត ១​ម៉ឺន (.៧០១) នាក់ និទ្ទេស​សេ (C) ចំនួន​ជាង ២ម៉ឺន (២២.៦៧៥) នាក់ និទ្ទេស​ដេ (D) ចំនួន​ជិត ៤​ម៉ឺន (៣៦.៦៨៣) នាក់ និង​និទ្ទេស​អឺ (E) ចំនួន​ជាង​៣ ម៉ឺន (៣៥.០៧៦) នាក់។

ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​បាក់ឌុប​បាន​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​៨ ដល់​ទី៩ ខែ​តុលា ខណៈ​ដំណើរ​ការ​កំណែ​បាន​ប្រព្រឹត្ត​ទៅ​ ចាប់​ពី​ថ្ងៃ​ទី១១ ដល់​ទី១៧ ខែ​តុលា។ នៅ​ឆ្នាំ​២០២៤ នេះ​ មាន​បេក្ខជន​ចុះ​ឈ្មោះ​ប្រឡង​សរុប​ជាង ១សែន ៣​ម៉ឺន​នាក់ (១៣៧.០៤០) ក្នុង​នោះ​មាន​សិស្ស​ស្រី​ជាង ៧​ម៉ឺន​នាក់ (៧៤.៨៨២)។ នៅ​ឆ្នាំ​នេះ​ដែរ មាន​បេក្ខជន​ប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ច្រើន​ជាង​ឆ្នាំ​មុនៗ ដោយ​មាន​ចំនួន​ជាង ៩ម៉ឺន ៧ពាន់​នាក់ (៩៧.៦៨២) ខណៈ​ថ្នាក់​វិទ្យាសាស្ត្រ​ មាន​ចំនួន​ជិត ៤​ម៉ឺន​នាក់ (៣៩.៣៥៨)

រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន កាល​ពី​ថ្ងៃ​ទី២៧ ខែ​កញ្ញា លើក​ឡើង​ថា បេក្ខជន​ប្រឡង​ជ្រើសរើស​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ច្រើន​ជាង​ឆ្នាំ​មុន​ៗ ដោយ​សារ​តែ​សិស្ស​មួយ​ចំនួន​ពុំ​មាន​ចំណេះ​ដឹង​គ្រប់គ្រាន់ ដើម្បី​ជ្រើសរើស​យក​ថ្នាក់​វិទ្យា​សាស្ត្រ។

ក្រសួង​កំណត់​យក​ថ្ងៃ​ទី​៣០ ខែ​តុលា សម្រាប់​ការ​ប្រកាស​លទ្ធផល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល និង​នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា សម្រាប់​ខេត្ត​ផ្សេងៗ​ នៅ​ទូទាំង​ប្រទេស។

កាល​ពី​ឆ្នាំ​មុន សិស្ស​ប្រឡង​ជាប់​បាក់​ឌុប​មាន​ចំនួន​ជិត​ ១ សែន (៩៨.៤៦០) នាក់ ស្មើ​នឹង ៧២.៨៩​ភាគរយ នៃ​អ្នក​ប្រឡង​សរុប៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments