RFA | អាមេរិក​ត្រៀម​បញ្ជូន​ពលរដ្ឋ​ខ្មែរ​២១​នាក់​ដែល​មាន​ទោស​មក​កម្ពុជា | hot news

By , Comment
Share on Facebook Tweet on Twitter

មជ្ឈមណ្ឌល​សកម្មភាព​ធនធាន​អាស៊ីអាគ្នេយ៍ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ឲ្យ​ដឹង​ថា ចាប់​តាំងពី​រដ្ឋាភិបាល​កម្ពុជា​ប្រកាស​ទទួល​ជនជាតិ​ខ្មែរ ដែល​ត្រូវ​អាជ្ញាធរ​អាមេរិក​ចាប់​បញ្ជូន​ត្រឡប់​ទៅ​កម្ពុជា​វិញ​មក យ៉ាងហោចណាស់​ក៏​មនុស្ស​ប្រមាណ ២១​នាក់ ត្រូវ​បាន​ចាប់ខ្លួន​រង់ចាំ​បញ្ជូន​ទៅ​កម្ពុជា​វិញ។

ការ​ចាប់​ឃុំខ្លួន​នេះ ធ្វើឡើង​បន្ទាប់ពី ក្រសួងការបរទេស​កម្ពុជា​បាន​បញ្ជាក់​ថា កម្ពុជា​កំពុង​ពិនិត្យ​ករណី​ជនជាតិ​ខ្មែរ ២៦​នាក់​ដែល​នឹង​ត្រូវ​បញ្ជូន​មក​កម្ពុជា​វិញ ដោយសារតែ​សហរដ្ឋអាមេរិក​បាន​ផ្អាក​ផ្ដល់​ទិដ្ឋាការ​ដល់​មន្ត្រី និង​ក្រុម​គ្រួសារ​របស់​មន្ត្រី​ក្រសួងការបរទេស​កម្ពុជា។

មាន​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​អាមេរិក​ជិត ២ពាន់​នាក់ នឹង​ទទួល​បាន​ដីកា​ចុងក្រោយ​ដើម្បី​ចាប់​បញ្ជូន​ទៅ​កម្ពុជា​វិញ។ ចាប់​តាំង​ពី​កម្ពុជា មាន​កិច្ចព្រមព្រៀង​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ជាមួយ​សហរដ្ឋអាមេរិក កាលពី​ឆ្នាំ​២០០២ មក​មាន​ពលរដ្ឋ​ខ្មែរ​ប្រមាណ ៥៦០​នាក់​ហើយ ដែល​សហរដ្ឋអាមេរិក បញ្ជូន​មក​កម្ពុជា​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments