គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងពិភាក្សាពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ជាមួយមន្ត្រីក្រសួងការបរទេសជប៉ុន នៅព្រឹកថ្ងៃទី១៥ សីហា។
សេចក្តីជូនដំណឹងរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ផ្សព្វផ្សាយនៅថ្ងៃទី១៤ សីហា បញ្ជាក់ថា កិច្ចប្រជុំនេះ គឺជាកិច្ចសន្ទនាកម្ពុជា-ជប៉ុន លើកទី៨ ស្ដីពីសិទ្ធិមនុស្ស។ កិច្ចប្រជុំនេះ នឹងចូលរួមដោយប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី និងលោក ម៉ាសាតូ អូតាកា (Masato Otaka) អគ្គនាយករងនៃការិយាល័យកិច្ចការបរទេសនៃក្រសួងការបរទេសជប៉ុន។
សេចក្តីជូនដំណឹងដដែលឲ្យដឹងថា ក្រៅពីការពិភាក្សាលើស្ថានភាពសិទ្ធិមនុស្សជាទូទៅនៅកម្ពុជា កិច្ចប្រជុំក៏នឹងពិភាក្សាទៅលើយន្តការនៃការលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅប្រទេសជប៉ុន ផងដែរ។
ប្រទេសជប៉ុន បានរួមចំណែកយ៉ាងច្រើនក្នុងការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៣ មក។ បច្ចុប្បន្ននេះ ជប៉ុន បានផ្តល់ជំនួយបច្ចេកទេសដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីជួយឲ្យដំណើរការបោះឆ្នោតនៅកម្ពុជា ប្រព្រឹត្តទៅដោយប្រជាធិបតេយ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments