RFA | ពលរដ្ឋ​នៅ​កោះរ៉ុង​​ចោទ​ក្រុមហ៊ុន​លោក គិត ម៉េង ថា​ឈូស​ឆាយ​រំលោភ​យក​ដីចម្ការ​ពួកគាត់ | hot news

By , Comment
Share on Facebook Tweet on Twitter

ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​សុខសាន្ត សង្កាត់​កោះរ៉ុង ខេត្ត​ព្រះសីហនុ បាន​ចោទ​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប (Royal Group) របស់​លោក​ឧកញ៉ា គិត ម៉េង ថា បាន​ប្រើ​គ្រឿងចក្រ​ឈូស​រំលោភ​យក​ដី​ចម្ការ​របស់​ពួកគាត់​ដែល​ធ្លាប់​រស់​នៅ និង​ដាំ​ដំណាំ​កសិកម្ម​ក្រោយ​ឆ្នាំ​១៩៩៧ មក​នោះ។ អាជ្ញាធរ​ខេត្ត​សន្យា​ថា នឹង​លើក​យ​ករណី​នេះ​ទៅ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់​នៅ​ភូមិ​សុខសាន្ត សង្កាត់​កោះរ៉ុង ក្រុង​ព្រះសីហនុ ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប បាន​អំពាវនាវ​ដល់​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ពិសេស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប ឲ្យ​បញ្ឈប់​សកម្មភាព​ប្រើ​គ្រឿងចក្រ​ឈូស​រំលោភ​យក​ដីចម្ការ និង​សង់​សំណង់​រឹងមាំ​ផ្សេងៗ​រំលោភ​យក​ដី​របស់​ពួកគាត់។

​ស្ត្រី​វ័យ​ចំណាស់​ឈ្មោះ ជី វិស័យ អាយុ ៦៥​ឆ្នាំ ស្ថិត​ក្នុង​ចំណោម​ពលរដ្ឋ​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប របស់​លោក​ឧកញ៉ា គិត ម៉េង អះអាង​ថា ដីចម្ការ​មាន​ទីតាំង​នៅ​ភូមិ​សុខសាន្ត សង្កាត់​កោះរ៉ុង ដែល​មាន​ព្រំ​ដី​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប បាន​ចោទ​ក្រុមហ៊ុន​នេះ​ថា បាន​ប្រើ​គ្រឿងចក្រ​ឈូស​រំលោភ​យក​ដី​ចម្ការ​របស់​គាត់​មាន​ទំហំ​ជាង ៣​ហិកតារ​កន្លះ (៣៥,៤៧០) យក​ទៅ​សង់​សំណង់​ផ្សេងៗ។

ស្ត្រី​រូប​នេះ​បាន​ចោទ​លោក ឈុន ប៊ុនថា ជា​តំណាង​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប ថា​បាន​នាំ​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ដី​ចម្ការ​មាន​ដំណាំ​ចន្ទី ស្វាយ និង​ដូង របស់​ពួកគាត់​បំផ្លាញ​ចោល​ដើម្បី​រំលោភ​យក​ដី​ពួកគាត់។

​នៅ​ក្នុង​ពាក្យ​បណ្ដឹង​សុំ​អន្តរាគមន៍​ទៅ​លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ស្ត្រី​វ័យ​ចាស់​ឈ្មោះ ជី វិស័យ និង​លោក សុខ ចិន្តា បាន​ប្ដឹង​សុំ​អន្តរាគមន៍​ដល់​ផ្នែក​វាស់វែង និង​ប្រមូល​ទិន្នន័យ​ចុះ​បញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ នៅ​ភូមិ​សុខសាន្ត ឲ្យ​ធ្វើការ​វាស់វែង និង​ប្រមូល​ទិន្នន័យ​ដីធ្លី​លើ​ដី​ដែល​ជា​កម្មសិទ្ធិ​របស់​ពួកគាត់។

ក្រុម​ប្រជាពលរដ្ឋ​បាន​ស្នើ​ដល់​លោក យន្ត មីន ជួយ​ទប់ស្កាត់​សកម្មភាព​តំណាង​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប គឺ​លោក ឈុន ប៊ុនថា ឲ្យ​ផ្អាក​សកម្មភាព​នាំ​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ដីចម្ការ និង​សង់​សំណង់​ផ្សេងៗ នៅ​លើ​ដី​ទំនាស់​មាន​ទីតាំងនៅ​ភូមិ​សុខសាន្ត សង្កាត់​កោះរ៉ុង ជាប់​ព្រំ​ដី​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប ជា​បណ្ដោះអាសន្ន​ដើម្បី​រង់ចាំ​ដំណោះស្រាយ៖ «»។

ចំណែក លោក សុខ ចិន្តា ដែល​អះអាង​ថា ជា​ម្ចាស់​ដី​ទំនាស់​ជាមួយ​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប នៅ​ភូមិ​សុខសាន្ត សង្កាត់​កោះរ៉ុង ម្នាក់​ដែរ។ លោក​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​ដោះស្រាយ​ឲ្យ​បាន​ឆាប់ៗ ព្រោះ​ដី​របស់​គាត់​ប្រមាណ ៣​ហិកតារ ដែល​ត្រូវ​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប ឈូស​ឆាយ​រំលោភ​យក និង​សង់​សំណង់​រឹងមាំ​ផ្សេង​នៅ​លើ​ដី​ទំនាស់​នោះ៖ «»។

ឆ្លើយ​តប​បញ្ហា​នេះ លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ មាន​ប្រសាសន៍​ថា នឹង​លើក​យក​ករណី​វិវាទ​ដីធ្លី​នេះ​ដាក់​ជូន​ទៅ​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី ឲ្យ​បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​មក​ពិនិត្យ​ដល់​ទីតាំង​កើត​មាន​ទំនាស់​នេះ​ជា​ថ្មី​ម្ដង​ទៀត។

​លោក យន្ត មីន ទទួល​ស្គាល់​ថា ទីតាំង​ដែល​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប កំពុង​សាងសង់​សំណង់​អគារ​សណ្ឋាគារ​ផ្កាយ​ប្រាំ​នេះ គឺ​ពិត​ជា​មាន​ពលរដ្ឋ​បាន​ដាក់​ពាក្យ​បណ្ដឹង​មក​រូប​លោក​ឲ្យ​ជួយ​ផ្អាក​សកម្មភាព​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប ពិត​មែន៖ «»។

ទាក់ទិន​បញ្ហា​នេះ អ្នកស្រី ជៀប សុធារី អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ដែនដី ត្រូវ​ចុះ​មក​ពិនិត្យ​ជាក់ស្ដែង​ដល់​ទីតាំង​កើត​មាន​ទំនាស់​នៅ​ភូមិ​សុខសាន្ត ដែល​មាន​វិវាទ​ជាមួយ​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប ឲ្យ​បាន​ច្បាស់លាស់​ជាមុន​សិន​មុន​នឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​នេះ​ធ្វើ​សកម្មភាព​ឈូស​ឆាយ​ពង្រីក​ផ្ទៃដី​វិនិយោគ​របស់​ខ្លួន ព្រោះ​បាន​ប៉ះពាល់​ដល់​ដី​ពលរដ្ឋ​រស់​នៅ​តំបន់​នេះ។

​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​លោក ឈុន ប៊ុនថា តំណាង​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប ដើម្បី​បំភ្លឺ​លើ​ករណី​ប្រជាពលរដ្ឋ​ចោទ​ថា បាន​នាំ​យក​គ្រឿងចក្រ​ទៅ​ឈូស​បំផ្លាញ​ផល​ដំណោះ មាន​ស្វាយចន្ទី ដូង និង​ស្វាយ​នោះ​ទេ។

កាល​ពី​ថ្ងៃ​ទី​​១២ ខែ​ធ្នូ ឆ្នាំ​២០១៥ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់​លោក​ឧកញ៉ា គិត ម៉េង បាន​បើក​ការ​សាងសង់​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ មាន​ឈ្មោះ​ថា រ៉ូយ៉ាល់ ស៊ែន កោះរ៉ុង (Royal Sands Koh Rong) ក្នុង​ទឹក​ប្រាក់​វិនិយោគ​ប្រមាណ ២០​លាន​ដុល្លារ​អាមេរិក។ ក្នុង​អំឡុង​ពេល​បើក​ការដ្ឋាន​សាងសង់​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ចូលរួម​សម្ពោធ​ដែល​អំឡុង​ពេល​នោះ សំណង់​លំដាប់​ផ្កាយ​នេះ​ធ្វើ​ពិធី​សម្ពោធ​ដោយ​មិន​ទាន់​បាន​ស្នើ​សុំ​ច្បាប់​សាងសង់​ពី​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ នោះ​ទេ។

រាជរដ្ឋាភិបាល​បាន​ផ្ដល់​សិទ្ធិ​វិនិយោគ​ទៅ​ឲ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដើម្បី​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​លើ​កោះរ៉ុង រយៈពេល ៩៩​ឆ្នាំ។ ក្នុង​ប្លង់​អភិវឌ្ឍន៍​កោះរ៉ុង ទាំង​មូល​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ដែល​គេ​ចង​ព្យួរ​នៅ​តាម​ផ្លូវ​ដែល​ក្រុមហ៊ុន​នេះ​កំពុង​ឈូស​ឆាយ​កន្លង​មក​បង្ហាញ​ថា ផែនទី​បង្ហាញ​ទម្រង់ និង​ទីតាំង​ក្បាលដី​កោះរ៉ុង ក្នុង​ភូមិ​សាស្ត្រ​សង្កាត់​កោះរ៉ុង ក្រុង​ព្រះសីហនុ ជា​ទ្រព្យ​ឯកជន​របស់​រដ្ឋ នា​មូលដ្ឋាន​នេះ​មាន​ទំហំ​សរុប ៧.៨២៦​ហិកតារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments