សភា​ពិភាក្សា​សំណើ​ច្បាប់​ផាត់​លោក​ សម រង្ស៊ី​ ចេញ​ពី​នយោបាយ

By , Comment
Share on Facebook Tweet on Twitter
លោក សម រង្ស៊ី ក្នុង​សន្និសីទ​ពី​ក្រៅ​ប្រទេស​កន្លង​មក​។ ហុង មិនា

មាស សុខជា ភ្នំពេញ ​ប៉ុស្តិ៍ Thu, 6 July 2017

ភ្នំពេញៈ គណៈកម្មាធិការ​អចិន្រៃ្តយ៍​នៃ​រដ្ឋសភា​នឹង​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃ​នេះ ដើម្បី​ពិនិត្យ​ទៅ​លើ​សំណើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ដែល​ស្នើឡើង​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​នាពេល​ថ្មីៗ​នេះ​ដើម្បី​ហាមប្រាម​លោក សម រង្ស៊ី អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​មិន​ឲ្យ​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​នយោបាយ​ស្រុកទេស​។

អ្នក​នាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា រដ្ឋសភា​បាន​ទទួល​រួច​ហើយ​នូវ​សំណើ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ បន្ទាប់ពី​អ្នក​ជំនាញ​ច្បាប់ និង​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​បញ្ចប់​ការ​សិក្សា​ផ្លូវ​ច្បាប់​ហើយ​លោក​ថា​គណៈកម្មាធិការ​អចិន្រៃ្តយ៍​នៃ​រដ្ឋសភា​នឹង​ជួប​ប្រជុំ​នៅ​ថ្ងៃ​នេះ​ ដើម្បី​ពិនិត្យ និង​សម្រេច​ក្នុង​ការ​កំណត់​ពេលវេលា​បើក​សម័យ​ប្រជុំ​ពេញអង្គ ដើម្បី​ធ្វើ​វិសោធនកម្ម​ចំណុច​មួយ​ចំនួន​នៃ​ច្បាប់​នេះ​។

បើ​ទោះបី​ជា​មាន​ការ​រិះគន់​លើ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ដើម្បី​កម្ចាត់​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ពី​ឆាក​នយោបាយ​ក៏ដោយ ក៏​លោក ឡេង ប៉េងឡុង បាន​ការពារ​នីតិវិធី​នៃ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ដោយ​លោក​ថ្លែង​ថា​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​នេះ​គឺ​ «​រដ្ឋាភិបាល​ធ្វើ​ទៅ​តាម​ច្បាប់​។ រដ្ឋាភិបាល​ស្នើ​ច្បាប់​វា​ជា​រឿង​ធម្មតា​»​។ «​គណបក្ស​ណា​អាច​ធ្វើ​អី​ពួកគេ​ធ្វើ​ហ្នឹង​ហើយ​ប្រសិន​បើ​គណបក្ស​ណា​ឈ្នះ​កាន់​អំណាច ពួកគេ​ចង់​លុប​ [​ច្បាប់​] ​ចាស់ ធ្វើ​ [​ច្បាប់​] ​ថ្មី [​វា​ស្រេច​តែ​ពួកគេ​]»​។

លោក​ ប៉េងឡុង ​បន្ត​ថា​៖ «​យើង​អញ្ជើញ​ [​សមាជិក​គណៈកម្មាធិការ​អចិន្រៃ្តយ៍​ ១០ ​នាក់​ពី​គណបក្ស​ទាំង​ពីរ​ដើម្បី​ជួប​ប្រជុំ​គ្នា​] ​ជា​បន្ទាន់​ដើម្បី​ពិនិត្យ​សំណើ​ច្បាប់​របស់​សមាជិក​សភា​ជាង​ ៤០ ​នាក់​»​។
លោក​បន្ថែម​ថា​៖ «​ប្រសិន​បើ​សមាជិក​គណៈកម្មាធិការ​អចិន្រៃ្តយ៍​ ៥ ​នាក់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ចូលរួម​កិច្ចប្រជុំ វា​ជា​រឿង​របស់​ពួកគេ​»​។

នៅ​ពេល​ទាក់ទង​កាលពី​ម្សិលមិញ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​លោក ឈាង វុន បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក អេង ឆៃអ៊ាង ថ្លែង​ថា​ជា​គោលការណ៍ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ចូលរួម​កិច្ចប្រជុំ ប៉ុន្តែ​បាន​សង្កត់​ធ្ងន់​ថា​ប្រសិន​បើ​ការ​អនុវត្ត ឬ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​មិន​ផ្តល់​អត្ថប្រយោជន៍​ជាតិ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​មិន​ចូលរួម​ទេ​។ ប៉ុន្តែ​ទោះ​​ជា​យ៉ាង​ណា​ក្តី​លោក​បាន​បញ្ជាក់​​ថា គណបក្ស​សង្គ្រោះ​ជាតិ​​មិន​ទាន់​បាន​សម្រេច​នៅ​ឡើយ​ទេ​ថា​តើ​គណបក្ស​ត្រូវ​ចូលរួម​ឬ​អត់ ដោយ​រង់ចាំ​ពិភាក្សា​គ្នា​សិន​។

លោក ឆៃអ៊ាង បន្ថែម​ថា​៖ «​ច្បាប់​នេះ​សម្រាប់​ខ្មែរ​យើង​គឺ​អាក្រក់​ដោយសារ​ [​យើង​] ​ធ្វើ​ច្បាប់​គឺ​ដើម្បី​ឲ្យ​មាន​ការ​ឯកភាព​ជាតិ​។ ប្រសិន​បើ​ [​យើង​] ​ធ្វើ​ច្បាប់​ដើម្បី​បំបែក​បំបាក់ កម្ចាត់​មនុស្ស​ចេញ​ពី​ឆាក​នយោបាយ វា​មិន​មាន​ភាព​រីកចម្រើន​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​»​។ «​ពីព្រោះ​បណ្តា​ប្រទេស​អភិវឌ្ឍន៍ ពួកគេ​ក៏​មិន​ដែល​ធ្វើ​ច្បាប់​បែប​នេះ​ដែរ​»​។

លោក ឆៃអ៊ាង ក៏​បាន​បញ្ជាក់​ជាថ្មី​ផង​ដែរ​ថា​ចំពោះ​សម្ទុះ​នៃ​ការ​គាំទ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បើ​ទោះបី​ជា​លោក សម រង្ស៊ី ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ចូលរួម​ជាមួយ​គណបក្ស​ក៏ដោយ ក៏​គណបក្ស​នេះ​នៅ​តែ​រឹងមាំ​ដោយសារ​កម្មវិធី​នយោបាយ​របស់​គណបក្ស​ច្បាស់លាស់​ដោយ​លោក​ចង្អុល​បង្ហាញ​អំពី​លទ្ធផល​នៃ​ការ​បោះឆ្នោត​ឃុំ សង្កាត់​នាពេល​ថ្មីៗ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​បាន​ជិត​ ៥០០ ​ឃុំ​សង្កាត់​៕ PS

From KI Media - Khmer Intelligence
via_IFTTT

You Might Also Like

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments