ពលរដ្ឋរាប់រយនាក់មកពីតាមបណ្ដាខេត្តរាជធានី លើកគ្នាមកដាក់ពាក្យបណ្ដឹងនៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ឧសភា រឿងក្រុមហ៊ុនឯកជនឆបោកលុយរាប់លានដុល្លារ ដែលធ្វើឡើងតាមរយៈការដាក់ទុនវិនិយោគ។
បណ្ដឹងនេះ ប្រជាពលរដ្ឋជាង ៥.៦០០គ្រួសារ (៥.៦៧៤គ្រួសារ) នៅគ្រប់រាជធានី-ខេត្តទូទាំងប្រទេស បានមូលមតិគ្នា ប្ដឹងបុគ្គលឈ្មោះ ស៊ាន តាន់ ជនជាតិម៉ាឡេស៊ី ជាប្រធានប្រតិបត្តិការក្រុមហ៊ុន អែមផាយ ប៊ីក ខាភីថល (Empire Big Capital Limited) ហៅកាត់ថា ក្រុមហ៊ុន អ៊ី.ប៊ី.ស៊ី (EBC) បុគ្គលឈ្មោះ ហួត សុវណ្ណ ជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍ (AIF) និងឈ្មោះ ជិ ហ្គោសាលី ប្រធានសមាគមអ្នកប្រឹក្សាយោបល់វិនិយោគ (ICA) ទាក់ទងនឹងរឿងឆបោកលុយជាង ៤៦លានដុល្លារអាមេរិក (៤៦.២០៤.៣៥០ដុល្លារ)។
កាលពីចុងខែកុម្ភៈ កន្លងទៅ ពួកគេបានលើកគ្នាមកដាក់ពាក្យបណ្ដឹងនៅក្រសួងមហាផ្ទៃ និងរដ្ឋសភាម្តងរួចមកហើយ ក៏ប៉ុន្តែមិនទាន់ឃើញមានដំណោះស្រាយអ្វីឡើយមកទល់នឹងពេលនេះ។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ...
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments