គណបក្សប្រជាជនកម្ពុជា សម្រេចបញ្ឈប់មេឃុំរបស់ខ្លួនចំនួន៤ឃុំ ក្នុងស្រុកចំនួន៣ នៃខេត្តកោះកុង។ ការសម្រេចចិត្តភ្លាមៗ របស់គណ:អចិន្ត្រៃយ៍របស់បក្សកាន់អំណាច ក្រោមហេតុផលថា ជារបៀបកំណែទម្រង់ផ្ទៃក្នុងបក្ស ប៉ុន្តែអង្គការមិនមែនរដ្ឋាភិបាល ដែលឃ្លាំពីដំណើរការកំណែទម្រង់គោលនយោបាយចាត់ទុកថា អាចជាការលែងទុកចិត្តគ្នាច្រើនជាង។
មេឃុំឫស្សីជ្រុំ ស្រុកថ្មបាំង មកពីគណបក្សប្រជាជនកម្ពុជា លោក មាន នឿន ប្រាប់អាស៊ីសេរីនៅថ្ងៃទី១៦ ឧសភា ថា លោកនិងមេឃុំ៣រូបទៀតគឺមេឃុំព្រែកខ្សាច់ នៃស្រុកគិរីសាគរ មេឃុំអន្លូងទឹក នៃស្រុកបទុមសាគរ និងមេឃុំថ្មដូនពៅ នៃស្រុកថ្មបាំង ត្រូវបានគណបក្សសម្រេចបញ្ឈប់ឲ្យឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧នេះ។
លោកថា ការបញ្ឈប់ពួកលោក ក្រោមហេតុផលថា ពួកលោកតែងជួយការពារផលប្រយោជន៍ពលរដ្ឋដូចជា បញ្ហាទំនាស់ដីធ្លីជាដើម។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ...
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments