លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងនៅក្នុងហ្វេសប៊ុក (Facebook) របស់លោកនៅថ្ងៃទី២៥ ខែមេសា ថា ការសិក្សារួមគ្នាដើម្បីសាងសង់ផ្លូវល្បឿនលឿននេះ ធ្វើឡើងនៅក្នុងការចុះអនុស្សរណៈចំនួន៤ ស្របពេលនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន ស៊ុងហ៊្វុក (Nguyen Xuan Phuc) កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា។
ក្នុងពិធីចុះអនុស្សរណៈចំនួន៤ នៅវិមានសន្តិភាព នៅថ្ងៃទី២៥ ខែមេសា មានដូចជាអនុស្សរណៈយោគយល់អំពីការសិក្សារួមស្ដីពីការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿន ហូជីមិញ-ម៉ុកបាយ (Ho Chi Minh-Moc Bai) អនុស្សរណៈយោគយល់គ្នាស្ដីពីគម្រោងសាងសង់មជ្ឈមណ្ឌលផ្ដល់សេវាស្ម័គ្រចិត្ត និងផ្នែកលើសហគមន៍ដល់អ្នកញៀនគ្រឿងញៀនក្នុងខេត្តព្រះសីហនុ អនុស្សរណៈបន្តសុពលភាពនៃអនុស្សរណៈកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជលផល និងចុងក្រោយអនុស្សរណៈយោគយល់គ្នាស្ដីពីការគាំទ្រសាងសង់មហាវិថីមិត្តភាព ភ្នំពេញ-ហាណូយ។
នៅក្នុងដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃនៅកម្ពុជា ក្រៅពីជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន ស៊ុងហ៊្វុក នឹងបន្តជួបប្រធានព្រឹទ្ធសភា លោក សាយ ឈុំ ប្រធានរដ្ឋសភា លោក ហេង សំរិន ចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី និងថ្វាយបង្គំព្រះសង្ឃរាជ ទេព វង្ស មុខនឹងបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកនៅថ្ងៃទី២៦ ខែមេសា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments