RFA | តុលាការ​កំពូល​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក នី ចរិយា | hot news

By , Comment
Share on Facebook Tweet on Twitter

ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​កំពូល​លោក ឃឹម ប៉ុណ្ណ នៅ​ថ្ងៃទី៣១ មីនា សម្រេច​ច្រាន​ចោល​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​មន្ត្រី​គ..ប លោក នី ចរិយា ដោយ​តម្កល់​សាលដីកា​របស់​សាលាឧទ្ធរណ៍​​នៅ​ដដែល។

កាល​ពី​ខែ​តុលា សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​សម្រេច​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​របស់​មេធាវី​លោក សំ សុគង់ ម្ដង​រួច​មក​ហើយ ដោយ​មិន​អនុញ្ញាត​ឲ្យ​លោក នី ចរិយា បាន​នៅ​ក្រៅ​ឃុំ ដើម្បី​ព្យាបាល​ជំងឺ​ប្រចាំ​កាយ​នោះ​ទេ។

អគ្គលេខាធិការ​រង​នៃ គ..ប លោក នី ចរិយា និង​មន្ត្រី​សមាគម​អាដហុក (Adhoc) ចំនួន ៤​រូប​ផ្សេង​ទៀត ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ឃាត់​ខ្លួន​កាល​ពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៦។ អ្នក​ទាំង៥ រង​ការ​ចោទ​ប្រកាន់​ថា មាន​ជាប់​ទាក់ទិន​បទ​ចោទ​សូក​ប៉ាន់​សាក្សី និង​សម​គំនិត​អំពើ​សូក​ប៉ាន់​សាក្សី​ក្នុង​រឿង​អាស្រូវ​ស្នេហា​របស់​អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រី​មុំ។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments