RFA | កម្មករ​រោងចក្រ​ក្បាលកោះ​នៅ​រង់ចាំ​ដំណោះស្រាយ​ពី​អាជ្ញាធរ​ករណី​ថៅកែ​រត់​ចោល | hot news

By , Comment
Share on Facebook Tweet on Twitter

កម្មករ​រោងចក្រ​ក្បាលកោះ​ស្ថិត​នៅ​ខណ្ឌ​ច្បារ​អំពៅ រាជ​ធានី​ភ្នំពេញ កំពុង​រង់​ចាំ​ដំណោះស្រាយ​​ពី​អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅ ករណី​ថៅកែ​រោងចក្រ​នេះ​រត់​ចោល មិន​ទូទាត់​ប្រាក់​ឈ្នួល​ចុង​ក្រោយ សម្រាប់​ខែ​ធ្នូ ឆ្នាំ ២០១៦។

នៅ​ព្រឹក​ថ្ងៃ​ទី២៣ កុម្ភៈ នេះ អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅ​បាន​ហៅ​ភាគី​កម្មករ​ទាំង​ពីរ​ក្រុម ម្ខាង​១០​នាក់ ទៅ​ពិភាក្សា​រក​ដំណោះស្រាយ ក្រោយ​ពី​កម្មករ​រោងចក្រ​នេះ មិន​ចុះ​សម្រុង​គ្នា រហូត​ដល់​មាន​ការ​ប៉ះ​ទង្គិច​គ្នា​មួយ​ប្រាវ​ក្នុង​រឿង​លក់​ឡាយឡុង​របស់​របរ​រោងចក្រ ដែល​នៅ​សេសសល់ ដើម្បី​យក​លុយ​ទូទាត់​ប្រាក់​ឈ្នួល​របស់​ពួកគេ។

ការ​ប៉ះ​ទង្គិច​គ្នា​របស់​កម្មករ​ទាំង​ពីរ​ក្រុម​នេះ បាន​កើត​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​២២ កុម្ភៈ ដោយ​សារ​តែ​ក្រុម​កម្មករ​មួយ​ក្រុម សម្រេច​កាត់​សោ​ទ្វារ​របង​ឲ្យ​រថយន្ត​ចូល​ដឹក​​របស់របរ ដែល​បាន​លក់​ទាំង​នេះ​ចេញ​ពី​រោងចក្រ ហើយ​ត្រូវ​ក្រុម​កម្មករ​មួយ​ក្រុម​ប្រឆាំង និង​រារាំង។

ក្រុម​កម្មករ ដែល​សម្រេច​លក់​របស់របរ​រោងចក្រ​នេះ ផ្ដល់​ហេតុផល​ថា ពួក​គាត់​មិន​អាច​រង់ចាំ​ដំណោះស្រាយ​តាម​ផ្លូវ​តុលាការ​ការ​បាន​ទេ ពីព្រោះ​ស៊ី​ពេល​យូរ ហើយ​ពួក​គាត់​កំពុង​ត្រូវ​ការ​លុយ​សម្រាប់​បង់ថ្លៃ​បន្ទប់​ជួល និង​ចំណាយ​ផ្សេងៗ។ ប៉ុន្តែ​កម្មករ​មួយ​ក្រុម​ទៀត លើក​ហេតុផល​ថា ពួក​គាត់​ចង់​បាន​ដំណោះស្រាយ​តាម​ផ្លូវ​តុលាការ ដើម្បី​ឲ្យ​ពួក​គាត់​ទទួល​បាន​ការ​ទូទាត់​សំណង ៥​ចំណុច ដែល​មាន​ជា​អាទិ ប្រាក់​ឈ្នួល​ចុង​ក្រោយ​នៅ​ខែ​ធ្នូ ឆ្នាំ ២០១៦ និង​ប្រាក់​អតីតភាព​ការងារ ដែល​គាត់​បាន​ធ្វើ​ការ​នៅ​រោងចក្រ​នេះ ១០​ឆ្នាំ​មក​ហើយ។

បញ្ហា​នៅ​រោងចក្រ​នេះ កើត​ឡើង​ដោយសារ​តែ​ថៅកែ​រត់​ចោល ហើយ​មិន​បាន​បើក​ប្រាក់​ឈ្នួល​ក្នុង​ធ្នូ​ឲ្យ​កម្មករ​ឡើយ។ កម្មករ​នាំ​គ្នា​តវ៉ា និង​រក​អន្តរាគមន៍​ទៅ​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ក្រសួង​ការងារ ហើយ​ធ្លាប់​នាំ​គ្នា​តវ៉ា​លើ​ផ្លូវ​ជាតិ​លេខ ១ កាល​ពី​ថ្ងៃ​ទី​៣០ មករា។

ក្រុម​កម្មករ​ទាំង​ពីរ​ក្រុម​ក៏​ខ្វែង​គំនិត​គ្នា​ដែរ ក្នុង​រឿង​ដាក់​ឲ្យ​ឈ្មួញ​ដេញ​ថ្លៃ​របស់របរ​ទាំង​នោះ​ដោយ​ព្រមព្រៀង​ក្នុង​តម្លៃ ១២​ម៉ឺន ៥​ពាន់​ដុល្លារ ដែល​ក្រុម​ជំទាស់​ថា ធ្វើ​ដោយ​លាក់លៀម។​ ពួក​គាត់​ចង់​លក់​ឲ្យ​ឈ្មួញ​មួយ​ទៀត ដែល​ហ៊ាន​ទិញ​ក្នុង​តម្លៃ ១៥​ម៉ឺន​ដុល្លារ ប៉ុន្តែ​ត្រូវ​គេ​មិន​ឲ្យ​ចូលរួម​ដេញ​ថ្លៃ។ ប៉ុន្តែ​កម្មករ​ក្រុម​អ្នក​លក់​ថា អ្នក​ដែល​ហ៊ាន​ទិញ​ក្នុង​តម្លៃ ១៥​ម៉ឺន​ដុល្លារ​ថា តែ​មាត់ មិន​មាន​អ្វី​ឲ្យ​ពួក​គាត់​ទុក​ចិត្ត។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments