ចៅក្រមនៃតុលាការកំពូលនឹងប្រកាសសាលដីកាលើបណ្ដឹងសាទុក្ខរបស់អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា នៅថ្ងៃទី៩ សីហា លើបទចោទញុះញង់ដែលតុលាការរាជធានីភ្នំពេញផ្ដន្ទាទោសលោក ៣ឆ្នាំ។
មេធាវីការពារក្ដីឱ្យលោក ថាច់ សេដ្ឋា គឺលោក ជូង ជូងី ថ្លែងក្រោយសវនាការនៅថ្ងៃទី៣១ កក្កដា ថា លោក ថាច់ សេដ្ឋា បដិសេធការចោទប្រកាន់ដោយលោកអះអាងថា លោកគ្រាន់តែថ្លែងនូវការពិតប្រវត្តិសាស្ត្រប៉ុណ្ណោះ ទាក់ទងនឹងវិវត្តនយោបាយនៅកម្ពុជា ហើយលោកគ្មានចេតនាញុះញង់រើសអើង បង្កចលាចលនៅក្នុងសង្គមដូចការចោទប្រកាន់ទេ។
បច្ចុប្បន្នលោក ថាច់ សេដ្ឋា កំពុងមានជំងឺបេះដូងធ្ងន់ធ្ងរត្រូវការព្យាបាលនៅក្រៅពន្ធនាគារ ដែលក្រុមគ្រួសារតែងស្នើឱ្យតុលាការពិចារណាដោះលែងលោកឱ្យនៅក្រៅឃុំ។
សាលាដំបូងរាជធានីភ្នំពេញកាត់ទោសលោក ថាច់ សេដ្ឋា ឱ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ និងពិន័យជាប្រាក់ ៤លានរៀល ក្រោមបទញុះញង់បង្កឱ្យមានភាពវឹកវរក្នុងសង្គម និងបទញុះញង់ឱ្យមានការរើសអើងពូជសាសន៍។
ក្រៅពីសំណុំរឿងនេះលោក ថាច់ សេដ្ឋា ក៏នៅរងបណ្ដឹង១ករណីទៀត ដែលតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈ ១៨ខែ ក្នុងសំណុំរឿងចេញសែកស្អុយ ឬសែកអត់ប្រាក់រួចរាល់ហើយ តែលោកមិនមានលទ្ធភាពបង់លើសំណងចំនួន៣លានរៀលនោះទេ។
សូមរង់ចាំតាមដានព័ត៌មានពិស្ដារក្នុងកម្មវិធីផ្សាយនារាត្រីនេះ...
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments