RFA | លោក ហ៊ុន សែន ថា មន្ទីរ​ពេទ្យ​ព្រះ​កេតុមាលា មាន​សមត្ថភាព​វះ​កាត់​ប្ដូរ​ក្រលៀន​បាន | hot news

By , Comment
Share on Facebook Tweet on Twitter

លោក ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ បាន​អះអាង​ថា មន្ទីរ​ពេទ្យ​ព្រះ​កេតុមាលា ឬ​ពេទ្យ​ទាហាន មាន​សមត្ថភាព​វះកាត់​ផ្លាស់ប្ដូរ​ក្រលៀន​ សម្រាប់​អ្នក​ខូច​ក្រលៀន ឬ​តម្រង​នោម។ ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​​ដល់​និស្សិត​​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​​ .៥៨៨នាក់ នៅ​កោះ​ពេជ្រ ព្រឹក​ថ្ងៃ​ទី​១៦ ធ្នូ លោក ហ៊ុន សែន លើក​ឡើង​ថា មន្ទីរ​ពេទ្យ​ព្រះ​កេតុមាលា មាន​សមត្ថភាព​ដោះដូរ​គ្រឿង​ក្នុង ក្រលៀន ឬ​សរីរាង្គ​មួយ​ចំនួន ហើយ​គុណភាព​គឺ​ដូច​ មន្ទីរ​ពេទ្យ​នៅ​បរទេស។ លោក ហ៊ុន សែន លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ជួប​បញ្ហា​ក្រលៀន កុំ​អស់​សង្ឃឹម ឲ្យ​តែ​មាន​បង​ប្អូន កូន​ចៅ សាច់ញាតិ​ ដែល​មាន​ប្រភេទ​ក្រលៀន​ដូច​គ្នា អាច​​ទៅ​ជួប​ពិភាក្សា​ ជាមួយ​គ្រូពេទ្យ ​ដើម្បី​វះកាត់​ដោះ​ដូរ​បាន។

ជំងឺ​ខូច​ក្រលៀន ឬ​ខូច​តម្រង់​នោម ដែល​ធ្ងន់ធ្ងរ ​មិន​អាច​ព្យាបាល​បាន​ទេ លុះ​ត្រា​តែ​មាន​ការ​វះកាត់​ប្ដូរ​ ដាក់​ក្រលៀន​ថ្មី។ នៅ​ឆ្នាំ២០១៦ រដ្ឋ​សភា ​បាន​អនុម័ត​ច្បាប់​ឲ្យ​គ្រូ​ពេទ្យ អាច​ធ្វើ​ការ​វះកាត់​ប្ដូរ​ក្រលៀន ឬ​សរីរាង្គ​កាយ ​​នៅ​តាម​មន្ទីរ​ពេទ្យ​បាន​ តែ​ធ្វើ​ឡើង​តាម​គោលការណ៍​ស្ម័គ្រ​ចិត្ត​សង​ខាង សប្បុរសធម៌ និង​មិន​​​មាន​ការ​ជួញ​ដូរ មិន​មាន​ការ​ផ្សាយ​ពាណិជ្ជកម្ម​ និង​ត្រូវ​ធ្វើ​ឡើង​ជា​សម្ងាត់ ជាដើម​។ ​​ទោះ​ច្បាប់​​ បាន​បើក​ផ្លូវ​ឲ្យ​គ្រូ​ពេទ្យ នៅ​តាម​មន្ទីរ​ពេទ្យ​ អាច​វះកាត់​ប្ដូរ​ក្រលៀន​បាន​ ប៉ុន្តែ​​អ្នក​មាន​បញ្ហា​ក្រលៀន​ខ្លះ បាន​ទៅ​រក​សេវា​ប្ដូរ​ក្រលៀន​នៅ​ក្រៅ​ប្រទេស ដូច​ជា នៅ​ប្រទេស​ឥណ្ឌា ជា​ដើម។

អ្នក​កើត​ជំងឺ​ខូច​ក្រលៀន ឬ​តម្រង់​នោម នៅ​កម្ពុជា ភាគច្រើន ទទួល​បាន​ត្រឹម​សេវា លាង​ឈាម ឬ​ការ​លាង​ជាតិ​ពុល​នៅ​ក្នុង​ឈាម។ ការ​លាង​ឈាម​នេះ​ អ្នក​ជំងឺ​ត្រូវ​ចំណាយ​លុយ​ខ្ទង់ ៥០ ទៅ ៦០​ដុល្លារ ក្នុង​ការ​លាង​ម្ដង ដោយ​មិន​ទាន់​រាប់​បញ្ចូល​នឹង​ថ្នាំ​ចាក់​ផ្សេងៗ ហើយ​ការ​លាង​នេះ ត្រូវ​ធ្វើ​ញឹក​ញាប់​ ឬ​រង្វើល​ ទៅ​តាម​ស្ថានភាព​ជំងឺ។ អ្នក​ខ្លះ ត្រូវ​លាង​ឈាម មួយ​សប្ដាហ៍​ម្ដង ឬ​ត្រូវ​លាង​រាល់​ថ្ងៃ ទៅ​​តាម​​ស្ថានភាព​ជំងឺ​ជាក់​ស្ដែង​។ មន្ទីរ​ពេទ្យ​ ដែល​មាន​សេវា និង​ម៉ាស៊ីន​លាង​ឈាម គឺ​មន្ទីរ​ពេទ្យ​ព្រះ​កេតុមាលា ឬ​ពេទ្យ​ធំ មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត ឬ​ពេទ្យ​រុស្ស៊ី មន្ទីរ​ពេទ្យ​ព្រះ​កុសុម ឬ​ពេទ្យ​លោក​សង្ឃ មន្ទីរពេទ្យ​ កាល់ម៉ែត​ និង​មន្ទីរ​ពេទ្យ​​ឯកជន​ខ្នាត​ធំ មួយ​ចំនួន​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។




From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments