RFA | លោក សុន ឆ័យ ថា តំណាងរាស្ត្រ​និង​សកម្មជន​បក្ស​ប្រឆាំង​កំពុង​រង​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ក្នុង​ពន្ធនាគារ | hot news

By , Comment
Share on Facebook Tweet on Twitter

លោក សុន ឆ័យ ជា​ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ ដែល​ត្រូវ​បាន​របប​លោក ហ៊ុន សែន រំលាយ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៩ ឧសភា ថា អ្នកទោស​មនសិការ​រួម​មាន តំណាងរាស្ត្រ និង​សកម្មជន​គណបក្សប្រឆាំង​ដែល​កំពុង​ជាប់ពន្ធនាគារ​បាន​រង​ទណ្ឌកម្ម គាបសង្កត់​ពី​ឆ្មាំ​ពន្ធនាគារ​យ៉ាង​ធ្ងន់ធ្ងរ។

លោក សុន ឆ័យ លើកឡើង​ដូច្នេះ ដោយសារតែ​លោក​និង លោក ទៀ វណ្ណុល ជា​ប្រធាន​គណបក្ស​ភ្លើង​ទៀន បាន​ទៅ​សួរសុខទុក្ខ សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ចំនួន ១៥​រូប ក្នុង​នោះ​មាន លោក អ៊ុំ សំអាន និង លោក មាជ សុវណ្ណារ៉ា ជាដើម។ សកម្មជន​ទាំងនោះ​ប្រាប់​លោក​ថា ខាង​ឆ្មាំ​ពន្ធនាគារ​រឹត​បន្តឹង​សព្វបែបយ៉ាង គឺ​មិន​អនុញ្ញាត​ឱ្យ​ចេញ​ក្រៅពី​បន្ទប់​ដូច​កាលពីមុន​ទេ ក្រោយពី លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ឲ្យ​ក្រសួងមហាផ្ទៃ ទៅ​ឆែក​ក្នុង​បន្ទប់​លោក មាជ សុវណ្ណារ៉ា អំពី​ការប្រើប្រាស់​ទូរស័ព្ទ​ដៃ​ទាក់ទង​ចេញពី​ពន្ធនាគារ​មក។

លោក សុន ឆ័យ អះអាង​ថា ខាង​ពន្ធនាគារ​មិន​ត្រឹមតែ​រឹត​បន្តឹង​តែ​លោក មាជ សុវណ្ណារ៉ា តែ​ម្នាក់​នោះ​ទេ គឺ​គេ​រឹត​បន្តឹង​និង​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ ដល់​សកម្មជន​គណបក្ស​ប្រឆាំង​ទាំងអស់ ដែល​កំពុងតែ​ជាប់ពន្ធនាគារ។

សូម​ស្ដាប់​បទសម្ភាសន៍​ជាមួយ​លោក សុន ឆ័យ បន្ថែម​ទៀត​ពី​បញ្ហា​នេះ​ដូចតទៅ។

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments