CPP កោះ​ប្រជុំ​សន្និបាត​គណៈកម្មាធិការ​កណ្ដាល​ថ្ងៃ​ទី​ ១៧ និង ១៨ ធ្នូ

By , Comment
Share on Facebook Tweet on Twitter
ក្រោយប្រជុំបក្សឥណ្ឌូចិនមូលដ្នានរួចពួកអាយ៉ងកែនគ្នាទៅរាយការណ៏ជូនអង្គការលើហាន់ណូវពិសេសស្វាគឹមហុងរឿងព្រំដែន. ~Reader

វង្ស សុខេង ភ្នំពេញ​ ប៉ុស្តិ៍ Thu, 8 December 2016

ភ្នំពេញ: សមាជិក​គណៈកម្មាធិការ​កណ្ដាល​ដែល​ជា​ក្បាល​ម៉ាស៊ីន​របស់​គណបក្ស​ប្រជាជន​កម្ពុជា (CPP) នឹង​ជួប​ប្រជុំ​គ្នា​នៅ​ចុង​ខែ​ធ្នូ​នេះ​ដើម្បី​ត្រួតពិនិត្យ និង​វាយតម្លៃ​សភាព​ការណ៍​នយោបាយ សេដ្ឋកិច្ច និង​សង្គមកិច្ច​សម្រាប់​ដណ្ដើម​យក​ការ​គាំទ្រ​ពី​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ និង​បោះឆ្នោត​សភា​តំណាងរាស្រ្ត​ក្នុង​ឆ្នាំ ២០១៧ និង ២០១៨។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខុទ្ទកាល័យ​គណៈកម្មាធិកា​កណ្ដាល​របស់​គណបក្ស​បាន​ឲ្យ​ដឹង​ថា​គណៈអចិន្រៃ្តយ៍​នៃ​គណៈកម្មាធិការ​កណ្ដាល​បាន​សម្រេច​កោះប្រជុំ​សន្និបាត​គណៈកម្មាធិការ​កណ្ដាល​លើក​ទី ៤០ អាណត្តិ​ទី ៥ នៅ​ថ្ងៃ​ទី ១៧ និង ១៨ ខែ​ធ្នូ ឆ្នាំ ២០១៦។


លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​ថា៖ «គ្មាន​បញ្ហា​អ្វី​ចម្លែក​ទេ​ការ​ប្រជុំ​នេះ​គឺ​នឹង​ត្រួតពិនិត្យ​របាយការណ៍​ទូទៅ​នឹង​ពិភាក្សា​គ្នា​ដើម្បី​សម្រេច​ដាក់​ទិសដៅ​យុទ្ធសាស្ត្រ​នយោបាយ​ក្នុង​ការ​ដណ្ដើម​យក​ជ័យជម្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ ២០១៧ និង ២០១៨ ខាង​មុខ​នេះ​ដែល CPP នៅ​តែ​សង្ឃឹម​នឹង​ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​ដឹកនាំ​ប្រទេស»។ លោក​ថ្លែង​ថា៖ «នៅ​ក្នុង​សន្និបាត​នេះ​នឹង​មិន​មាន​ការ​បន្ថែម​ចំនួន​សមាជិក​ថ្មី​ទេ»។

គួរ​រំឭក​ផង​ដែរ​ថា​កាលពី​ខែ​មករា​ឆ្នាំ ២០១៦ គណបក្ស​ប្រជាជន​កម្ពុជា​បាន​បើក​សន្និបាត​គណៈកម្មាធិការ​កណ្តាល​របស់​ខ្លួន​ម្តង​ផង​ដែរ ដែល​កាល​នោះ​បាន​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​កោះពេជ្រ​ដែល​ពេល​នោះ​ដែរ​គណៈកម្មាធិការ​កណ្ដាល​បាន​បន្ថែម​សមាជិក​យ៉ាង​ច្រើន​រហូត​ជាង ៣០០ នាក់៕



From KI Media - Khmer Intelligence
via_IFTTT

You Might Also Like

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments