RFA | សហគមន៍​អន្តរជាតិ​រិះគន់​កម្ពុជា ចំពោះ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ក្នុង​កិច្ចប្រជុំ UPR | hot news

By , Comment
Share on Facebook Tweet on Twitter

បណ្ដា​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភព​លោក​រិះគន់​មក​លើ​រដ្ឋាភិបាល​ប្រទេស​កម្ពុជា​ថា បាន​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ហើយ​សិទ្ធិ​សេរីភាព​កាន់​តែ​ធ្លាក់​ចុះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ នេះ​បើ​តាម​ការ​លើក​ឡើង​នៅ​កិច្ចប្រជុំ​ដំណើរ​ការ​ពិនិត្យ​ជា​សកល​តាម​កាល​កំណត់ (UNPR) របស់​អង្គការ​សហ​ប្រជាជាតិ នៅ​ថ្ងៃ​ទី៨ ខែឧសភា​នេះ។

សហគមន៍​អន្តរជាតិ​ទទួល​ស្គាល់ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា​លើ​កំណើន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ប៉ុន្តែ​សហគមន៍​អន្តរជាតិ​រិះគន់​ថា រដ្ឋាភិបាល​កម្ពុជា​គ្មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ស្ដារ​ការ​គោរព​សិទ្ធិ សេរីភាព​ជា​មូលដ្ឋាន​រួមមាន សិទ្ធិ​នយោបាយ សេរីភាព​បញ្ចេញ​មតិ ការ​ជួប​ប្រជុំ​ និង​សេរីភាព​សារព័ត៌មាន​ជា​ដើម។

បណ្ដា​ប្រទេស​ទាំង​នោះ ក៏​ទាមទារ​រដ្ឋាភិបាល​ដោះ​លែង​អ្នក​ទោស​មនសិការ ជា​ពិសេស មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា និង​ចាត់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ទៅ​លើ​ការ​ជួញដូរ​មនុស្ស។ បន្ថែម​ពី​នេះ ពួក​គេ ក៏​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ធានា​ឱ្យ​បាន​នូវ​ការ​បោះឆ្នោត​ដោយ​ត្រឹម​ត្រូវ សេរី និង​យុត្តិធម៌​ ព្រមទាំង​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ឱ្យ​មាន​ភាព​ឯករាជ្យ និង​មិន​លំអៀង ស្រប​តាម​ស្តង់ដារ​អន្តរជាតិ។

ទោះ​ជា​យ៉ាង​ណា​ក្ដី តំណាង​កម្ពុជា​បាន​លើក​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​នេះ​ថា ប្រទេស​កម្ពុជា​មាន​ការ​រីកចម្រើន និង​មាន​ការ​អភិវឌ្ឍន៍​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ អ្នក​តំណាង​កម្ពុជា​ទទួល​យក​ការ​លើក​ឡើង​របស់​សហគមន៍​អន្តជាតិ​ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​បាន​ដឹក​នាំ ដោយ​ផ្អែក​តាម​ច្បាប់​ជាតិ​ និង​អន្តរជាតិ។

ដំណើរ​ការ​ពិនិត្យ​ជា​សកល​តាម​កាល​កំណត់ (UPR) គឺ​ជា​យន្តការ​ពិសេស​មួយ​នៃ​អង្គការ​សហប្រជាជាតិ ដែល​មាន​អាណត្តិ​ពិនិត្យ​មើល លើ​ការ​បំពេញ​កាតព្វកិច្ច​សិទ្ធិមនុស្ស នៃ​រដ្ឋ​ជា​សមាជិក​របស់​អង្គការ​សហប្រជាជាតិ​តាម​កាល​កំណត់​ជាក់​លាក់។ ដំណើរ​ការ​ពិនិត្យ​លើ​ប្រទេស​នីមួយៗ​ នេះ ធ្វើ​ឡើង​ជា​រៀង ៤ឆ្នាំ​កន្លះ​ម្ដង តាម​ជុំ​នីមួយៗ។ សម្រាប់​កម្ពុជា ការ​ពិនិត្យ​របស់ យូភីអ សម្រាប់​ឆ្នាំ២០២៤ ជា​ជុំ​ទី៤ ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments