RFA | ឧត្ដម​ស្នងការ​សិទ្ធិមនុស្ស UN អំពាវនាវ​ដល់​អាជ្ញាធរ​ទម្លាក់​ចោល​បទ​ចោទ​ប្រឆាំង​នឹង​ក្រុម​កូដករ​ណាហ្គាវើលដ៍ | hot news

By , Comment
Share on Facebook Tweet on Twitter

ឧត្ដម​ស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ (UNOHCHR) ​សម្ដែង​ក្ដី​ព្រួយបារម្ភ​ ចំពោះ​រឿង​​តុលាការ​កំពូល​តម្កល់​សាលក្រម​ផ្ដន្ទាទោស​លើ​ក្រុម​កូដករ​ណាហ្គាវើលដ៍​ និង​ទាមទារ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​ប្រធាន​សហជីព​ណាហ្គាវើលដ៍ (Nagaworld) កញ្ញា ឈឹម ស៊ីថរ វិញ ជា​បន្ទាន់។

អ្នកនាំពាក្យ​ឧត្ដម​ស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ អ្នកស្រី ជេរេមី ឡរែនស៍ (Jeremy Laurence) លើក​ឡើង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍ កាល​ពី​ថ្ងៃ​ទី៣ ឧសភា​ថា ក្រុម​កូដករ​ណាហ្គាវើលដ៍​ត្រូវ​បាន​ផ្ដន្ទាទោស ដោយ​គ្រាន់តែ​ពួកគេ​អនុវត្ត​សិទ្ធិ​សេរីភាព​ខាង​សមាគម និង​ការ​ប្រមូលផ្ដុំ​ដោយ​សន្តិវិធី ដែល​ការពារ​ដោយ​ច្បាប់​កម្ពុជា និង​កតិកា​សញ្ញា​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ។ អ្នកស្រី​អំពាវនាវ​ដល់​អាជ្ញាធរ​កម្ពុជា​ឱ្យ​ទម្លាក់​ចោល​រាល់​ការ​ចោទ​ប្រកាន់​លើ​ក្រុម​កូដករ​ណាហ្គាវើលដ៍។

ជាមួយ​គ្នា​នេះ ឧត្ដម​ស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ធានា​ឱ្យ​បាន​ពេញលេញ​នូវ​កិច្ច​ការពារ​សិទ្ធិមនុស្ស​ដែល​ខ្លួន​បាន​ទទួល​ស្គាល់​ក្រោម​ច្បាប់​អន្តរជាតិ ហើយ​និង​បង្កើត​បរិយាកាស​ដែល​មនុស្ស​គ្រប់​គ្នា​អាច​អនុវត្ត​សិទ្ធិ​របស់​ខ្លួន​បាន​ដោយ​សេរី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments